វិធីមួយ ដែលជួយអោយនារី ខ្មែរ ក្លាយជាអ្នកមាន

វិធីមួយ ដែលជួយអោយនារី ខ្មែរ ក្លាយជាអ្នកមាន

ក្នុងគោលបំណងជួយក្រុមគ្រួសារបងប្អូនជនជាតិទាំងឡាយដែលជាសមាជិកសមាគមនារីភូមិមានប្រាក់ចំណូលបន្ថែមចាប់ពីឆ្នាំ ២០១៣ សាខាសមាគមនារីភូមិ កេញហាយ (ព្រែក ២) ស្ថិតនៅឃុំ តឹនធន់ ស្រុក វិញធន់ (ខេត្ត កៀនយ៉ាង) បានបង្កើតក្រុមសេដ្ឋកិច្ចសហការស្រូវ - ដំណាំ កេញហាយ។

វធមយ ដែលជយអោយនារ ខមែរ កលាយជាអនកមាន hinh anh 1ទស្សនាវាលស្រែរបស់គ្រួសារលោកស្រី ធីអ៊ំ ជនជាតិ ខ្មែរ នៅភូមិ កេញហាយ

យោងតាមលោកស្រី យ៉ាញ់ធីដែប ប្រធានសាខាសមាគមនារីភូមិ កេញហាយ ទូទាំងភូមិមានបងប្អូនជនជាតិ ខ្មែរ ចំនួន ១៣៥ គ្រួសារ។ ចាប់តាំងពីបានចូលរួមក្រុមសេដ្ឋកិច្ចសហការស្រូវ - ដំណាំ កេញហាយ អាស្រ័យដោយទទួលបានការណែនាំអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសទៅក្នុងផលិតកម្ម ទិន្នផលស្រូវនៃក្រុមគ្រួសារទាំងឡាយបានកើនឡើងជាបន្តបន្ទាប់ពី ៧ ឡើងដល់ ៨ តោនក្នុងមួយហិកតា មានគ្រួសារ ខ្លះកើនឡើងរហូតដល់ ១០ តោនក្នុងមួយហិកតា។

វធមយ ដែលជយអោយនារ ខមែរ កលាយជាអនកមាន hinh anh 2ទម្រង់រូបភាពដាំបន្លែបង្ការរបស់គ្រួសារលោកស្រី ធីថាញ់ សមាជិកមួយរូបនៃក្រុមសេដ្ឋកិច្ចសហការស្រូវ -បន្លែបង្ការ កេញហាយ

ក្រៅពីផលិតស្រូវ បងប្អូននារីនៅដាំដំណាំជាច្រើនប្រភេទទៀតដូចជា៖ ឪឡឹក ត្រសក់ ត្រឡាច ... មួយរដូវនៅលើដីធ្វើស្រែតែម្ដង ផ្តល់ប្រាក់ចំណូលសរុបក្នុងមួយរដូវចំនួន ១៥០ លានដុងក្នុងមួយហិកតា។ ទន្ទឹមនឹងនោះក្រុម គ្រួសារទាំងឡាយ ថែមទាំងចេះឆ្លៀតប្រើប្រាស់ផ្ទៃដីជុំវិញផ្ទះដើម្បីដាំបន្លែបង្ការផ្តល់ប្រាក់ចំណូលចំនួន ២០០ លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ។

វធមយ ដែលជយអោយនារ ខមែរ កលាយជាអនកមាន hinh anh 3ទម្រង់រូបភាពដាំបន្លែបង្ការរបស់បងប្អូននារី ខ្មែរ អភិវឌ្ឍយ៉ាងទូលំទូលាយនៅលើភូមិសាស្រ្តនៃភូមិ កេញហាយ

ភូមិ កេញហាយ មានផ្ទៃដីផលិតកម្មជាង ២០០ ហិកតា ក្នុងនោះមានជាង ១០០ ហិកតាអនុវត្តតាមទម្រង់រូបភាពស្រូវ - ដំណាំរបស់ក្រុមសេដ្ឋកិច្ចសហការស្រូវ - ដំណាំ កេញហាយ។ អាស្រ័យដោយអនុវត្ត តាមទម្រង់រូបភាពនេះ ក្រុមគ្រួសារជាច្រើនបានឈានឡើងធូរធារ អត្រាគ្រួសារក្រីក្រថយចុះយ៉ាងខ្លាំងនៅត្រឹមតែ ២៩ គ្រួសារប៉ុណ្ណោះ៕

ឡេសែន


សំណើ