វិធីសាស្ត្របច្ចេកទេសគ្រប់គ្រងមួយចំនួនសម្រាប់ជំងឺងាប់លឿន ជំងឺងាប់យឺតលើដំណាំម្រេច

ពិនិត្យមើលចម្ការម្រេចជាប្រចាំដើម្បីរកឃើញជំងឺចំផ្លាញដំណាំម្រេចដោយទាន់ពេលវេលា ពិនិត្យមើលចម្ការម្រេចជាប្រចាំដើម្បីរកឃើញជំងឺចំផ្លាញដំណាំម្រេចដោយទាន់ពេលវេលា

១.បង្ការជំងឺឲ្យចម្ការម្រេច៖
ក/ពូជម្រេច៖
- ដាំថ្មី៖ ជ្រើសរើសពូជម្រេចណាដែលផ្តល់ទិន្នផលខ្ពស់ មិនសូវឆ្លងជំងឺដូចពូជម្រេចគ្រាប់មធ្យមស្លឹកធំ ម្រេចគ្រាប់មធ្យមស្លឹកធំល្មមម្រេចគ្រាប់ល្អិតស្លឹកធំ។

វធសាសតរបចចេកទេសគរបគរងមយចននសមរាបជងងាបលឿន ជងងាបយតលើដណាមរេច hinh anh 1ពិនិត្យមើលចម្ការម្រេចជាប្រចាំដើម្បីរកឃើញជំងឺចំផ្លាញដំណាំម្រេចដោយទាន់ពេលវេលា

ខ/វិធានការដាំដុះ៖
- ចំពោះដីដាំដំណាំនិងការបង្ហូតទឹកក្នុងរដូវវស្សា៖
+ ជ្រើសរើសដីដាំដំណាំដែលមានលទ្ធភាពបង្ហូតទឹកបានល្អក្នុងរដូវវស្សា។
+ ជីកប្រព័ន្ធបង្ហូតទឹកដូចក្រឡាក្តារអុក ជម្រៅពី ៤០ សង់ទីម៉ែត្រដល់ ៥០ សង់ទីម៉ែត្រប្រសិនបើដីមានកម្រិតចោតខ្លាំងគឺជីកតាមរាងឆ្អឹងត្រី ហើយជីកជ្រលងមេបង្ហូតទឹកមានជម្រៅជាង ៥០ សង់ទីម៉ែត្រនៅជុំវិញចម្ការ។
+ ដំណាំម្រេចដែលដាំឡើងវិញនៅលើដីចម្ការធ្លាប់កើត ជំងឺងាប់លឿន ងាប់យឺតចាំបាច់ត្រូវធ្វើប្រព្រឹត្តកម្មដីដោយម្សៅកំបោរនិងថ្នាំការពាររុក្ខជាតិកម្ចាត់ពពួកព្រូន (Pratylenchus coffeae)។ មុនពេលដាំដំណាំគប្បីដាក់ផលិតផលជីវសាស្ត្រកែច្នៃ Trichoderma ដើម្បីកាត់បន្ថយពពួកផ្សិតនៅក្នុងដី។
- ដាំជន្លង់ឈើរស់៖ ដាំដើមកន្ធុំថេត ដង្ហិត… ជំនួសជន្លង់បេតុងឬឈើងាប់។
- សំណាញ់បាំងកម្តៅថ្ងៃ៖ ប្រើសំណាញ់ខ្មៅទំហំទូលាយ ១ ម៉ែត្រចងលាតសន្ធឹងលើក្បាលជន្លង់តាមប្រវែងនៃជួរម្រេចដោយប្រើខ្សែនីឡុង…។

វធសាសតរបចចេកទេសគរបគរងមយចននសមរាបជងងាបលឿន ជងងាបយតលើដណាមរេច hinh anh 2ក្រុមគ្រួសារដាំម្រេចគួរតែម្ចាស់ការស្វែងរកប្រភពទឹក ស្រោចស្រពដើម្បីធានាឲ្យដំណាំលូតលាស់និងរីកចម្រើន

២. ការចាត់វិធានការចំពោះចម្ការម្រេចដែលកើតជំងឺ៖
ក/ ការអនុវត្តជាទូទៅសម្រាប់ចម្ការម្រេច៖ ដាក់ជីជាច្រើនដងក្នុងមួយឆ្នាំ ផ្តោតសំខាន់ចាប់ពីដើម រដូវវស្សា (ខែ ឧសភា) រហូតដល់ពេលដាក់ផ្លែជាប់ (ខែ ក ញ្ញា) ប្រើប្រភេទជីរំលាយផ្សេងៗ ដើម្បីស្រោចស្រពក្នុងដីជុំវិញគល់ម្រេច។

ខ/ ការចាត់វិធានការចំពោះជន្លង់ម្រេចដែលកើតជំងឺ៖
- ចំពោះជន្លង់ម្រេចកើតជំងឺងាប់លឿន៖
+ ជន្លង់ម្រេចដែលកើតជំងឺស្រាលៗ និងជន្លង់នៅជាប់ៗ គ្នាជាមួយជន្លង់កើតមានជំងឺ៖ ចាត់វិធានការដោយប្រើប្រភេទថ្នាំដែលមានសារធាតុសកម្ម Fosetyl-aluminium Phosphorous acid…។ រង្វាល់ថ្នាំនិងរបៀបប្រើប្រាស់ថ្នាំតាមសារណែនាំដែលបានសរសេរលើសំបកវេចខ្ចប់។
+ ចំពោះជន្លង់ម្រេចដែលកើតជំងឺធ្ងន់ធ្ងរនិងដើមម្រេចងាប់ហើយ៖
ប្រមូលដុតបំផ្លាញចោលដើមណាដែលមានជំងឺ ហើយសម្អាតចម្ការចាត់វិធានការរណ្តៅដំណាំដោយប្រើផលិតផលជីវសាស្ត្រកែច្នៃមុនពេលដាំឡើងវិញ។

- ចំពោះជន្លង់ម្រេចកើតជំងឺងាប់យឺត៖
+ ចំពោះជន្លង់ម្រេចដែលកើតមានជំងឺពីកម្រិតស្រាលៗ ដល់កម្រិតមធ្យមនិងជន្លង់ក្បែរៗ គ្នា៖ ជន្លង់ម្រេចដែលកើតជំងឺស្រាលៗ មានអាការៈស្លឹកលឿងនិងរមូលបន្តិចបន្តួច ជ្រុះស្លឹកប៉ុន្តែមិនទាន់ជ្រុះថ្នាំងឫសមានស្នាមដាច់ឡើងហើម ប៉ុន្តែឫសខ្ចីនៅមានច្រើន ទិន្នផលធ្លាក់ចុះបន្តិចបន្តូច។
+ ចំពោះជន្លង់ម្រេចដែលកើតជំងឺកម្រិតមធ្យមៗ៖ មានអាការៈស្លឹកលឿងនិងរមូលបន្តិចបន្តួច ជ្រុះស្លឹកនិងថ្នាំងក្នុងអត្រាក្រោម ៥០% (ធៀបទៅនឹងដំណាំធម្មតានៅក្នុងចម្ការ) ឫសមានស្នាមដាច់ឡើងហើមច្រើនកន្លែងឫសខ្ចីតិចតួចប៉ុន្តែឫសកែវនៅតែលូតលាស់ ទិន្នផលថយចុះប៉ុន្តែមិនទាន់ដល់កម្រិតធ្ងន់ធ្ងរឡើយ។

* វិធានការនិងចំណាត់ការ៖ កម្ចាត់ពពួកព្រូនដោយប្រើថ្នាំមានផ្ទុកសារធាតុសកម្ម Chitosan Carbosulfan… កម្ចាត់ផ្សិតបង្កជំងឺដោយប្រើថ្នាំមានផ្ទុកសារធាតុសកម្ម Fosetyl-aluminium Dimethomorph...។ ចាត់វិធានការនាដើមរដូវវស្សាឬពាក់កណ្តាលរដូវវស្សារង្វាល់ថ្នាំនិងរបៀបប្រើប្រាស់ថ្នាំតាមសារណែនាំលើសម្បកវេចខ្ចប់។
+ ចំពោះជន្លង់ម្រេចកើតជំងឺធ្ងន់ធ្ងរ៖ ស្លឹកត្រូវជ្រុះជាង ៥០% ថ្នាំងក៏ជ្រុះច្រើនចង្កោមឫសត្រូវខូចធ្ងន់ធ្ងរ ឲ្យទិន្នផលមិនសូវបានប៉ុន្មាន (ប្រមូលផល ២ ឆ្នាំជាប់គ្នាក្នុងមួយជន្លង់បានត្រឹមតែជាង ១ គីឡូក្រាមក្នុងមួយឆ្នាំប៉ុណ្ណោះ)។

*វិធានការនិងចំណាត់ការ៖ ប្រមូលដុតបំផ្លាញចោលដើមណាដែលកើតជំងឺឬងាប់ដើម សម្អាតចម្ការ ចាត់វិធានការរណ្តៅដំណាំដោយប្រើផលិតផលជីវសាស្ត្រ កែច្នៃក្នុងរយៈយ៉ាងហោចណាស់ ៣០ ថ្ងៃជាកំណត់មុនពេលដាំដុះឡើងវិញ…៕

អានព័ត៌មានលម្អិតនៅទំព័រ៖ https://km.dantocmiennui.vn)
ផលិតដោយ៖
TTKNQG - ហូកូវ
បញ្ចូលអត្ថបទដោយ៖  អ៊ាងថាន់


សំណើ