ភូមិ វ៉ានភុក ជាភូមិ វៀតណាម បុរាណមួយស្ថិតនៅប្របនឹងទន្លេ ញ្វេ ចំណុះសង្កាត់ វ៉ានភុក ខណ្ឌ ហាដុង (ហាណូយ) មានរបរតម្បាញសូត្រដ៏ល្បីឈ្មោះយូរលង់បំផុតនៅ វៀតណាម ជាមួយនឹងអាយុកាលជាង ១.០០០ ឆ្នាំ។

វត្ថុធាតុដើមសម្រាប់ផលិតសូត្រ វ៉ានភុក ជាចម្បងគឺសូត្រដង្កូវនាងព្រោះតែភាពទន់ល្មើយរបស់វា។

ដើម្បីបង្កើតបានបណ្ដាផលិតផលសូត្រល្អឥតខ្ចោះ ជាងតម្បាញត្រូវតែឆ្លងកាត់ដំណាក់កាលជាច្រើនដូចជាស្រាវសូត្រ ធ្វើពិពិធកម្មអោយសរសៃសូត្រជាប់ងាយត្បាញ ត្បាញសូត្រ ជ្រលក់ពណ៌ រួចហាលសម្ងួត...។

ទោះជានៅដំណាក់កាលណាក៏ដោយ ជាងតម្បាញត្រូវតែមានទឹកដៃប៉ិនប្រសប់ ម៉ត់ចត់។ សំពត់សូត្រ វ៉ានភុក មានគំរូម៉ូដែលច្រើនប្រភេទយ៉ាងសម្បូរបែប ក្បាច់រចនានៅលើសំពត់សូត្រមានច្រើនសណ្ឋាន តុបតែងស៊ីមេទ្រីនឹងគ្នា គំនូសរចនាមិនសាំញ៉ាំ ស្មុគស្មាញ តែតែងតែបង្កអោយមានអារម្មណ៍ធូរទូលាយ។

បច្ចុប្បន្ននេះ ភូមិសូត្រ វ៉ានភុក មានប្រជាជនជិត ៨០០ គ្រួសារត្បាញសូត្រនិងធ្វើអាជីវកម្មមុខទំនិញពីសូត្រដង្កូវនាង។ សហគ្រាស ក្រុមគ្រួសារស្ទើរតែទាំងអស់សុទ្ធតែធ្វើសកម្មភាពអស់ពីផលិតភាពដើម្បីឆ្លើយតបតាមតម្រូវការនៃទីផ្សារ៕