ជារៀងរាល់ឆ្នាំ លើរថយន្តចល័ត បណ្ណាល័យខេត្ត សឺនឡា បាននាំយកសៀវភៅរាប់ពាន់ក្បាលមកដល់គ្រប់សាលារៀននៅគ្រប់ភូមិ បណ្តុះចំណេះដឹងអោយប្អូនៗ សិស្សានុសិស្សនៅតំបន់ខ្ពស់ព្រំដែន ជួយប្អូនៗ អាចភ្ជាប់ខ្លួននិងឆែករកចំណេះដឹងដោយឥតគិតថ្លៃពីប្រភពសៀវភៅ កាសែតច្រើនប្រភេទ សម្បូរបែប ព្រមទាំងរួមចំណែកអភិវឌ្ឍវប្បធម៌អំណាននៅមូលដ្ឋាន។

បណ្ណាល័យស្វែងរកព័ត៌មានអេឡិចត្រូនិចត្រូវបានប្រដាប់ដោយម៉ាស៊ីនមេ ១ គ្រឿង និងកុំព្យូទ័រ ៧ គ្រឿងមានភ្ជាប់បណ្ដាញអ៊ីនធឺណិតដើម្បីបម្រើការរុករក ស្វែងយល់ព័ត៌មាននៅផ្ទាល់កន្លែង

សិស្សានុសិស្សនៅតំបន់ខ្ពស់ព្រំដែននៃខេត្ត សឺនឡា បានស្វែងយល់និងឆែករកចំណេះដឹងដោយឥតគិតថ្លៃពីសៀវភៅរាប់ពាន់ក្បាល

ប្អូនៗ សិស្សានុសិស្សចូលរួមអានសៀវភៅដោយក្តីសោមនស្សរីករាយ

កម្មវិធីធ្វើពិពិធកម្មបណ្ដាទម្រង់ធ្វើសកម្មភាពដូចជារៀបចំពិធីប្រឡងឆ្លើយនឹងសំណួរអំពីសៀវភៅ ស្វែងយល់ពីចំណេះដឹងនៅក្នុងសៀវភៅ…
ខេត្ត សឺនឡា គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ៥ ដំបូងបង្អស់ក្នុងទូទាំងប្រទេសចូលរួមទម្រង់រូបភាព "រថយន្តបណ្ណាល័យពហុមធ្យោបាយចល័ត" ដែលបានដំណើរការដោយនាយកដ្ឋានបណ្ណាល័យ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍។ នៅខេត្ត សឺនឡា ទម្រង់រូបភាពត្រូវបានអនុវត្តតាំងពីឆ្នាំ ២០១៧ តាមទម្រង់ពីរទន្ទឹមគ្នាគឺបណ្ណាល័យអានសៀវភៅតាមបែប ប្រពៃណីនិងបណ្ណាល័យស្វែងរកព័ត៌មានអេឡិចត្រូនិក៕