វីរុស SARS-CoV-2 អាចរស់នៅលើក្រដាសប្រាក់ ដែកអ៊ីណុកនិងកញ្ចក់ទូរស័ព្ទបានជិត ១ ខែ

វីរុស SARS-CoV-2 អាចរស់នៅលើក្រដាសប្រាក់ ដែកអ៊ីណុកនិងកញ្ចក់ទូរស័ព្ទបានជិត ១ ខែ

តាមការស្រាវជ្រាវថ្មីនៅមជ្ឈមណ្ឌលបង្ការជំងឺរបស់ អូស្ត្រាលី (ACDP) នៅទីក្រុង ហ្គីឡុង រដ្ឋ វីតូរៀ បានប្រាប់ថា វីរុស SARS-CoV-2 ដែលបបង្កជំងឺកូវីដ-១៩អាចរស់នៅលើផ្ទៃផ្សេងៗ ដូចជាក្រដាសប្រាក់ កញ្ចក់ទូរស័ព្ទនិងដែកអ៊ីណុកបានរហូតជិតមួយខែ។

អ្នកស្រាវជ្រាវនៅ CSIRO ជាទីភ្នាក់ងារវិទ្យាសាស្ត្រជាតិ អូស្ត្រាលី បានបញ្ជាក់ថា មេរោគកូរ៉ូណាពិតជាអាចរស់បាននៅលើក្រដាសប្រាក់និងផ្ទៃកញ្ចក់អេក្រង់ទូរស័ព្ទនិងដែកអ៊ីណុករហូតដល់ ២៨ ថ្ងៃនៅក្នុងអាកាសធាតុត្រជាក់។

វរស SARS-CoV-2 អាចរសនៅលើករដាសបរាក ដែកអណកនងកញចកទរសពទបានជត ១ ខែ hinh anh 1

មេរោគកូរ៉ូណាអាចរស់នៅបាន ២៨ ថ្ងៃលើក្រដាសប្រាក់ ដែកអ៊ីណុកនិងកញ្ចក់ទូរស័ព្ទ

ពេលសីតុណ្ហភាពកើនឡើង អត្រានៃភាពរស់រវើកនៃវីរុសកូរ៉ូណាមានការថយចុះ ជាកត្តាវិជ្ជមានសម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុសនេះនៅ អូស្ត្រាលី ដែលកំពុងឆ្ពោះទៅរដូវក្តៅ។

ការស្រាវជ្រាវបានបង្ហាញថាវីរុស SARS-CoV-2 ដែលបង្កឱ្យមានជំងឺកូវីដ-១៩ អាចរស់បានយូរជាងជំងឺផ្តាសាយ ១០ ថ្ងៃនៅលើផ្ទៃផ្សេងៗ។

ការប្រកាសនេះនាំឱ្យអាជីវកម្មមួយចំនួនប្ដូរមកប្រើវិធីបង់ប្រាក់ដោយមិនប្រើសាច់ប្រាក់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ទេវី


សំណើ