វាលទំនាបទន្លេ គឺវឡុង ឆ្លើយតបទៅនឹងគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃ

ក្នុងប៉ុន្មានខែដើមឆ្នាំ ២០២០ ស្ថានភាពគ្រោះរាំងស្ងួតនិងជ្រាបជាតិប្រៃបានកើតឡើង លើវិសាលភាពធំទូលាយនៅស្ទើរតែគ្រប់ខេត្តក្នុងតំបន់វាលទំនាបទន្លេ គឺវឡុង បានជះឥទ្ធិពលធ្ងន់ធ្ងរដល់ជីវភាពរស់នៅ ការប្រជុំជីវភាពនិងការផលិតរបស់ប្រជាជនជាង ២០ លាននាក់…។

វាលទនាបទនលេ គវឡង ឆលើយតបទៅនងគរោះរាងសងតនងការជរាបជាតបរៃ hinh anh 1
ស្រុក ហ្កកុង (ខេត្ត ទៀនយ៉ាង) បានដាក់ពង្រាយម៉ាស៊ីនបូម
ទឹករាប់រយកន្លែងដើម្បីបូមផ្ទេរទឹក ស្តុកទឹកសម្រាប់ផលិតកម្ម
និងជីវភាពរស់នៅប្រចាំថ្ងៃ

គិតត្រឹមពាក់កណ្តាលខែ មិនា ឆ្នាំ ២០២០ ទូទាំងតំបន់មានផ្ទៃដីដាំស្រូវរដូវវស្សាឆ្នាំ ២០១៩ និងស្រូវរដូវសម្រកឆ្នាំ ២០១៩ - ២០២០ ទំហំជិត ២៩.៧០០ ហិកតា ត្រូវ ខូចខាត ហើយស្រូវរដូវសម្រកប្រមាណ ៣៣២.០០០ ហិកតា ដំណាំហូបផ្លែចំនួន ១៣៦.០០០ ហិកតាកំពុងតែប្រឈមនឹងហានិភ័យរងការខាតបង់ទាំងស្រុង។ ទន្ទឹមនឹងការខាតបង់ក្នុងផលិតកម្ម គ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃក៏បណ្តាលឱ្យប្រជាជនចំនួន ៨២.០០០ ក្រុមគ្រួសារត្រូវខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ផ្លូវគមនាគមន៍រាប់សិបគីឡូម៉ែត្រត្រូវស្រុត បាក់ដីយ៉ាងធ្ងន់ធ្ងរ សហគ្រាសជាច្រើនដែលមានតម្រូវការខ្ពស់ក្នុងការប្រើប្រាស់ទឹកត្រូវដំណើរការទាំងយឺតយ៉ៅមួយៗ ...។

វាលទនាបទនលេ គវឡង ឆលើយតបទៅនងគរោះរាងសងតនងការជរាបជាតបរៃ hinh anh 2សមាគមកាកបាទក្រហម វៀតណាម បានបំផុសចលនាជួយ
ប្រជាជនដែលត្រូវរងឥទ្ធិពលដោយគ្រោះរាំងស្ងួត ជ្រាបជាតិប្រៃ
និងគាំទ្រសេចក្ដីអំពាវនាវបង្ការប្រយុទ្ធប្រឆាំងនឹងការ
ឆ្លងរាលដាលនៃជំងឺកូវីដ - ១៩
 
វាលទនាបទនលេ គវឡង ឆលើយតបទៅនងគរោះរាងសងតនងការជរាបជាតបរៃ hinh anh 3ក្រុមហ៊ុនភាគហ៊ុនមេកានិកអគ្គិសនី ដាយវៀត រៀបចំ
ប្រគល់ជូនម៉ាស៊ីនច្រោះទឹកមានសមត្ថភាពផលិត ១៥ - ២៤
ម៉ែត្រគុបក្នុងមួយថ្ងៃមួយយប់ ជួយប្រជាជននៅតំបន់រាំងស្ងួត
ជ្រាបជាតិប្រៃនៃខេត្ត បេនត្រែ មានទឹកប្រើប្រាស់ដោយឥតគិតថ្លៃ

ដើម្បីកំហិតនូវការខាតបង់ដែលបង្កឡើងដោយគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃ កាត់បន្ថយនូវក្ដីលំបាកលំបិនអោយប្រជាជន ខេត្ត បេនត្រែ បានផ្គុំដំឡើងប្រព័ន្ធច្រោះទឹកប្រៃ ទឹកភ្លាវ (ឧបករណ៍ RO) នៅបណ្តាសំណង់ផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រមូលផ្តុំក្នុងតំបន់ជនបទដែលតែងតែត្រូវរងផលប៉ះពាល់។

ខេត្ត បាកលៀវ និងខេត្ត ត្រាវិញ បានដំណើរការសង់អាងស្តុកទឹកសាប ទំនប់បណ្តោះអាសន្នដើម្បីរាំងខ្ទប់ទឹកប្រៃ រក្សាទឹកសាប។ ខេត្ត សុកត្រាំង ឡុងអាន កាម៉ៅ គៀនយ៉ាង ដំណើរការតម្លើងកម្រិត អូសបណ្ដាញបំពង់ទុយោពីបណ្ដា រោងចក្រផលិតទឹកប្រមូលផ្តុំក្នុងតំបន់ទឹក សាបផ្គត់ផ្គង់អោយតំបន់ប្រជុំជនទាំងឡាយដែលត្រូវរងឥទ្ធិពល...។

គាំទ្រសេចក្ដីអំពាវនាវរបស់សមាគមកាកបាទក្រហម វៀតណាម មានអង្គការ សហគ្រាសជាច្រើនបានចូលរួមជួយឧបត្ថម្ភដល់ប្រជាជន ជាពិសេសគឺបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់រងគ្រោះរាំងស្ងួតនិងជ្រាបជាតិប្រៃដោយផ្ដល់អាងជ័រស្តុកទឹក ឧបករណ៍ធ្វើប្រព្រឹត្តកម្មទឹក...។

វាលទនាបទនលេ គវឡង ឆលើយតបទៅនងគរោះរាងសងតនងការជរាបជាតបរៃ hinh anh 4
បណ្តាមូលដ្ឋានជំរុញខ្លាំងល្បឿននៃការសាងសង់សំណង់
ធារាសាស្ត្រ ចូលរួមគ្រប់គ្រងភាពរីងស្ងួត ជ្រាបជាតិប្រៃក្នុង
តំបន់វាលទំនាបទន្លេ គឺវឡុង នៅរដូវប្រាំងឆ្នាំ ២០២០
 
វាលទនាបទនលេ គវឡង ឆលើយតបទៅនងគរោះរាងសងតនងការជរាបជាតបរៃ hinh anh 5ផ្ទៃដីដាំស្រូវជាង ៥.០០០ ហិកតានៅខេត្ត បេនត្រែ ត្រូវរងការខូចខាតដោយសារគ្រោះរាំងស្ងួត ការជ្រាបជាតិប្រៃ

ចែករំលែកក្តីលំបាកជាមួយនឹងប្រជាជន ខេត្តមួយចំនួនដូចជា៖ គៀនយ៉ាង បេនត្រែ ឡុងអាន កាម៉ៅ ត្រាវិញ... បានកៀរគរឡានមកដឹកទឹកសាបផ្គត់ផ្គង់អោយប្រជាជនប្រមាណ ៤០.០០០ ក្រុមគ្រួសារនៅតំបន់ជ្រៅ ឆ្ងាយដាច់ស្រយាល តំបន់ប្របសមុទ្រនិងកោះ... ព្រមទាំងចាត់ចែងដាក់អាងស្តុកទឹកជ័រនៅទីកន្លែងប្រមូលផ្តុំផ្សេងៗ ដូចជា៖ គណៈកម្មាធិការប្រជាជនឃុំអគារវប្បធម៌...។ ការងារឃោសនា ចលនាប្រជាជនម្ចាស់ការស្តុកទឹកទុកប្រើប្រាស់ដោយសំចៃដោយប្រសិទ្ធភាពនូវប្រភពទឹកប្រើប្រាស់ក៏ត្រូវបានបង្កើន។

វាលទនាបទនលេ គវឡង ឆលើយតបទៅនងគរោះរាងសងតនងការជរាបជាតបរៃ hinh anh 6
កម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត សុកត្រាំង ដឹកជញ្ជូនទឹកស្អាតដល់ផ្ទះអ្នកចាស់ជរាគ្មានទីពឹង
 
វាលទនាបទនលេ គវឡង ឆលើយតបទៅនងគរោះរាងសងតនងការជរាបជាតបរៃ hinh anh 7
ប្រជាជននៅលើភូមិសាស្រ្តឃុំ ថាញ់ហ្វា ទីរួមខេត្ត កាយឡី (ខេត្ត
ទៀនយ៉ាង) ត្រងទឹកស្អាតដោយឥតគិតថ្លៃនៅត្រង់ចំណុច
ផ្គត់ផ្គង់ទឹកស្អាតនៅឯស្ពាន អុងធៀម

យោងតាមអនុសាស្រ្តាចារ្យ បណ្ឌិត ត្រឹនបាហ្វាំង នាយកវិទ្យាស្ថានវិទ្យាសាស្ត្រធារាសាស្ត្រភាគខាងត្បូង ការជ្រាបជាតិប្រៃនៅតាមបណ្តាពាមទន្លេ គឺវឡុង អាចនឹងសម្រេចដល់កម្រិតកំពូលក្នុងខែ មេសា ហើយនឹងអូសបន្លាយដល់ខែ ឧសភា ប្រសិនបើគ្មានភ្លៀងធ្លាក់។

ដើម្បីបង្កើនការងារបង្ការប្រឆាំងនឹងគ្រោះរាំងស្ងួត កង្វះទឹក ការជ្រាបជាតិប្រៃ បណ្តាមូលដ្ឋានត្រូវចាំបាច់បន្តការអនុវត្តដំណោះស្រាយផ្សេងៗ ដោយព្រមៗ គ្នា ធានាកាត់បន្ថយការខាតបង់ដល់កម្រិតទាបបំផុតក្នុងផលិតកម្មកសិកម្មនិងជីវភាពរស់នៅរបស់ប្រជាជន៕


សំណើ