លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញថ្លែងសុន្ទរកថាក្នុងជំនួបការងារជាមួយនឹងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តនិងថ្នាក់ដឹកនាំស្នូលនៃខេត្ត ក្វាងនិញ
នាថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២២ ក្នុងដំណើរទស្សនកិច្ច ធ្វើការនៅខេត្ត ក្វាងនិញ លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តនិងថ្នាក់ដឹកនាំស្នូលនៃខេត្ត ក្វាងនិញ ស្តីអំពីស្ថានការណ៍លទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគខេត្ត ក្វាងនិញ លើកទី ១៥ អាណត្តិ ២០២០ - ២០២៥។

លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញថ្លែងសុន្ទរក ថាក្នុងជំនួបការងារជាមួយនឹងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តនិងថ្នាក់ដឹកនាំស្នូលនៃខេត្ត ក្វាងនិញ


នាថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២២ នៅ ហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញទូទាំងប្រទេសស្តីអំពីស្ថានការណ៍សេដ្ឋកិច្ច - សង្គមក្នុងខែ មីនា និងត្រីមាសទី ១ ឆ្នាំ ២០២២ រៀបចំដាក់ដំណើរការអនុវត្តន៍កម្មវិធីស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមឡើងវិញស្ថានការណ៍និងដំណោះស្រាយ ជំរុញពន្លឿនដំណើរការការបែងចែកទម្លាក់ថវិកាទុនវិនិយោគសាធារណៈឆ្នាំ ២០២២ និងរៀបចំដាក់ដំណើរការអនុវត្តន៍គម្រោងចរាចរណ៍គោលដៅសំខាន់ៗ ថ្នាក់ជាតិ


នាថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២២ នៅខេត្ត សុកត្រាំង គណៈកម្មាធិការជនជាតិ ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភានិងគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង បានសហការគ្នារៀបចំសិក្ខាសាលា "រៀបចំដាក់ដំណើរការអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល ២០២១ - ២០២៥ នៅតំបន់វាលទំនាបទន្លេ គឺវឡុង"។ ក្នុងរូបថត៖ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលលោក ផាម ប៊ិញមិញ អញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលា
ផលិត៖ ទ្រីយុង - ថុងញ៉ឹត - យឿងយា៉ង - យាន់តឹន - ទ្រុងហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ ចន្ថា