
នាថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៣ នៅ ហាណូយ លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញចូលរួមពិធីរំលឹកអនុស្សវរីយ៍គម្រប់ខួប ៧៥ ឆ្នាំនគរបាលប្រជាជនសិក្សារៀនសូត្រ អនុវត្តតាមដំបូន្មាន ៦ ប្រការរបស់លោក អ៊ំ ហូ ៧៥ ឆ្នាំទិវាប្រពៃណីកសាងកងកម្លាំងនគរបាលប្រជាជន (ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ១៩៤៨ - ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៣) និងទទួលគ្រឿងឥស្សរិយយសការពារមាតុភូមិលំដាប់ថ្នាក់លេខមួយ ដោយគណៈកម្មាធិការបក្សនៃនគរបាលមជ្ឈិម - ក្រសួងនគរបាលរៀបចំឡើង

នាថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៣ នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ វ៉ វ៉ាន់ធឿង អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រះរាជាណាចក្រ កម្ពុជា សម្តេចក្រឡាហោម ស ខេង អញ្ជើញមកបំពេញទស្សនកិច្ច វៀតណាម

នាថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៣ នៅ ហាណូយ វិទ្យាស្ថាននយោបាយជាតិ ហូ ជីមិញ រៀបចំឡើងការពិភាក្សាផ្តល់យោបល់លើពង្រាងច្បាប់ភូមិបាល (ធ្វើវិសោធកម្ម)។ លោកប្រធានរដ្ឋសភា វឿង ឌិញហ្វេ និងសមមិត្ត ង្វៀន ស៊ន់ថាំង សមាជិកការិយាល័យនយោបាយ នាយកវិទ្យាស្ថាននយោបាយជាតិ ហូ ជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមអញ្ជើញជាសហអធិបតីកិច្ចពិភាក្សា

ក្នុងឱកាសរំលឹកអនុស្សវរីយ៍គម្រប់ខួប ១១៣ ឆ្នាំទិវានារីអន្តរជាតិ ៨ មីនា ថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២៣ នៅ ហាណូយ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ អញ្ជើញជំនួបមុខស្រ្តីតំណាងថ្នាក់ដឹកនាំ គ្រប់គ្រងស្ថាប័នមជ្ឈិមនិងប្រគល់ពានរង្វាន់ Kovalevskaia ជូនស្ត្រីជាអ្នកវិទ្យាសាស្ត្រឆ្នើមឆ្នាំ ២០២២។ អញ្ជើញចូលរួមក្នុងជំនួបនេះមានអនុប្រធានរដ្ឋ លោកស្រី វ៉ ធីអាញ់ស៊ន់ និងប្រធានគណៈកម្មាធិការប្រជាចលនាមជ្ឈិម លោកស្រី ប៊ូយ ធីមិញហ្វាយ
ចាប់ពីថ្ងៃទី ១៧ ដល់ ១៩ ខែ មីនា ទិវាកាសែតទូទាំងប្រទេសឆ្នាំ ២០២៣ ក្រោមប្រធានបទ "សាមគ្គីភាព - ប្រកបដោយលក្ខណៈអាជីព - វប្បធម៌ - ច្នៃប្រឌិត" ត្រូវបានប្រារព្ធឡើងនៅសារមន្ទីរ ហាណូយ។ ទិវាកាសែតទូទាំងប្រទេសឆ្នាំ ២០២៣ ដោយមានសកម្មភាពជំនាញវិជ្ជាជីវៈមានប្រយោជន៍ជាច្រើនសម្រាប់អ្នកសារព័ត៌មាន - សមាជិកសមាជិកានៃសមាគមក៏ដូចជាអ្នកអានទូទាំងប្រទេស។

លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក ង្វៀន ត្រុងងៀ អនុប្រធានរដ្ឋ លោកស្រី វ៉ ធីអាញ់ស៊ន់ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងសារគមនាគមន៍លោក ង្វៀន ម៉ាញ់ហ៊ុង រួមជាមួយនឹងគណៈប្រតិភូអញ្ជើញទស្សនាស្តង់ដាក់តាំងបង្ហាញរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម
ផលិតដោយ៖ ទ្រីយុង - ថុងញ៉ឹត - យឿងយ៉ាង - យាន់តឹន - មិញគ្វៀត
បញ្ចូលទិន្នន័យដោយ៖ ចន្ថា