Tiếng Việt
|
ភាសាខ្មែរ
|
中文
8 ធ្នូ 2023 | 00:25:23 GMT +7
គោលនយោបាយ
សង្គម
ជីវភាពរស់នៅ
វប្បធម៌
ទេសចរណ៍
បទពិសោធន៍ក្នុងអាជីព
សហគមន៍បណ្តាជនជាតិវៀតណាម
ពិភពលោកជុំវិញយើង
ផលិតផលពិសេសប្រចាំតំបន់
ទំព័រដើម
សង្គម
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ
ទ្រីយុង - ថុងញ៉ឹត - យឿងយ៉ាង - យ័នតឹន - ទន់អាញ់ (កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)
|
10:06
|
09-10-2023
|
ឆ្លើយតបតាមការអញ្ជើញរបស់អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក ង្វៀន ភូត្រុង កាលពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៣ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន អញ្ជើញមករដ្ឋធានី ហាណូយ ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាម។ ក្នុងរូបថត៖ នារសៀលថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៣ នៅការិយាល័យមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញជួបពិភាក្សាការងារជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន
នាថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ នៅ ហាណូយ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក ផាម មិញជិញ អញ្ជើញជាអធិបតីកិច្ចប្រជុំអចិន្ត្រៃយ៍នៃរដ្ឋាភិបាលធ្វើការជាមួយ បណ្តាសហគ្រាសរដ្ឋលើវិសាលភាពទូទាំងប្រទេសស្តីពីការជំរុញផលិតកម្មអាជីវកម្ម និងការវិនិយោគអភិវឌ្ឍន៍
នាថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២៣ ប្រធានរដ្ឋ លោក វ៉ វ៉ាន់ធឿង អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣ - ២០២៤ នៅសាលាចំណេះទូទៅអន្តេវាសិក ជនជាតិខេត្ត យ៉ាឡាយ
នាថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២៣ នៅ ហាណូយ ប្រធានរដ្ឋសភា លោក វឿង ឌិញហ្វេ អញ្ជើញជួបជាមួយគណៈប្រតិភូនៃសមាគមយុទ្ធជនបដិវត្តន៍ត្រូវខ្មាំងចាប់ខ្លួន ដាក់គុកខេត្ត ងេអាន
នាថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ នៅខេត្ត អៀនបាយ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម រៀបចំកិច្ចប្រជុំជួបសំណេះសំណាលជាមួយបងប្អូនបណ្តាជនជាតិភាគតិចតំបន់ទំនាបកណ្តាលនិងតំបន់ភ្នំភូមិភាគខាងជើង។ អញ្ជើញចូលរួមកិច្ចប្រជុំមានបណ្តាសមមិត្ត៖ ដូ វ៉ាន់ជៀន លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម ហូវ អាឡេញ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រី ទទួលបន្ទុកគណៈកម្មាធិការជនជាតិនិងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាចលនាមជ្ឈិម ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភារួមជាមួយនឹងប្រតិភូ ១៤ ខេត្តនៃតំបន់ទំនាបកណ្ដាលនិងតំបន់ភ្នំភាគខាងជើង
ផលិត៖
ទ្រីយុង - ថុងញ៉ឹត - យឿងយ៉ាង - យ័នតឹន - ទន់អាញ់
បញ្ចូលទិន្នន័យដោយ៖
លឺ ធីអៀនថាញ់
សំណើ
ធ្វើបរិវត្តកម្មឌីជីថលបង្កើតកម្លាំងចលករកំណើនសេដ្ឋកិច្ច
ថែរក្សាភាពសុខក្សេមក្សាន្តនៅតំបន់ព្រំដែន តីនិញ
វិធានការមួយចំនួនទប់ស្កាត់ភាពត្រជាក់ខ្លាំងឱ្យត្រី
ព្រឹទ្ធាចារ្យភូមិអ្នកមានប្រជាប្រិយភាពរួមដៃគ្នាកសាងភូមិនិគម
ខេត្ត ហូវយ៉ាង វិនិយោគលើការអភិវឌ្ឍតំបន់បងប្អូនជនជាតិ ខ្មែរ
ឡូឡូចាយ - ភូមិរឿងព្រេងនិទាននៅតំបន់ដែនដីចុងខាងជើងមាតុភូមិ