សាច់ក្រក កាវបាំង

ក្រោយពេលកែច្នៃរួចហើយ សាច់ក្រកត្រូវបានហាលស្ងួតប្រហែលបីថ្ងៃរួចព្យួរជិតដំបូលផ្ទះបាយ ផ្សែងនិងចំហាយក្តៅរបស់ភ្លើងចង្ក្រានដែលដុតពីកាកសំណល់អំពៅធ្វើឱ្យដុំសាច់កាន់តែណែនហាប់និងឆ្ងាញ់ថែមទៀត ក្រោយពេលកែច្នៃរួចហើយ សាច់ក្រកត្រូវបានហាលស្ងួតប្រហែលបីថ្ងៃរួចព្យួរជិតដំបូលផ្ទះបាយ ផ្សែងនិងចំហាយក្តៅរបស់ភ្លើងចង្ក្រានដែលដុតពីកាកសំណល់អំពៅធ្វើឱ្យដុំសាច់កាន់តែណែនហាប់និងឆ្ងាញ់ថែមទៀត

មិនត្រឹមតែល្បីឈ្មោះជាមួយនឹងផលិតផលមីសួម្សៅសាគូ ង្វៀនប៊ិញ គ្រាប់ កៅឡាក់ ទ្រុងខាញ់ ទំពាំង បាវឡាក។ល។ ប៉ុណ្ណោះទេ ដែនដីខេត្ត កាវបាំង ថែមទាំងល្បីល្បាញជាមួយនឹងសាច់ក្រក ជាមុខម្ហូបដែលមាន ក្លិនក្រអូបរសជាតិឆា្ងញ់របស់សាច់ជូ្រកផង ផ្ដល់កិ្លននៃកម្តៅថ្ងៃនិងខ្យល់ប្រហើរៗ របស់ព្រៃភ្នំតំបន់ខ្ពស់ទៀតផង។

សាចករក កាវបាង hinh anh 1ក្រោយពេលកែច្នៃរួចហើយ សាច់ក្រកត្រូវបានហាលស្ងួតប្រហែលបីថ្ងៃរួចព្យួរជិតដំបូលផ្ទះបាយ ផ្សែងនិងចំហាយក្តៅរបស់ភ្លើងចង្ក្រានដែលដុតពីកាកសំណល់អំពៅធ្វើឱ្យដុំសាច់កាន់តែណែនហាប់និងឆ្ងាញ់ថែមទៀត

អ្នកខេត្ត កាវបាំង កែច្នៃសាច់ក្រកយ៉ាងផ្ចិតផ្ចង់។ ដើម្បីធ្វើសម្បកសាច់ក្រក ត្រូវជ្រើសរើសប្រភេទពោះវៀនជ្រូក (ពោះវៀនខ្ចី)ឆ្ងាញ់បំផុតបន្ទាប់មកធ្វើការលាងសម្អាតច្រើនដងដោយទឹកអំបិលរាវៗ និងស្រា។

សាចករក កាវបាង hinh anh 2សាច់ក្រក កាវបាំង ជាមុខម្ហូបមានក្លិនក្រអូប រស់ជាតិឆ្ងាញ់របស់សាច់ជ្រូកផងហើយផ្ដល់ក្លិននៃកម្តៅថ្ងៃនិងខ្យល់ប្រហើរៗ របស់ព្រៃភ្នំតំបន់ខ្ពស់ទៀតផង

ស្នូលសាច់ក្រកត្រូវតែជាសាច់ចំឡក សាច់ស្មាមុខ ឬសាច់គូទខាងក្រោយដែលជ្រើសយកតាំងពីពេលទើបពិឃាតយកសាច់ បនា្ទប់មកហាន់តូចៗ ប្រឡាក់ផ្អាប់ជាមួយគ្រឿងទេស ស្រាបន្តិចបន្តួច រួចញាត់ចូលក្នុងពោះវៀនខ្ចី ហើយយក ទៅហាលស្ងួតឬព្យួរលើធ្នើចង្រ្កាន។

ចំហាយក្តៅរបស់ថ្ងៃ ភ្លើងនឹងធ្វើឲ្យសាច់ ក្រកក្រៀមស្ងួត ណែនហាប់និងមានពណ៌សម្បុរជាទីជក់ចិត្តយ៉ាង ក្រៃលែង។ សាច់ក្រកអាចកែច្នៃដោយវិធីចៀន អាំង ហើយទទួលទានរួមជាមួយនឹងជីរ ត្រសក់បាយដំណើបស។ល។

សាចករក កាវបាង hinh anh 3

អ្នកខេត្ត កាវបាំង កែច្នៃសាច់ក្រកយ៉ាងផ្ចិតផ្ចង់ ស្នូលសាច់ក្រកត្រូវតែជាសាច់ចំឡក សាច់ស្មាមុខ ឬសាច់គូទខាងក្រោយដែលបានជ្រើសយកតាំងពីពេលទើបពិឃាតយកសាច់ បន្ទាប់មកហាន់តូចប្រឡាក់ផ្អាប់ជាមួយនឹងគ្រឿងទេស ស្រាបន្តិចបន្តួច រួចញាត់ចូលក្នុងពោះវៀនខ្ចី

លក្ខណៈពិសេសរបស់សាច់ក្រក កាវបាំង គឺ ពោរពេញទៅដោយរសជាតិរបស់ព្រៃព្រឹក្សា អាចរក្សាទុកបានយូរមិនខូចឡើយ។ នាពេលបច្ចុប្បន្ននេះ ផលិតផលសាច់ក្រករបស់សហករណ៍ តឹមហ្វា នៅសង្កាត់ ហើបយ៉ាង ទីក្រុង កាវបាំង ត្រូវបានទទួលស្គាល់សម្រេចស្តង់ដារ OCOP ផា្កយ ៣ លំដាប់ថ្នាក់ខេត្តហើយ មានទីតាំងឈរជើងរឹងមាំជាបងួ្គរនៅលើទីផ្សារកុ្នងសុ្រក ហើយកំពុងឈានជើងបោះជំហានឆាយ្ង ទៅរកទីផ្សារ អន្តរជាតិពីមួយជំហានទៅមួយជំហាន៕

អត្ថបទនិងរូបថត៖ ជូហៀវ - ត្រឹនហៀវ

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖  សឺន ហេង


សំណើ