សញ្ញាវឌ្ឍនភាពពីវិស័យទេសចរណ៍នៅទីក្រុង ហូ ជីមិញ

ភ្ញៀវទេសចរជ្រើសរើសឡានក្រុងពីរជាន់បើកដំបូលធ្វើជាមធ្យោបាយធ្វើដំណើរនៅពេលអញ្ជើញទស្សនាទីក្រុង ហូ ជីមិញ ភ្ញៀវទេសចរជ្រើសរើសឡានក្រុងពីរជាន់បើកដំបូលធ្វើជាមធ្យោបាយធ្វើដំណើរនៅពេលអញ្ជើញទស្សនាទីក្រុង ហូ ជីមិញ

ក្នុងប៉ុន្មានខែដើមឆ្នាំ ២០២២ ដោយបានពុះពារជម្នះការលំបាកលំបិន ពីផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ វិស័យទេសចរណ៍ ទីក្រុង ហូ ជីមិញ បានមានសញ្ញាវឌ្ឍនភាពដោយរំពឹងទុកថានឹងទទួលភ្ញៀវ ទេសចរអន្តរជាតិចំនួន ៣,៥ លានលើកនាក់និងភ្ញៀវទេសចរក្នុងស្រុកចំនួន ២៥ លានលើកនាក់ ឆ្ដោះទៅរកគោលដៅសម្រេចបានផលចំណូលចំនួន ៩៧.៧០០ ពាន់លានដុង។

សញញាវឌឍនភាពពវសយទេសចរណនៅទករង ហ ជមញ hinh anh 1ភ្ញៀវទេសចរជ្រើសរើសឡានក្រុងពីរជាន់បើកដំបូលធ្វើជាមធ្យោបាយធ្វើដំណើរនៅពេលអញ្ជើញទស្សនាទីក្រុង ហូ ជីមិញ

ដើម្បីបន្ស៊ាំខ្លួនជាមួយនឹងចង្វាក់ជីវិតរស់នៅតាមគន្លងប្រក្រតី ភាពថ្មី ផ្នែក  ទេសចរណ៍ទីក្រុង ហូ ជីមិញ កំពុងបង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានធ្វើបរិវត្តកម្មឌីជីថលយ៉ាងសកម្មជាមួយនឹងកម្មវិធីផ្សេងៗ ច្រើនហូរហែដូចជា៖ ប្រកាសនិងធ្វើបច្ចុប្បន្នភាពធនធានទេសចរណ៍ដ៏វិសេសវិសាលនិងមានភាពទាក់ទាញចំនួន ៣៦៦ នៅលើហ្គូហ្គលមែព (ហ្គូហ្គលផែនទី) ហ្គូហ្គលអើធ (ហ្គូហ្គលផែនដី) ផែនទីអន្តរកម្មទេសចរណ៍ឆ្លាតវៃ 3D/3600 ប្រកាសដំណើរការកំណែថ្មីរបស់វែបសាយឃោសនាផ្សព្វផ្សាយនិងជំរុញ ទេសចរណ៍ទីក្រុង ហូ ជីមិញ។ល។

សញញាវឌឍនភាពពវសយទេសចរណនៅទករង ហ ជមញ hinh anh 2ផ្នែកទេសចរណ៍ទីក្រុង ហូ ជីមិញ តែងតែខិតខំប្រឹងប្រែងធ្វើនវានុវត្តន៍ ធ្វើពិពិធកម្មផលិតផលទេសចរណ៍ទាំងឡាយតាមទិសដៅធានាសុវត្ថិភាពបង្ការជំងឺរាតត្បាតជំងឺកូវីដ-១៩ ផងបង្កើតអារម្មណ៍ថ្មីថ្មោង ទាក់ទាញភ្ញៀវទេសចរផង

ទន្ទឹមនឹងនោះ ផ្នែកទេសចរណ៍ទីក្រុង ហូ ជីមិញ ក៏ ខិតខំប្រឹង ប្រែងធ្វើនវានុវត្តន៍ ធ្វើពិពិធកម្មផលិតផលទេសចរណ៍ទាំងឡាយ តាមទិសដៅ ធានាសុវត្ថិភាពបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ផង បង្កើតអារម្មណ៍ ថ្មីថ្មោង ទាក់ទាញភ្ញៀវទេសចរផង។

សញញាវឌឍនភាពពវសយទេសចរណនៅទករង ហ ជមញ hinh anh 3ភ្ញៀវទេសចរអញ្ជើញមកទស្សនា ស្វែងយល់ស្ថាបត្យកម្មពិសេសដាច់ដោយឡែកនៃអគារប្រៃសណីយ៍ទីក្រុង ហូ ជីមិញ

ដោយមានផលិតផលទេសចរណ៍ថ្មីៗ ជាច្រើនដូចជា៖ សប្តាហ៍ ទេសចរណ៍ ទីក្រុង ហូ ជីមិញ - ទីក្រុងនៃក្តីស្រឡាញ់របស់ខ្ញុំ ទិវាមហោស្រពទេសចរណ៍ ទីក្រុង ហូ ជីមិញ លើកទី ១៧ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធ អនឡាញ ព្រឹត្តិ ការណ៍ពិធីបុណ្យអាវផាយទីក្រុង ហូ ជីមិញ លើក ទី ៨ ឆ្នាំ ២០២២។ល។ រួមជាមួយនឹងបទពិសោធន៍ឆ្លើយតបទប់ទល់របស់សហគ្រាសទាំងឡាយ ការយល់ដឹងនៃសហគមន៍ ជាពិសេសគឺអត្រាចាក់វ៉ាក់សាំងយ៉ាងខ្ពស់ផ្នែកទេសចរណ៍នៃទីក្រុង ហូ ជីមិញ បានត្រៀមខ្លួនជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរក្នុង ស្រុកនិងអន្តរជាតិឡើងវិញ៕

អត្ថបទនិងរូបថត៖ ធូហឿង - អានហៀវ

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង


សំណើ

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ និង សម្តេចតេជោ ហ៊ុន សែន៖ បង្កើតទំនាក់ទំនងមិត្តភាពសាមគ្គីភាពជាប្រពៃណីដ៏ថ្លៃថ្នូររវាងប្រជាជនទាំងពីរប្រទេសកាន់តែស៊ីជម្រៅ
កសិករខេត្ត និញធន់ ជំរុញយ៉ាងខ្លាំងក្លាការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងផលិតកម្ម
មោទនភាពតំបន់ដែនដីខេត្ត អានយ៉ាង
ការថែទាំនិងគ្រប់គ្រងហ្វូងត្រីចិញ្ចឹមក្នុងទ្រុងបែក្នុងរដូវភ្លៀងទឹកជំនន់
ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​លើក​ឡើង​ពី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ក្នុង​ជីវភាពរស់នៅរបស់​ជន​ជាតិ​​ខ្មែរនៅ ​​វៀតណាម
ផ្នែកកសិកម្មខេត្ត ឡឹមដុង ចូលចង្វាក់ក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល