តាមរយៈនោះ ពានរង្វាន់នេះត្រូវបានប្រគល់ជូនបណ្តាសំណើគម្រោងចំណុះវិស័យទាំង ៧ រួមមាន៖ សេដ្ឋកិច្ច - សង្គមកិច្ច ការពារជាតិ - សន្តិសុខ វប្បធម៌ - សិល្បៈ កំណែរទម្រង់រដ្ឋបាល សារគមនាគមន៍ សង្គមកិច្ច ការផ្តើមអាជីពច្នៃប្រតិដ្ឋនិងវិទ្យាសាស្រ្តមូលដ្ឋាន។ ក្នុងចំណោម សំណុំឯកសារ ៤៤ ត្រូវបានទទួលពានរង្វាន់ៗ លេខ ១ មាន ៤ ពានរង្វាន់ លេខ ២ មាន ១៥ ពានរង្វាន់និងលេខ ៣ មាន ២៥ ពានរង្វាន់។
![]() |
លេខានៃគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ លោក ង្វៀនធៀនញ៉ឹន អញ្ជើញប្រគល់ជូនពានរង្វាន់ដល់អ្នកដែលបានបង្កើតផលិតផលទាំងឡាយ។ រូបថត៖ ត្រឹនស៊ន់ទិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម |
លោក ង្វៀនថាញ់ផុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ ប្រធានគណៈកម្ម ការរៀបចំពានរង្វាន់ច្នៃប្រតិដ្ឋ បានអោយដឹងថា៖ នេះគឺជាឆ្នាំដំបូងរៀបចំពានរង្វាន់សម្រាប់បន្តបញ្ជាក់សក្ដានុភាពនៃការច្នៃប្រតិដ្ឋ ផ្លាស់ប្តូរថ្មីឥតឈប់ឈរ លើកសរសើរ លើកតម្កើងចំពោះស្ថាប័ន អង្គភាព អាជីវកម្ម បុគ្គលជាជនជាតិវៀតណាមទាំងឡាយនៅក្នុងនិងក្រៅប្រទេសដែលមានសំណើគម្រោង ផលិតផល សេវាកម្មច្នៃប្រតិដ្ឋ ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍទីក្រុង តាមរយៈនោះលើកទឹកចិត្ត ដាស់ស្មារតីប្រឡងប្រណាំង វប្បធម៌ច្នៃប្រតិដ្ឋ ចូលរួមចំណែកក្នុងការសម្រេចរួចរាល់សន្ទស្សន៍ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គមកិច្ចនានាបានឆាប់រហ័ស។ បន្ទាប់ពីពេលបំផុសចលនាបាន ៥ ខែ ទីក្រុងទទួលបានសំណុំឯកសារជាង ១០០ ចុះឈ្មោះចូលរួម ហើយបានសង្កេតឃើញមាន សំណើគម្រោង ផលិតផល សេវាកម្មច្នៃប្រតិដ្ឋចំនួន ៤៤ ដែលលេចធ្លោជាងគេ។
![]() |
លេខានៃគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ លោក ង្វៀនធៀនញ៉ឹន អញ្ជើញប្រគល់ជូនពានរង្វាន់ដល់អ្នកដែលបានបង្កើតផលិតផលទាំងឡាយ។ រូបថត៖ ត្រឹនស៊ន់ទិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម |
អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីប្រគល់ជូនពានរង្វាន់ លេខានៃគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ លោក ង្វៀនធៀនញ៉ឹន បានអោយដឹងថា៖ រយៈពេលកន្លងទៅ ទីក្រុងបានរៀបចំការប្រកួតពានរង្វាន់ច្នៃប្រតិដ្ឋមួយចំនួនចំពោះវិស័យនីមួយៗ។ មកដល់ខែ កក្កដា ឆ្នាំ ២០១៨ គណៈកម្មាធិការបក្ខភាគទីក្រុងបានចាត់ទុកថាក្នុងបរិបទនៃការខ្វះប្រភពធនធានហិរញ្ញវត្ថុ ដីធ្លី ធនធានមនុស្សប្រកបដោយប្រពៃណីច្នៃប្រតិដ្ឋគឺជាធនធានដ៏ធំបំផុត។ ហើយការបំផុសចលនា ប្រគល់ជូនពានរង្វាន់ច្នៃប្រតិដ្ឋឆ្នាំ ២០១៩ សម្រាប់លើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាល់សមូហភាព បុគ្គលក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងទៅបាននាំមកនូវការអភិវឌ្ឍសម្រាប់ទីក្រុង ព្រមទាំងសង្ឃឹមថា ជាមួយនឹងប្រពៃណីច្នៃប្រតិដ្ឋរបស់ប្រជាជន ទិន្នផលពលកកម្មនឹងកើនឡ់ើងខ្ពស់ជាងថែមទៀត។
"ការច្នៃប្រតិដ្ឋគឺជាតម្រូវការយ៉ាងបន្ទាន់នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះរបស់ទីក្រុង។ នាពេលខាងមុខ ទីក្រុង ហូជីមិញ នឹងស្វែងរកបទពិសោធន៍របស់ប្រទេសនានានៅជុំវិញពិភពលោកដូចជាប្រទេស ជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ ។ល។ ធ្វើអោយទំនាក់ទំនងរវាងភាគីទាំងបីគឺ៖ រដ្ឋ សហគ្រាសនិងអ្នកវិទ្យាសាស្រ កាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ មានប្រសិទ្ធភាពថែមទៀត ពង្រឹងសក្ដានុភាពច្នៃប្រតិដ្ឋរបស់មនុស្សម្នាក់ៗ...." - លេខានៃគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ លោក ង្វៀនធៀនញ៉ឹន បានសង្កត់ធ្ងន់ដូច្នេះ៕
ត្រឹនស៊ន់ទិញ
ប្រែសម្រួលដោយ៖ ជ័យពិសិដ្ឋ
ប្រែសម្រួលដោយ៖ ជ័យពិសិដ្ឋ