ស្នាមដានអនុស្សាវរីយ៍នៃ “ប្រជាចលនាប៉ិនប្រសប់” នៅតំបន់ចុងប៉ូចនាភាគខាងជើងនៃមាតុភូមិ

ថ្នាក់ដឹកនាំនៃគណៈកម្មការប្រជាជនឃុំ ហូធូវ ស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) បានអញ្ជើញមកដល់ផ្ទះបងប្អូនជនជាតិដើម្បីចលនាមាមីងបងប្អូនជនជាតិ យ៉ាវ លុបបំបាត់ទំនៀមទម្លាប់ចាស់ហួសសម័យ អនុវត្តរបៀបរស់នៅស៊ីវិល័យ វប្បធម៌ក្នុងពិធីបុណ្យសព ពិធីរៀបអាពាហ៍ពិពាហ៍... ថ្នាក់ដឹកនាំនៃគណៈកម្មការប្រជាជនឃុំ ហូធូវ ស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) បានអញ្ជើញមកដល់ផ្ទះបងប្អូនជនជាតិដើម្បីចលនាមាមីងបងប្អូនជនជាតិ យ៉ាវ លុបបំបាត់ទំនៀមទម្លាប់ចាស់ហួសសម័យ អនុវត្តរបៀបរស់នៅស៊ីវិល័យ វប្បធម៌ក្នុងពិធីបុណ្យសព ពិធីរៀបអាពាហ៍ពិពាហ៍...

"ប្រជាចលនាខ្សោយគឺអ្វីៗ ក៏ពិបាក ប្រជាចលនាប៉ិនប្រសប់គឺការងារអ្វីក៏បានជោគជ័យ" ពាក្យប្រៀនប្រដៅរបស់លោកអ៊ំ ហូ ដូចត្រីវិស័យតម្រង់ទិសជួយឲ្យគ្រប់លំដាប់ថ្នាក់នៃគណៈកម្មាធិការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិនិងអង្គការមហាជនខេត្ត ហាយ៉ាង អនុវត្តប្រកបដោយប្រសិទ្ធភាពការងារប្រជាចលនា។ ផ្ដើមពីចលនាប្រឡងប្រណាំង "ប្រជាចលនាប៉ិនប្រសប់" ខេត្ត ហាយ៉ាង ប្រមូលផ្តុំបានប្រជាជនយ៉ាងកុះករចូលរួមអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កកើតឡើងនូវទម្រង់រូបភាពដ៏មានប្រសិទ្ធភាពជាច្រើន រីកសាយក្នុងសហគមន៍ រួមចំណែកកសាងស្រុកភូមិកាន់តែមាននវានុវត្តន៍... ពីមួយថ្ងៃទៅមួយថ្ងៃ...

សនាមដានអនសសាវរយនៃ “បរជាចលនាបនបរសប” នៅតបនចងបចនាភាគខាងជើងនៃមាតភម hinh anh 1កម្មាភិបាលនៃគណៈកម្មការប្រជាចលនាស្រុក វីស្វៀន (ខេត្ត ហាយ៉ាង) អញ្ជើញផ្លាស់ប្តូរយោបល់ជាមួយបងប្អូនបណ្តាជនជាតិអំពីប្រសិទ្ធភាពនៃការងារគួបបញ្ចូលដីស្រែបង្កើតជាវាលស្រែទ្រង់ទ្រាយធំនៅឃុំ លិញហូ

ផ្ដើមពីចលនាប្រឡងប្រណាំង "ប្រជាចលនាប៉ិនប្រសប់" ...
ដោយបានកំណត់ថា "ប្រជាចលនាប៉ិនប្រសប់" មានតួនាទីសំខាន់ពិសេសក្នុងការពង្រីកសក្តានុពល ប្រៀបខ្លាំងនៅមូលដ្ឋាន ក្នុងប៉ុន្មានឆ្នាំកន្លងទៅខេត្ត ហាយ៉ាង បានដំណើរការផ្សព្វផ្សាយអនុវត្តការងារឃោសនាសមស្របទៅនឹងមូលដ្ឋាននីមួយៗ និងលើគ្រប់វិស័យ។ ឆ្លងតាមរយៈកងជួរចាស់ភូមិ មេភូមិអ្នកមានកិត្យានុភាពក្នុងសហគមន៍បណ្តាពិធីប្រឡង "ប្រជាចលនាប៉ិនប្រសប់" លើកបង្ហាញពីចលនាប្រឡងប្រណាំង "ប្រជាចលនាប៉ិនប្រសប់" ជាភាសាជនជាតិលើគ្រប់មធ្យោបាយផ្សព្វផ្សាយព័ត៌មាន ចាត់តាំងពិធីប្រឡងសរសេរអំពី "ប្រជាចលនាប៉ិនប្រសប់"... ការងារឃោសនាបានបង្កឡើងនូវការវិវត្តជាវិជ្ជមាន ក្លាយជាស្ពានចម្លងបន្តរវាងបក្ស រដ្ឋជាមួយបងប្អូនបណ្តាជនជាតិនៅលើភូមិសាស្រ្ត។

សនាមដានអនសសាវរយនៃ “បរជាចលនាបនបរសប” នៅតបនចងបចនាភាគខាងជើងនៃមាតភម hinh anh 2កម្មាភិបាលការិយាល័យកសិកម្មស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) អញ្ជើញផ្លាស់ប្តូរបទពិសោធន៍នៃការដាំដើមព្រូនក្រហមជាមួយបងប្អូនជនជាតិ នុង នៅឃុំ ជៀនផូ

ដើម្បីឲ្យប្រជាជន "ងាយយល់ ងាយស្ដាប់ ងាយអនុវត្ត" រាល់ពេលប្រជាចលនានៅមូលដ្ឋានសុទ្ធតែឆ្ពោះទៅរកខ្លឹមសារជិតស្និទ្ធ ចាំបាច់ដូចជាការចលនាខ្ចីទុនអភិវឌ្ឍសេដ្ឋកិច្ច ផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះនិងសត្វចិញ្ចឹម ជំរុញខ្លាំងក្លាការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសក្នុងផលិតកម្ម អនុវត្តរបៀបរបបរស់នៅប្រកបដោយស៊ីវិល័យលុបបំបាត់ទំនៀមទម្លាប់អន់ថយ ...។ ទទួលបានព័ត៌មានគ្រប់គ្រាន់ជាងបងប្អូនជនជាតិបានស្ម័គ្រចិត្តរួមវិភាគទានជាកម្លាំងកាយជាថវិកាក្នុងកិច្ចការកសាងជនបទថ្មី អភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រជាជំហានៗ។

សនាមដានអនសសាវរយនៃ “បរជាចលនាបនបរសប” នៅតបនចងបចនាភាគខាងជើងនៃមាតភម hinh anh 3ឃុំ តឹនទៀន ស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) បានជំរុញឲ្យមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៃសង្គមក្នុងផ្នែកអប់រំចលនាបងប្អូនបណ្តាជនជាតិរួមវិភាគទានជាទឹកប្រាក់ជាកម្លាំងពលកម្មឈូសឆាយដី សាងសង់បន្ទប់រៀន បង្កើតជាសោភ័ណភាពអោយសាលារៀន

ក្នុងអំឡុងខែថ្ងៃរួមជាមួយនឹងទូទាំងប្រទេសប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ - ១៩ កម្មាភិបាលទាំងឡាយដែលកាន់ការងារ ប្រជាចលនា នៅខេត្ត ហាយ៉ាង បានអញ្ជើញទៅកាន់គ្រប់ភូមិស្រុក និគមជនបទគោះទ្វារតាមផ្ទះនីមួយៗ ដើម្បីឃោសនា ចលនាបងប្អូនជនជាតិ កាត់បន្ថយការប្រមូលផ្តុំគ្នាច្រើន មិនប្រារព្ធពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យសពទ្រង់ទ្រាយធំជាបណ្តោះអាសន្ន តែងតែពាក់ម៉ាសជានិច្ចនៅទីសាធារណៈ...។ អាស្រ័យដូច្នេះ ខេត្ត ហាយ៉ាង គឺជាខេត្តមួយក្នុងចំណោមខេត្តមួយចំនួនតូចដែលគ្រប់គ្រងបានល្អលើការរាលដាលនៃជំងឺ។

សនាមដានអនសសាវរយនៃ “បរជាចលនាបនបរសប” នៅតបនចងបចនាភាគខាងជើងនៃមាតភម hinh anh 4ពិនិត្យព្យាបាលជំងឺនៅស្ថានីយ៍សុខាភិបាលឃុំ លិញហូ ស្រុក វីស្វៀន (ខេត្ត ហាយ៉ាង)

ដោយមានការស្រុះចិត្តស្រុះគំនិតរវាងអាជ្ញាធរនិងបងប្អូនជនជាតិ គិតត្រឹមខែ តុលា ឆ្នាំ ២០១៩ ខេត្ត ហាយ៉ាង កសាងបានទម្រង់រូបភាព "ប្រជាចលនាប៉ិនប្រសប់" ចំនួន ៦.៨៤៨ ក្នុងវិស័យផ្សេងៗ ដូចជា៖ សេដ្ឋកិច្ច វប្បធម៌ - សង្គម ការពារជាតិ - សន្តិសុខ... ពង្រីកទូលំទូលាយទម្រង់រូបភាពគំរូស្តីពី "ប្រជាចលនាប៉ិនប្រសប់" ចំនួន ៣.១៤២ អោយក្លាយជាចលនាប្រឡងប្រណាំង ទាក់ទាញបងប្អូនជនជាតិចូលរួមកុះករដូចជា៖ កសាងផ្លូវមហាសាមគ្គី ចិញ្ចឹមគោក្នុងក្រោលផ្សារភ្ជាប់នឹងការដាំស្មៅ ការដាំផ្កា buckwheat ...។ ក៏ឆ្លងតាមរយៈការងារឃោសនា ចលនាបងប្អូនជនជាតិបានស្ម័គ្រចិត្តបរិច្ចាគដីជាង ៣ លានម៉ែត្រការ៉េ ថ្ងៃពលកម្មជិត ២.៩ លាន ជិត ១៥ ពាន់លានដុងសម្រាប់កសាងជនបទថ្មី។ មានសមូហភាពនិងបុគ្គលរាប់ពាន់នាក់និងអង្គភាពត្រូវបានកត់សម្គាល់លើកសរសើរ ជូនរង្វាន់ក្នុងការអនុវត្តចលនា "ប្រជាចលនាប៉ិនប្រសប់"…។

សនាមដានអនសសាវរយនៃ “បរជាចលនាបនបរសប” នៅតបនចងបចនាភាគខាងជើងនៃមាតភម hinh anh 5ថ្នាក់ដឹកនាំនៃគណៈកម្មការប្រជាជនឃុំ ហូធូវ ស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) បានអញ្ជើញមកដល់ផ្ទះបងប្អូនជនជាតិដើម្បីចលនាមាមីងបងប្អូនជនជាតិ យ៉ាវ លុបបំបាត់ទំនៀមទម្លាប់ចាស់ហួសសម័យ អនុវត្តរបៀបរស់នៅស៊ីវិល័យ វប្បធម៌ក្នុងពិធីបុណ្យសព ពិធីរៀបអាពាហ៍ពិពាហ៍...
សនាមដានអនសសាវរយនៃ “បរជាចលនាបនបរសប” នៅតបនចងបចនាភាគខាងជើងនៃមាតភម hinh anh 6អនុវត្តចលនា “ប្រជាចលនាប៉ិនប្រសប់” ឃុំ ដាវឌឹក ស្រុក វីស្វៀន (ខេត្ត ហាយ៉ាង) បានជំរុញយ៉ាងខ្លាំងក្លាការឃោសនា ចលនាបងប្អូនជនជាតិចិញ្ចឹមសត្វពាហនៈតាមទម្រង់រូបភាពលក្ខណៈគ្រួសារ កសិដ្ឋាន

...រហូតដល់ប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
យើងខ្ញុំបានមកដល់ឃុំ ទ្រុងថាញ់ (ស្រុក វីស្វៀន) ដើម្បីស្វែងយល់បន្ថែមអំពីប្រសិទ្ធភាពនៃចលនាប្រឡងប្រណាំង "ប្រជាចលនាប៉ិនប្រសប់"។ ធ្វើដំណើរលើផ្លូវបេតុងអន្តរភូមិធំទូលាយ ស្អាតបាត លោក ខុងវ៉ាន់ទន់ អនុប្រធានឃុំ ទ្រុងថាញ់ បានចែករំលែកដោយសោមនស្សរីករាយថា៖ "អនុវត្តចលនា "ប្រជាចលនាប៉ិនប្រសប់" ឃុំបានជំរុញខ្លាំងក្លាការឃោសនា ចលនាបងប្អូនជនជាតិអភិវឌ្ឍ កសិកម្ម ចិញ្ចឹមសត្វពាហនៈតាមទម្រង់រូបភាពលក្ខណៈគ្រួសារ កសិដ្ឋាន ...។ មានគ្រួសារជាច្រើននៅក្នុងឃុំទទួលបានចំណូលរាប់រយលានដុងក្នុងមួយឆ្នាំៗ។ តួយ៉ាងដូចជាក្រុមគ្រួសាររបស់បង ង្វៀនវ៉ាន់ឡុង នៅភូមិ មិញថាញ់ អាស្រ័យដោយចិញ្ចឹមមាន់គួបផ្សំជាមួយការដាំដើមមៀន គូលែន តែ ខ្នុរ... ទទួលបានចំណូលជិត ១ ពាន់លានដុងក្នុងមួយឆ្នាំ។ ឃុំ ទ្រុងថាញ់ ត្រូវបានទទួលស្គាល់ជាឃុំជនបទថ្មីក្នុងឆ្នាំ ២០១៥"

សនាមដានអនសសាវរយនៃ “បរជាចលនាបនបរសប” នៅតបនចងបចនាភាគខាងជើងនៃមាតភម hinh anh 7ទម្រង់រូបភាពចិញ្ចឹមមាន់បែបពាណិជ្ជកម្មរបស់គ្រួសាបង ទ្រីវវិញ នៅឃុំ ទ្រុងថាញ់ ស្រុក វីស្វៀន (ខេត្ត ហាយ៉ាង)

អញ្ជើញមកដល់ស្រុក ហ្វាងស៊ូភី សម្លឹងមើលផ្ទះធំទូលាយ មាំទាំទាំងឡាយ ទីប្រជុំជនអ៊ូអរ មិនសូវមានអ្នកណាស្មានបានថាទីនេះធ្លាប់ជាតំបន់លំបាកលំបិនខ្លាំងជាពិសេស។ យោងតាមលោកស្រី លូធីង៉ឹន ប្រធានគណៈកម្មការ ប្រជាចលនា ស្រុក ហ្វាងស៊ូភី អាស្រ័យដោយអនុវត្តចលនា "ប្រជាចលនាប៉ិនប្រសប់" បងប្អូនបណ្ដាជនជាតិនៅទីនេះមានសាមគ្គីភាព ស្រុះចិត្តស្រុះគំនិត ស្ម័គ្រចិត្តបរិច្ចាគ ដីរាប់ពាន់ម៉ែត្រ ការ៉េនិងថ្ងៃពលកម្មដើម្បីធ្វើផ្លូវគមនាគមន៍ជនបទ ព្រែកប្រឡាយត្រូវបានធ្វើមាំទាំ ជួសជុលអគារវប្បធម៌...។ ផ្ដើមពីការងារប្រជាចលនានៅលើភូមិសាស្រ្តលេចឡើងនូវទម្រង់រូបភាពសេដ្ឋកិច្ចដែល មានប្រសិទ្ធភាពខ្ពស់ជាច្រើនដូចជាចិញ្ចឹមត្រីស្ទឺជិនបែបពាណិជ្ជកម្មនៅឃុំ ណឹមទី ដាំបន្លែមានសារធាតុចិញ្ចឹមនៅឃុំ ប៉ូឡូ ដាំដើមព្រូនក្រហមនៅ ឃុំ ជៀនផូ...។

សនាមដានអនសសាវរយនៃ “បរជាចលនាបនបរសប” នៅតបនចងបចនាភាគខាងជើងនៃមាតភម hinh anh 8គិតត្រឹមខែ តុលា ឆ្នាំ ២០១៩ ទីក្រុង ហាយ៉ាង កសាងបានទម្រង់រូបភាព “ប្រជាចលនាប៉ិនប្រសប់” ចំនួន ៦.៨៤៨ ពង្រីកទូលំទូលាយទម្រង់រូបភាពគំរូពី “ប្រជាចលនាប៉ិនប្រសប់” ចំនួន ៣.១៤២

និយាយអំពីចលនាប្រឡងប្រណាំង "ប្រជាចលនាប៉ិនប្រសប់" មិនអាចមិនរំលឹកដល់ស្រុក ស៊ីនម៉ឹន ឡើយ។ ជាមួយនឹងឧត្តមភាពពីការចិញ្ចឹមសត្វពាហនៈដែលស៊ីស្មៅ ស្រុកបានសកម្មចលនាបងប្អូនជនជាតិចិញ្ចឹមបន្ធាត់ក្របី គោតាមទម្រង់រូបភាពកសិដ្ឋាន លក្ខណៈគ្រួសារបង្កើតជាផ្សារជួញដូរ ផ្ដោះប្ដូរសត្វពាហនៈចំនួន ៤ នៅតាមបណ្ដាឃុំ៖ ជីកា ក្វាងង្វៀន ណានម៉ា និងទីរួមស្រុក កុកប៉ាយ ជួយបងប្អូនជនជាតិកែលម្អប្រាក់ចំណូលគួរឲ្យកត់សម្គាល់។ តាមការគ្រោងទុកដល់ដំណាច់ឆ្នាំ ២០២០ អត្រាគ្រួសារក្រីក្រនៅ ស៊ីនម៉ឹន នៅត្រឹមតែ ៣,២% ប៉ុណ្ណោះ។

សនាមដានអនសសាវរយនៃ “បរជាចលនាបនបរសប” នៅតបនចងបចនាភាគខាងជើងនៃមាតភម hinh anh 9ទម្រង់រូបភាពបង្វែរដីចម្ការមិនផ្តល់ផលមកដាំបន្លែមានសារធាតុចិញ្ចឹមនៅក្រុមគ្រួសាររបស់លោក លូឌឹកហាយនៅភូមិ កុកធឿង ឃុំ ប៉ូឡូ ស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) ពាំនាំមកនូវប្រាក់ចំណូលស្ថិរភាពអោយក្រុមគ្រួសារ - ពី ៦ ទៅ ១០ លានដុងក្នុងមួយខែ

ចលនា "ប្រជាចលនាប៉ិនប្រសប់" ពិតជាបាននាំមកនូវប្រសិទ្ធភាពដ៏ជាក់ស្តែង ជួយបងប្អូនបណ្តាជនជាតិនៅខេត្ត ហាយ៉ាង ឈានឡើងរួចផុតពីភាពក្រីក្រ កសាងជីវិតសម្បូរសប្បាយ សុភមង្គល៕

អត្ថបទនិងរូបថត៖  ត្រឹនធីអាញ់ដាវ - ហ្វាងក្វាងហា


សំណើ