"សប្តាហ៍វប្បធម៌ កម្ពុជា នៅ វៀតណាម" ដ៏កក់ក្តៅ

ចាប់ពីថ្ងៃទី ២៧ ខែ កញ្ញា ដល់ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២២ នៅទីក្រុង ហូ ជីមិញ និងខេត្ត ត្រាវិញ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ វៀតណាម សហការជាមួយនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រ កម្ពុជា រៀបចំ "សប្តាហ៍វប្បធម៌ កម្ពុជា នៅ វៀតណាម" ឆ្នាំ ២០២២។

នេះជាសកម្មភាពអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - កម្ពុជា (ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ - ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២២) និងអបអរសាទរឆ្នាំមិត្តភាព វៀតណាម - កម្ពុជា និង កម្ពុជា - វៀតណាម ឆ្នាំ ២០២២។

"សបតាហវបបធម កមពជា នៅ វៀតណាម" ដកកកតៅ hinh anh 1ទស្សនីយភាពរបាំសហសម័យមិត្តភាព វៀតណាម - កម្ពុជា
"សបតាហវបបធម កមពជា នៅ វៀតណាម" ដកកកតៅ hinh anh 2ប្រតិភូទាំងឡាយអញ្ជើញទស្សនាពិព័រណ៍វប្បធម៌ វិចិត្រសិល្បៈ កម្ពុជា

សប្តាហ៍វប្បធម៌ កម្ពុជា នៅ វៀតណាម បានពាំនាំមកទស្សនីយភាពសម្តែងសិល្បៈបុរាណ ប្រជាប្រិយនិងសហសម័យ ព្រមទាំងប្រភេទទម្រង់របាំច្រៀង ល្ខោននិងតូរ្យតន្ត្រី ក្នុងនោះមានទម្រង់សិល្បៈមួយចំនួនត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ដាក់បញ្ចូលក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនិងពិព័រណ៍វប្បធម៌ សិល្បៈ កម្ពុជា បំពេញតម្រូវការរបស់ទស្សនិកជន ប្រជាជន វៀតណាម បំណងចង់ទស្សនាកម្សាន្តនិងស្វែងយល់ពីវប្បធម៌ កម្ពុជា។ បណ្តាទស្សនីយភាពលេចធ្លោក្នុងកម្មវិធីរួមមានដូចជារបាំអប្សរា ល្ខោនខោល ពាក់របាំងមុខ សម្តែងទោលឧបករណ៍តន្រ្តីជាតិ កម្ពុជា។ល។

"សបតាហវបបធម កមពជា នៅ វៀតណាម" ដកកកតៅ hinh anh 3ទស្សនីយភាពរបាំ ព្លយសួយ ក្រមាច់ក្រមើមក្នុងកម្មវិធីបើក "សប្តាហ៍វប្បធម៌ កម្ពុជា នៅ វៀតណាម" ឆ្នាំ ២០២២"សបតាហវបបធម កមពជា នៅ វៀតណាម" ដកកកតៅ hinh anh 4ក្នុងក្របខ័ណ្ឌសកម្មភាពនៃ "សប្តាហ៍វប្បធម៌ កម្ពុជា នៅ វៀតណាម" ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាតខេត្ត ត្រាវិញ សិល្បករសិល្បការិនីនៃនាយកដ្ឋានសិល្បៈទស្សនីយភាពនៃប្រទេស កម្ពុជា កំពុងសម្តែងទស្សនីយភាពចម្រៀងប្រជាប្រិយ

សប្តាហ៍វប្បធម៌ កម្ពុជា នៅ វៀតណាម គឺជាចំណុចសំខាន់ រួមចំណែកជាវិជ្ជមានក្នុងការពង្រឹង បង្កើននិងអភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនង"អ្នកជិតខាងល្អ មិត្តភាពប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិរន្តរភាពយូរអង្វែង" រវាងប្រទេសទាំងពីរ៕

អត្ថបទ៖ ធូហឿង
រូបថត៖ ធូហឿង - ហុងយ៉ាង - ថាញ់ហ្វា
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ ទេវី


សំណើ