សិប្បការិនី អ៊ីលីម ជក់ចិត្ត "រក្សាភ្នក់ភ្លើង" វប្បធម៌ សេដាំង

អ្នកស្រី អ៊ីលីម នៅភូមិ កនព្រីង ទីរួមស្រុក មាំងដែន ស្រុក កនប្លុង (ខេត្ត កនទុម) ជាអ្នកក្តាប់បច្ចេកទេស បំណិនសម្តែងប្រគំគងឃ្មោះជាច្រើន។ ទន្ទឹមនឹងនោះ អ្នកស្រីក៏បានចេះចាំស្ទាត់រត់មាត់បទចម្រៀងប្រជាប្រិយមិនតិចទេនិងបណ្តារបាំ ស្វង របស់ជនជាតិ សេដាំង (ក្រុម មើណាំ) ទៀតផង។

ជាច្រើនឆ្នាំកន្លងទៅ អ្នកស្រី អ៊ីលីម តែងតែអស់ពីចិត្តពីថ្លើម លះបង់ទឹកចិត្តបង្ហាត់បង្រៀនគងឃ្មោះ រាំរបាំ ស្វង សម្រាប់យុវជនយុវនារីជំនាន់ក្រោយ។ មិនត្រឹមតែបង្ហាត់បង្រៀនប៉ុណ្ណោះទេ អ្នកស្រីក៏អស់ពីចិត្តពីថ្លើមណែនាំវិធីរក្សាទុក របៀបផ្ទៀងផ្ទាត់សូរសម្លេងគងឃ្មោះអោយចៅៗ ថែមទៀតផង។

សបបការន អលម ជកចតត "រកសាភនកភលើង" វបបធម សេដាង hinh anh 1អ្នកស្រី អ៊ីលីម បង្ហាត់បង្រៀនចង្វាក់រាំរបស់ជនជាតិ  សេដាំង ឱ្យយុវជនយុវវ័យជំនាន់ក្រោយ

ចាប់តាំងពីស្រុក កនប្លុង លើកគោលការណ៍ដាក់បញ្ចូលប្រភេទទេសចរណ៍សហគមន៍ក្នុងការរុករកស្វែងយល់ អ្នកស្រីបានបង្កើតក្រុមសហការតំណភ្ជាប់ទេសចរណ៍សហគមន៍មានសមាជិកចំនួន ២២ នាក់ ជំនាញខាងបម្រើតម្រូវការភ្លក្សរសជាតិម្ហូបអាហារ វប្បធម៌របស់ភ្ញៀវទេសចរ។ មិនត្រឹមតែមើលថែកិច្ចការផ្ទះប៉ុណ្ណោះទេ អ្នកស្រីក៏បានឧបត្ថម្ភជួយពីរគ្រួសារញាតិព្រៀងលានរួមគ្នាធ្វើទេសចរណ៍និងណែនាំអ្នកភូមិឱ្យស្គាល់ការទទួលភ្ញៀវពីមួយជំហានទៅមួយជំហាន។

សបបការន អលម ជកចតត "រកសាភនកភលើង" វបបធម សេដាង hinh anh 2អ្នកស្រី អ៊ីលីម ធ្វើម្ហូបដោយខ្លួនឯងដើម្បីបម្រើតម្រូវការភ្លក្សរសជាតិម្ហូបអាហារ ស្វែងយល់ វប្បធម៌របស់ភ្ញៀវទេសចរ
សបបការន អលម ជកចតត "រកសាភនកភលើង" វបបធម សេដាង hinh anh 3ចាប់តាំងពីស្រុក កនប្លុង ដាក់ឱ្យដំណើរការទេសចរណ៍សហគមន៍ អ្នកស្រី អ៊ី លីម បានបង្កើតក្រុម សហការតំណភ្ជាប់ទេសចរណ៍សហគមន៍ ជួយឱ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍ជីវភាព ប្រចាំថ្ងៃរបស់បងប្អូនជនជាតិភាគតិច

ក្នុងដំណើរការចូលរួមថែរក្សា ពង្រីកតម្លៃវប្បធម៌ជនជាតិ អ្នកស្រី អ៊ីលីម ត្រូវបានមន្ទីរ ផ្នែកជូនប័ណ្ណសរសើរ លិខិតសរសើរជាច្រើន។ ជាពិសេស ក្នុងឆ្នាំ ២០១៩ អ្នកស្រីត្រូវបានប្រធានរដ្ឋជូនកិត្តិនាម "សិប្បករឆ្នើម"៕

អត្ថបទ៖ ហ្វាងហាយ 
រូបថត៖ ទ្រីទ្រុង - ខ្វាជឿង
បញ្ចូលទិន្នន័យដោយ៖ អៀនថាញ់


សំណើ