សិប្បករ លឿងឡុងវ៉ឹន អំណត់ព្យាយាមនឹងវប្បធម៌ តៃ

សិប្បករ លឿងឡុងវ៉ឹន អំណត់ព្យាយាមនឹងវប្បធម៌ តៃ

ទោះបីជាឈានចូលដល់អាយុ ៩៣ ឆ្នាំហើយក៏ដោយ តែលោក លឿងឡុងវ៉ឹន ជនជាតិ តៃ នៅភូមិ អៀនភូ ឃុំ អានទឿង ទីក្រុង ទៀនក្វាង (ខេត្ត ទៀនក្វាង) នៅតែជានិច្ចកាល "រក្សាភ្នក់ភ្លើង" ជក់ចិត្តនឹងវប្បធម៌ តៃ ដោយការងារធ្វើសមុច្ច័យនិងបកប្រែបណ្ដាបទ ថែន បុរាណនិងបង្ហាត់បង្រៀនបន្តអោយអ្នកជំនាន់ក្រោយ អភិរក្សអក្សរ ណូម - តៃ។

សបបករ លឿងឡងវន អណតពយាយាមនងវបបធម តៃ hinh anh 1សិប្បករប្រជាប្រិយលោក លឿងឡុងវ៉ឹន (ខាងឆ្វេង) ជាមួយនឹងអ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយលោក តុងដាយហុង

ផ្ដើមពីសៀវភៅអក្សរ តៃ បុរាណទាំងឡាយដែលគ្រួសារគាត់បានបន្សល់ទុកមក គាត់បានសរសេរឡើងវិញនិងចងក្រងជាសៀវភៅឯកសារដ៏មានតម្លៃជាច្រើនក្បាលដូចជា៖ "ក្បួននៃបទចម្រៀងឆ្លងឆ្លើយទាំងឡាយក្នុងបណ្ដាពិធីតូចៗ នៃពិធីរៀបមង្គលការនៅ ទ្វៀនក្វាង" "បទ ថែន បុរាណមួយចំនួនជាអក្សរ ណូម-តៃ" ...។

សបបករ លឿងឡងវន អណតពយាយាមនងវបបធម តៃ hinh anh 2បណ្ដាឯកសារជាអក្សរ ណូម - តៃ ដែលបានសិប្បករប្រជាប្រិយ លឿងឡុងវ៉ឹន ថែរក្សាទុក

ក្នុងនោះ សៀវភៅ "ក្បួននៃបទចម្រៀងឆ្លងឆ្លើយទាំងឡាយក្នុងបណ្ដាពិធីតូចៗ នៃពិធីរៀបមង្គលការនៅ ទ្វៀនក្វាង" មានកម្រាស់ ៤១០ ទំព័រដោយគាត់សហការជាមួយបណ្ដាអ្នកនិពន្ធលោក តុងដាយហុង និងលោក ម៉ាវ៉ាន់ ឌឹក សុទ្ធសឹងជាសមាជិកនៃសមាគមសិល្បៈ ប្រជាប្រិយ ខេត្តរួមគ្នារៀបចំជាឯកសារមួយពិសេស ដោយឡែកស្តីអំពី បទចម្រៀង ឆ្លងឆ្លើយទាំងឡាយក្នុងបណ្ដាពិធីតូចៗ នៃពិធីរៀបមង្គលការដំបូងបង្អស់របស់ខេត្ត ទ្វៀនក្វាង។

សបបករ លឿងឡងវន អណតពយាយាមនងវបបធម តៃ hinh anh 3សិប្បករប្រជាប្រិយ លឿងឡុងវ៉ឹន តែងតែប្តូរផ្តាច់នឹងការបង្ហាត់បង្រៀនពីវប្បធម៌ តៃ ឲ្យអ្នកជំនាន់ក្រោយ

ការលះបង់កម្លាំងកាយចិត្តដោយមិនចេះនឿយហត់របស់លោក លឿងឡុង វ៉ឹន បានរួមចំណែកក្នុងការថែរក្សានិងពង្រីកនូវខ្លឹមដ៏បវរនៃវប្បធម៌ របស់ជនជាតិ តៃ។ សៀវភៅបុរាណទាំងឡាយដែលគាត់បានចំណាយកម្លាំងរក្សាទុកដ៏យូរមកហើយនៅជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានក្នុងឃ្លាំងវប្បធម៌ប្រជាប្រិយ វៀតណាម។ ជាមួយនឹងការរួមវិភាគទានដ៏ធំធេងក្នុងការថែរក្សាវប្បធម៌ជនជាតិឆ្នាំ ២០១៧ លោកមានកិត្តិយសបានមជ្ឈិមសមាគមសិល្បៈ ប្រជាប្រិយ វៀតណាម ជូនប័ណ្ណទទួលស្គាល់កិត្តិនាមជាសិប្បករប្រជាប្រិយ៕

ភុងណាមសឿង


សំណើ