ពង្រីកសក្តានុពល ឧត្តមភាពមូលដ្ឋាន មនុស្សម្នានៃព្រៃភ្នំ តីបាក់ សព្វថ្ងៃនេះ កំពុងសម្រេចបំណងប្រាថ្នាធ្វើទេសចរណ៍លើភ្នំឲ្យក្លាយជាការពិត។ ខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃជម្នះការលំបាក ពួកគាត់បានបង្កើតជាផលិតផលទេសចរណ៍សហគមន៍ (homestay) ទាំងឡាយដ៏ពិសេសវិសាលរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ...
"មានផលិតផលទេសចរណ៍សហគមន៍នៅបណ្តាស្រុកតំបន់ភ្នំនៃខេត្ត ឡាវកាយ មិនតិចទេដែលត្រូវបានភ្ញៀវទេសចរផ្តល់តម្លៃយ៉ាងខ្ពស់។ អនុវត្តល្អចំណេះដឹងវប្បធម៌អន្តោគ្រាមចូលក្នុងការធ្វើទេសចរណ៍ បងប្អូនជនជាតិជាច្រើនក្រុមគ្រួសារធ្វើទេសចរណ៍សហគមន៍ទទួលបានប្រាក់ចំណូលរហូតដល់រាប់រយលានដុងក្នុងមួយឆ្នាំឯនោះ" - លោក ហា វ៉ាន់ថាំង នាយកមន្ទីរទេសចរណ៍ខេត្ត ឡាវកាយ។

ការអភិវឌ្ឍទេសចរណ៍សហគមន៍ផ្សារភ្ជាប់ជាមួយនឹងការអភិរក្សវប្បធម៌អន្តោគ្រាម
ដោយមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតហើយមានលក្ខណៈវប្បធម៌ ដ៏ល្អឯកផ្សេងៗ ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ ហាញី ផង ក្នុង រយៈកាលថ្មីៗ នេះ ប្រជាជនជាច្រើនក្រុមគ្រួសារនៅឃុំ អ៊ីទី ស្រុក បាតសាត (ខេត្ត ឡាវកាយ) បានក្លាហានហ៊ានវិនិយោគគំរូទេសចរណ៍ផ្ទះស្នាក់ homestay។ មិនត្រឹមតែបង្កើតបានជាគោលដៅដ៏ជក់ចិត្តមួយសម្រាប់ភ្ញៀវ ទេសចរប៉ុណ្ណោះទេ គំរូនេះថែមទាំងបើកចេញនូវទិសដៅអភិវឌ្ឍសេដ្ឋកិច្ចថ្មីជូនបងប្អូន ជនជាតិ នៅទីនេះទៀតផង។

ផ្ទះស្នាក់ homestay "ហាញី ហៅស៍" របស់គ្រួសារបង សឹន ថមឺ ជនជាតិ ហាញី នៅភូមិ ចន់ថែន ឃុំ អ៊ីទី បានដំណើរការជិត ២ ឆ្នាំហើយ។ ដោយមាន ទុនវិនិយោគ ជិត ១ ពាន់លានដុង ក្នុងនោះមានប្រាក់កម្ចីអនុគ្រោះពីធនាគារ គោលនយោបាយសង្គមចំនួន ២០០ លានដុង បង មឺ បានសាងសង់ផ្ទះស្នាក់ homestay យកលំនាំត្រឹមត្រូវ ទៅតាមម៉ូដែលផ្ទះប្រពៃណី ខាងក្នុងផ្ទះតុបតែងដោយរូបគំនូរ រូបថតឧទ្ទេសនាម អំពីជនជាតិ ហាញី។
ចាប់តាំងពីពេលធ្វើទេសចរណ៍មក គ្រួសារ បង មឺ មានប្រាក់ចំណូលស្ថិរភាពប្រហែល ១៥ លានដុងក្នុងមួយខែ បើប្រៀបធៀប ទៅនឹងការធ្វើកសិកម្មពីមុននេះគឺខ្ពស់ជាងច្រើនណាស់។ បង មឺ ចែករំលែកថា៖ "ខ្ញុំកសាងគោលដៅទេសចរណ៍ស្របជាមួយអត្តសញ្ញាណរបស់ជនជាតិ ហាញី ដើម្បីទាក់ទាញភ្ញៀវទេសចរ ព្រមទាំងបង្កើតការងារធ្វើបន្ថែម ដូចជាលក់កសិផល អន្តោគ្រាម ផលិតផលហត្ថកម្មប្រពៃណីជាដើម រួមចំណែកលើកកម្ពស់ប្រាក់ ចំណូលជូនបងប្អូនជនជាតិក្នុងតំបន់"។

"ឃុំ អ៊ីទី មិនត្រឹមតែមានពពក មានវាលស្រែថ្នាក់ៗ តាមជម្រាលភ្នំប៉ុណ្ណោះទេ ថែមទាំងមានជនជាតិ ហាញី។ ភ្ញៀវទេសចរអញ្ជើញមកកន្លែងយើងគឺមកកាន់រាល់លក្ខណៈពិសេសដាច់ដោយឡែកបំផុតរបស់ជនជាតិ ហាញី" – នោះគឺជា ប្រសាសន៍ចែករំលែកដោយស្មោះសររបស់បង លី សាសុយ ម្ចាស់ផ្ទះស្នាក់ homestay "អ៊ីទី Clound" នៅភូមិ ចន់ថែន ឃុំ អ៊ីទី។ ធ្វើទេសចរណ៍បានប្រហែល ៥ ឆ្នាំហើយ អាស្រ័យដោយផ្តោតជាសំខាន់ទៅលើការថែរក្សាលក្ខណៈ វប្បធម៌ប្រពៃណីដ៏ ល្អប្រពៃ ផ្ទះស្នាក់ homestay របស់បង សុយ ទទួលស្វាគមន៍ភ្ញៀវទេសចរក្នុង ស្រុកនិងបរទេសជាច្រើន បង្កើតប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារពី ១៥ ទៅ ២០ លានដុងក្នុងមួយខែ។

បច្ចុប្បន្ន ឃុំ អ៊ីទី មានមូលដ្ឋានស្នាក់នៅ homestay ប្រហែល ២០។ ទទួល បានការលើកទឹកចិត្ត ឧបត្ថម្ភពីសំណាក់អាជ្ញាធរមូលដ្ឋាន បងប្អូនជនជាតិមាន សតិសម្បជញ្ញៈក្នុងការថែរក្សា ពង្រីកលក្ខណៈដ៏ល្អប្រពៃនៃវប្បធម៌ជនជាតិ យ៉ាងខ្លាំងដូចជាពិធីកិច្ច បុណ្យទាន សម្លៀកបំពាក់ មុខរបរប្រពៃណី។ល។
យោងតាមលោក ភូ ចែ - ថ កម្មាភិបាលវប្បធម៌នៃឃុំ អ៊ីទី ឆ្លៀតប្រើប្រាស់ឧត្តមភាព ពីធម្មជាតិ បងប្អូនជនជាតិបានត្រៀមលក្ខណៈជាមុនក្នុងការវិនិយោគកសាង គំរូទេសចរណ៍ homestay។ មិនត្រឹមតែបើកចេញនូវទិសដៅអភិវឌ្ឍ សេដ្ឋកិច្ច ថ្មីប៉ុណ្ណោះទេ គំរូ homestay ក៏បានជួយឱ្យទេសចរណ៍ឃុំ អ៊ីទី អភិវឌ្ឍប្រកបដោយ ចីរភាព ព្រមទាំងលើកកម្ពស់ជីវភាពបងប្អូនជនជាតិពីមួយជំហានទៅមួយ ជំហានទៀតផង។

ការឆ្ពោះទៅរកគោលដៅលក្ខណៈអាជីពនិងប្រកបដោយចីរភាព
បច្ចុប្បន្ន ស្រុក បាក់ហា (ខេត្ត ឡាវកាយ) មានមូលដ្ឋានស្នាក់នៅ homestay ជិត ៣០ ប្រមូលផ្តុំភាគច្រើននៅតាមភូមិ៖ បានផូ ឃុំ បានផូ ភូមិ ណាឡ ឃុំ តាចាយ ភូមិ ទ្រុងដូ ឃុំ បាវញ៉ាយ ភូមិ ណាហូយតៃ និងភូមិ ណាហូយនុង ឃុំ ណាហូយ។ ដើម្បីទេសចរណ៍ homestay ប្រកបដោយលក្ខណៈអាជីពថែមទៀតក្នុងការបម្រើ ភ្ញៀវទេសចរ បណ្តាគ្រួសារធ្វើអាជីវកម្មសុទ្ធតែ បានផ្តល់នូវព័ត៌មានជាទូទៅអំពីទេសចរណ៍ សហគមន៍ ហ្វឹកហ្វឺនចំណេះដឹងមុខជំនាញនិងបំណិន មូលដ្ឋាន ផ្សេងៗ អំពីការទទួលភ្ញៀវ បម្រើភ្ញៀវ ជួបប្រាស្រ័យ ទាក់ទងការប្រព្រឹត្ត វិធីដោះស្រាយស្ថានភាពក្នុងដំណើរ ការសកម្មភាព ការគ្រប់គ្រងហិរញ្ញវត្ថុនិង បង្កើនប្រាក់ ចំណូលជាអតិបរមា…

ផ្ទះស្នាក់ homestay "ស - ហ្មុង" របស់គ្រួសារបង លី វ៉ឹនសូ ជនជាតិ ម៉ុង នៅភូមិ បានផូ ២ ឃុំ បានផូ គឺជាគំរូមួយ ក្នុងចំណោមគំរូដែលមានសេវាកម្មនៃការឆ្លងកាត់ បទពិសោធសម្បូរបែបជាបង្គួរ។ រួមជាមួយផ្ទះសង់ខ្ពស់ ផុតពីដីប្រពៃណីត្រូវបានជួសជុលយ៉ាងធំទូលាយ ឡើងវិញ អញ្ជើញមកកាន់ផ្ទះស្នាក់ homestay "ស - ហ្មុង" ភ្ញៀវទេសចរបានអញ្ជើញទស្សនាចម្ការព្រូន តាមហ្វា ពិសេសប្រចាំតំបន់ ភ្លក្សរសជាតិមុខម្ហូបប្រពៃណីឬ សម្របខ្លួនចូលក្នុងបទចម្រៀង ចង្វាក់របាំរបស់បងប្អូន ជនជាតិ។
ដោយមានបន្ទប់ផ្ទះសំណាក់ស្អាតបាត សមរម្យ ការងារទទួលភ្ញៀវយ៉ាងដិតដល់ ហ្មត់ចត់ បង្កើតចំណាប់អារម្មណ៍ល្អបានជា ផ្ទះស្នាក់ homestay "ស - ហ្មុង" របស់គ្រួសារបង លី វ៉ឹនសូ ទទួលភ្ញៀវពី ៨០០ ដល់ ១.០០០ លើកនាក់ក្នុងមួយឆ្នាំ ពាំនាំមកនូវប្រាក់ ចំណូលឲ្យគ្រួសារប្រហែល ២០០ លានដុងក្នុងមួយឆ្នាំ។

"ហ៊ានគិត ហ៊ានធ្វើ ចេះទាញយកផល ពីសក្តានុពល ឧត្តមភាពមូលដ្ឋានដើម្បីធ្វើទេសចរណ៍ មនុស្សម្នានៃ ព្រៃភ្នំ តីបាក់ សព្វថ្ងៃនេះបានផ្លាស់ប្តូរ ការយល់ដឹងគួរឲ្យ កត់សម្គាល់ ផ្តោតសំខាន់លើការអភិរក្ស ថែរក្សាវប្បធម៌ ជនជាតិនិងសម្រេចគោលដៅអោយក្លាយ ជាការពិត "តំបន់ភ្នំឈោងឈានឡើងទាន់តំបន់វាលទំនាប" កសាងស្រុកកំណើតកាន់តែសម្បូរសប្បាយ ពីមួយថ្ងៃ ទៅមួយថ្ងៃ" - នោះគឺជាការចែករំលែក ដោយពេញចិត្ត បំផុតរបស់លោក ហា វ៉ាន់ថាំង នាយកមន្ទីរទេសចរណ៍ ខេត្ត ឡាវកាយ ពេលផ្លាស់ប្តូរជាមួយយើងខ្ញុំ៕
អត្ថបទ៖ ហ្វាងតឹម
រូបថត៖ ត្រុងជិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង