សម្រួលការលំបាកក្នុងការងារកសាងជនបទថ្មីនៅស្រុកតំបន់ខ្ពស់ ថាយង្វៀន

សម្រួលការលំបាកក្នុងការងារកសាងជនបទថ្មីនៅស្រុកតំបន់ខ្ពស់ ថាយង្វៀន

ជាស្រុកតំបន់ខ្ពស់តែមួយគត់នៃខេត្ត ថាយង្វៀន ដោយមានឃុំចំនួន ១៤ ស្រុក វ៉ញ៉ាយ បានជួបប្រទះនឹងភាពលំបាកលំបិនជាច្រើនក្នុងការងារកសាងជនបទថ្មី ដោយសារអត្រាគ្រួសារក្រីក្រ នៅមានកម្រិតខ្ពស់ ចំណូលក្នុងមនុស្សម្នាក់នៅទាប ប្រជាជនរស់នៅរាយប៉ាយ... ។

សមរលការលបាកកនងការងារកសាងជនបទថមនៅសរកតបនខពស ថាយងវៀន hinh anh 1កម្មាភិបាលកសិកម្មដំឡើងប្រព័ន្ធក្បាលរ៉ូប៊ីណេបាញ់ទឹកអាចបង្វិលបានសម្រាប់ស្រោចដំណាំតែជូនបងប្អូនប្រជាកសិករនៅឃុំ ប៊ិញឡុង ស្រុក វ៉ញ៉ាយ រួមចំណែកជួយអោយឃុំ ប៊ិញឡុង ឆាប់សម្រេចជាស្ថាពរនូវភារកិច្ចកសាងជនបទថ្មីក្នុងឆ្នាំ ២០២០

ដើម្បីជំរុញយ៉ាងខ្លាំងក្លាការកសាងជនបទថ្មី លើកកម្ពស់ជីវភាពប្រជាកសិ ករ ក្នុងរយៈកាលកន្លងទៅ ស្រុក វ៉ញ៉ាយ បានកៀរគរទឹកប្រាក់ជាង ៦០ ពាន់ លានដុងដើម្បីដំណើរការសាងសង់សំណង់ផ្លូវគមនាគមន៍ជាង ១០០ ស្ពានបង្ហៀរចំនួន ១៩ អគារវប្បធម៌ចំនួន ១០ ខ្នង...។

ទន្ទឹមនឹងនោះ ស្រុកបានបង្កើតសហករណ៍ចំនួន ៥៤ ដោយមានសមាជិកសមាជិកាជាង ៥០០ នាក់ ក្នុងនោះ មានសហករណ៍ចំនួន ២១ ជំនាញក្នុងវិស័យកសិ - រុក្ខកម្ម។

សមរលការលបាកកនងការងារកសាងជនបទថមនៅសរកតបនខពស ថាយងវៀន hinh anh 2ម្ដុំភូមិ កាវបៀន ចំណុះឃុំ ភូធឿង (ស្រុក វ៉ញ៉ាយ) គឺជាភូមិលំបាកលំបិនជាពិសេសចុងក្រោយបង្អស់របស់ខេត្ត ថាយង្វៀន បានប្រើប្រាស់អគ្គិសនីពីបណ្តាញភ្លើងអគ្គិសនីជាតិ

គំរូតួយ៉ាងគឺសហករណ៍ ធិញវឿង នៅឃុំ ងិញទឿង សហករណ៍ ដុងតឹម នៅឃុំ ត្រាងសា... ព្រមទាំង ដំណើរការផ្សព្វផ្សាយអនុវត្តទម្រង់រូបភាពបង្ហាញអំពីការដាំដុះ ចិញ្ចឹមសត្វ វារីវប្បកម្មចំនួន ៦ និងគម្រោងការណ៍កាត់បន្ថយភាពក្រីក្រ ប្រកមដោយចីរភាពចំនួន ៣។

សមរលការលបាកកនងការងារកសាងជនបទថមនៅសរកតបនខពស ថាយងវៀន hinh anh 3អនុវត្តគម្រោងការណ៍ស្ថិរភាពទីលំនៅដ្ឋានសម្រាប់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិនៅឃុំ ប៊ិញឡុង ស្រុក វ៉ញ៉ាយ (ខេត្ត ថាយង្វៀន) មកទល់ពេលនេះ គ្រួសារទាំង ២៩/២៩ ក្នុងក្របខណ្ឌត្រូវរុះរើចេញពីតំបន់គ្រោះថ្នាក់នោះបានរៀបចំតាំងទីលំនៅឡើងវិញនៅភូមិ បូវ ឃុំ ប៊ិញឡុង ហើយ

ដោយមានការខិតខំប្រឹងប្រែងមិនតិចឡើយ នាពេលបច្ចុប្បន្ននេះ ស្រុក វ៉ញ៉ាយ មានឃុំចំនួន ៥ សម្រេចបានស្តង់ដារជនបទថ្មីហើយ៕

អត្ថបទនិងរូបថត៖ ហ្វាងថាវង្វៀន


សំណើ