យុវជន ក្មេងជំទង់និងសិល្បករ សិល្បការិនីជាច្រើនកុះករនៅទីក្រុង ហូជីមិញ ថតរូបអនុស្សាវរីយ៍នៅពិធី “បុណ្យចូលឆ្នាំថ្មី វៀតណាម ឆ្នាំ ឆ្លូវត្រីស័ក - ២០២១”
អោយតែដល់ឱកាសដើមនិទាឃរដូវ ប្រជាជននៅទីក្រុង ហូជីមិញ ក៏បានសម្របខ្លួនចូលរួមពិធីបុណ្យចូលឆ្នាំថ្មី វៀតណាម ។

ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី វៀតណាម ឆ្នាំ ឆ្លូវ ត្រីស័ក - ២០២១ បានប្រព្រឹត្តឡើងដោយមានសកម្មភាពជាច្រើនសម្បូរបែបជាង វិសេសវិសាលជាង អបអរសាទរចំពោះការបិទបញ្ចប់ដោយជោគជ័យមហាសន្និបាតលើកទី ១៣ របស់បក្ស។

ចំណុចលេចធ្លោទាំងឡាយនៃពិធីបុណ្យដែលអាចរៀបរាប់នោះគឺវិថីផ្កាអង្គាសិលដោយមានដើមអង្គាសិលជាង ១០០ គល់ត្រូវបានរៀបចំតាមបែបសិល្បៈ បង្កើតឡើងជាលំហអាកាសដ៏ស្រស់ឆើត ដ៏ស្ដុកស្ដម្ភរុងរឿង វិថី អុងដូ (វិថីសរសេរអក្សរផ្ចង់) សម្តែងបង្ហាញឡើងវិញនូវទិដ្ឋភាពចូលឆ្នាំថ្មីពីជំនាន់ដើម វិថីភូមិរបរដោយមានទិដ្ឋភាពបង្រួមតូចត្រូវបានចាត់ចែងស្អាត ដ៏ល្អឯក ហើយឧទ្ទេសនាមពីភូមិរបរ វៀតណាម ទាំងឡាយដែលជាប់ពាក់ពាន់នឹងថ្ងៃចូលឆ្នាំថ្មីដូចជាភូមិដួន ភូមិផ្តៅ ភូមិផ្កា...។

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យចូលឆ្នាំថ្មី វៀតណាម ឆ្នាំ ឆ្លូវ ត្រីស័ក - ២០២១ នៅមានប្រព្រឹត្តឡើងនូវកម្មវិធីសិល្បៈដ៏វិសេសវិសាលជាច្រើនដូចជា ការសម្តែងម៉ុងសាយ តោ នាគ សិល្បៈចម្រៀងចាប៉ី ឌើនកាតាយទឺ សម្ដែងម៉ូតសម្លៀកបំពាក់ តន្ត្រីប្រជាប្រិយ ចាត់តាំងទិវាវេចនំបាញ់ជឹង នំអន្សម... រួមជាមួយនឹងល្បែងប្រជាប្រិយផ្សេងៗ នៃទិវាបុណ្យចូលឆ្នាំថ្មី ពាំនាំមកនូវបរិយាកាសសប្បាយរីករាយ ដ៏អ៊ូអរ៕
អត្ថបទនិងរូបថត៖ ថាញ់វូ