ពើណាង ជាភូមិមួយក្នុងចំណោមភូមិទាំង ៣ របស់ឃុំ ទូអាន ទីរួមខេត្ត អានខេ (ខេត្ត យ៉ាឡាយ) ដែលនៅមានបងប្អូននារីជនជាតិ បាណា ជាច្រើនចេះត្បាញសំពត់សង្កិម។ ដើម្បីរក្សានិងអភិវឌ្ឍលក្ខណៈវប្បធម៌ស្រស់ស្អាតនេះ ពួកគាត់បានរួមគ្នាបង្កើតក្លឹបត្បាញសំពត់សង្កិមឃុំ ទូអាន។

សតិសម្បជញ្ញៈរក្សារបរត្បាញសំពត់សង្កិមប្រពៃណី
ក្រោយរយៈពេល ៣ ឆ្នាំធ្វើសកម្មភាព ផ្តើមពីត្រឹមតែ ១០ នាក់នាគ្រាដំបូង មក ដល់ឥឡូវនេះ ក្លឹបត្បាញសំពត់សង្កិមមានបងប្អូននារីចំនួន ៥០ នាក់ អ្នកមានអាយុច្រើនជាងគេគឺសិប្បការិនី ឌិញធីពួត (អាយុ ៨០ ឆ្នាំ) អ្នកមានវ័យក្មេងជាងគេបំផុតកំពុងរៀននៅអនុវិទ្យាល័យ។

ក្នុងអំឡុងកាលបណ្តុះបណ្តាល រួមជាមួយការព្យាយាមនិងការប្ដេជ្ញាចិត្ត ផលិតផលទាំងឡាយដែលបានផលិតចេញពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អស្អាត សម្បូរបែបជាងមុនជាមួយនឹងក្បូរក្បាច់រចនាទំនើបទាន់សម័យផង ប្រកបដោយស្ទីលដោយឡែករបស់នារីជនជាតិ បាណា នៅតំបន់ដីខ្ពង់រាបដែលពោរពេញទៅដោយព្រៃព្រឹក្សាលតាវល្លិផង។

ឃុំ ទូអាន ទីរួមខេត្ត អានខេ (ខេត្ត យ៉ាឡាយ)
លោក ត្រឹនថាញ់កាញ់ ប្រធានគណៈកម្មាធិការប្រជាជនឃុំ ទូអាន បានអោយដឹងថា៖ អាជ្ញាធរមូលដ្ឋាននឹងបញ្ចូលផលិតផលសំពត់សង្កិមរបស់ឃុំទៅក្នុងកម្មវិធីឃុំមួយផលិតផលមួយ តាមរយៈនោះ នឹងជួយបងប្អូននារីមានប្រាក់ចំណូលបន្ថែមផង រួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ជនជាតិផង៕
ហុងដៀប