Tiếng Việt
|
ភាសាខ្មែរ
|
中文
20 មិនា 2023 | 16:08:05 GMT +7
គោលនយោបាយ
សង្គម
ជីវភាពរស់នៅ
វប្បធម៌
ទេសចរណ៍
បទពិសោធន៍ក្នុងអាជីព
សហគមន៍បណ្តាជនជាតិវៀតណាម
ពិភពលោកជុំវិញយើង
ផលិតផលពិសេសប្រចាំតំបន់
ទំព័រដើម
ទេសចរណ៍
សម្រស់អំពីធម្មជាតិនិងមនុស្សនៅតំបន់ជនជាតិនិងតំបន់ភ្នំ
ផានថាញ់គឿង - ហ៊ឹងធិញ - យុយឃឿង - ទន់អាញ - ហុងដៀប - ឯកសារកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
|
11:09
|
08-09-2020
|
ប្រព្រឹត្តឡើងនៅពាក់កណ្តាលខែ មេសា ពិធីបុណ្យ ងិញអុង ណាមហាយ (ខេត្ត បាកលៀវ) ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យ ងិញអុង ធំបំផុតនៃតំបន់វាលទំនាបទន្លេ គឺវឡុង។ នេះគឺជាពិធីបុណ្យវប្បធម៌ខាងវិញ្ញាណមានលក្ខណៈសហគមន៍នៃប្រជានេសាទ ប្រាថ្នាសុំនូវរដូវនេសាទមួយអំណោយផល ក្ដីសុខសាន្តនាលំហសមុទ្រព្រមទាំងឧទ្ទិសរំលឹកដល់ប្រភេទត្រីបាឡែន - ជាអាទិទេព "មេទ័ព ណាមហាយ”
កាលពីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២០ នៅទីស្នាក់ការអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិនៅទីក្រុង ប៉ារីស (សាធារណរដ្ឋបារាំង) គណៈកម្មាធិការកម្មវិធីនិងទំនាក់ទំនងអន្តរជាតិនៃក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការ យូណេស្កូនីតិកាលទី ២០៩ ត្រូវបានអនុម័តឆ្លងសេចក្តីសម្រេចទទួលស្គាល់ឧទ្យានភូគព្ភសាស្រ្ត ដាក់ណុង ជាឧទ្យានភូគព្ភ សាស្រ្តសកលលោក។ នេះជាឧទ្យានភូគព្ភសាស្រ្តសកលលោកទី ៣ នៅ វៀតណាម បន្ទាប់ពីឧទ្យានភូគព្ភសាស្រ្តសកលលោក ខ្ពង់រាបថ្ម ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) និងឧទ្យានភូគព្ភសាស្រ្តសកលលោក ណននឿកកាវបាំង (ខេត្ត កាវបាំង)
មានទីតាំងខ្ពស់ជាងនីវ៉ូទឹកសមុទ្រ ១.៨០០ ម៉ែត្រ សាប៉ា (ខេត្ត ឡាវកាយ) ត្រូវបានប្រសិទ្ធនាមជាអាណាចក្របួនរដូវផ្លែផ្កា។ ចាប់ពីខែ កញ្ញា ដល់ខែ វិច្ឆិកា គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរទេសចរណ៍នៅ សាប៉ា រីឯចាប់ពីខែ មេសា ដល់ខែ ឧសភា សាប៉ា បែរជាបង្កប់ខ្លួនទៅនឹងសម្រស់នៃបុប្ផាទាំងឡាយដែលរីកស្គុះស្គាយប្រជែងគ្នាបង្អួតសម្រស់និងវាលស្រែតាមជម្រាលភ្នំដ៏ខៀវរលើបក្រោមពន្លឺនៃព្រះអាទិត្យ។ សាប៉ា មានរមណីយដ្ឋានដ៏ស្រស់ត្រកាលជាច្រើនដូចជា៖ កំពូលភ្នំ ផានស៊ីប៉ាង ជ្រលងភ្នំ មឿងហ្វា បណ្តាភូមិ សាប៉ា តាភិន កាត កាត... ធ្វើអោយលង់អារម្មណ៍ភ្ញៀវទេសចរ
នៅថ្ងៃពេញបូណ៌មីនៃខែទី ១០ តាមច័ន្ទគតិរៀងរាល់ឆ្នាំ បងប្អូនជនជាតិ ខ្មែរ នៅតំបន់វាលទំនាបទន្លេ គឺវឡុង ក៏វិលមកនឹងភាពមមាញឹកនៃការរៀបចំពិធីសំពះព្រះខែ (បុណ្យអក អំបុក)។ ពិធីមួយដែលមិនអាចខ្វះបានក្នុងឱកាសបុណ្យនោះគឺពិធីប្រណាំងទូក - ង។ ពិធីប្រណាំងទូក - ង បង្ហាញពីលក្ខណៈដ៏ល្អប្រពៃនៃការប្រជុំជីវភាពវប្បធម៌សហគមន៍របស់ជនជាតិ ខ្មែរ ណាមបូ ព្រមទាំងនៅជាវិញ្ញាសាកីឡាជនជាតិដ៏ផុលផុស និងដ៏ទាក់ទាញទៀតផង
អាស្រ័យតាមលក្ខខណ្ឌសេដ្ឋកិច្ចរបស់ភូមិ សហគមន៍ជនជាតិ ម៉្នុង នៅឃុំ ក្រុងណា ស្រុក បួនដូន (ខេត្ត ដាក់ឡាក់) រៀងរាល់ឆ្នាំឬមួយត្រូវដាច់ពីរឬបីឆ្នាំទើបប្រារព្ធឡើងវិញនូវពិធីសែនកំពង់ទឹកដើម្បីអំណរគុណដល់ព្រះអាទិទេព បួងសួងសុំភ្លៀងខ្យល់អំណោយផល រដូវកាលបានផលជាទ្វេ។ ជនជាតិ ម៉្នុង មានទស្សនទានថា សែនកំពង់ទឹកគឺដើម្បីបួងសួងសុំឲ្យទឹកថ្លា ស្អាត នាំមកនូវសុខភាពល្អអោយអ្នកភូមិ
គងឃ្មោះត្រូវបានគេចាត់ទុកថាជាព្រលឹងនៃភូមិនៅតំបន់ខ្ពង់រាប តីង្វៀន ដូច្នេះក៏មានមនុស្សកើតមកសម្រាប់ប្រកប របរជា “វេជ្ជបណ្ឌិត” ដើម្បីពិនិត្យនិងព្យាបាលជំងឺអោយគងឃ្មោះនៅពេលណាដែលវាខូច ខុសតុង ខុសចង្វាក់។ ថ្វីត្បិតតែនៅមានមនុស្សតិចតួចណាស់នៅខេត្ត យ៉ាឡាយ ដែលចេះរបៀបកែសម្លេងឃ្មោះ ក៏ប៉ុន្តែនៅពេលដែលជក់ចិត្តហើយនោះពួកគាត់ "ស្រវឹងនឹងមុខរបរ" ខ្លាំងតែម្ដង។ ក្នុងរូបថត៖ បង រើចឹមវ៉ាន (អង្គុយកណ្តាល) ជនជាតិ យ៉ារ៉ាយ រស់នៅភូមិ បូ ១ ឃុំ អៀយ៉ុក ស្រុក អៀហ្ក្រាយ (ខេត្ត យ៉ាឡាយ) មានការជក់ចិត្តនឹងការកែសម្លេងឃ្មោះតាំងពីតូចមកម្ល៉េះ
រូបថត៖
ផានថាញ់គឿង - ហ៊ឹងធិញ - យុយឃឿង - ទន់អាញ - ហុងដៀប
- ឯកសារកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
សម្រស់អំពីធម្មជាតិនិងមនុស្សនៅតំបន់ជនជាតិនិងតំបន់ភ្នំ
សំណើ
ជនជាតិ យ៉ាវ ក្រហមដើរលេងកម្សាន្តនិទាឃរដូវ
ភោជនាហារប្រពៃណីរបស់ជនជាតិ កឺទូ
កុមារជនជាតិ ម៉ុង នៅភូមិ ភៀងកាញ់ ស្រុក ម៉ុកចូវ (ខេត្ត សឺនឡា) សប្បាយរីករាយក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី
ភូមិ យ៉ាងម៉ូ ជាគោលដៅទេសចរណ៍នៃសុ្រក កាវផុង
សិល្បៈប្រពៃណីចុះវិថីក្រុង
ដាឡាត - ទីក្រុងសម្រាប់ទេសចរណ៍និងសម្រាកលម្ហែកាយ