ស្រុក គឺ- មហ្ការ៍ ជំរុញយ៉ាងខ្លាំងក្លាការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ

ក្នុងគោលបំណងលើកកម្ពស់តម្លៃសេដ្ឋកិច្ច បងប្អូនជនជាតិនៅស្រុក គឺ - មហ្ការ៍ (ខេត្ត ដាក់ឡាក់) បានសកម្មក្នុងការធ្វើវរិវត្តកម្មផ្ទៃដីដាំដំណាំមិនសូវមានប្រសិទ្ធភាពងាកមកដាំដំណាំទុរេន ត្រសក់ផ្អែម មៀន ប៊័រ ខ្នុរ ល្ពៅ។ល។ ព្រមទាំង ឆ្លៀតប្រើប្រាស់អស់ពីលទ្ធភាព នៃផ្ទៃដីដាំដុះកាហ្វេសម្រាប់ដាំដំណាំប្រពលវប្បកម្ម ដាំឆ្លាស់ជាមួយនឹងដំណាំម្រេចនិងដំណាំឈើ ហូបផ្លែគ្រប់ប្រភេទ។ នាពេលបច្ចុប្បន្ននេះ ស្រុក គឺ - មហ្ការ៍ មានផ្ទៃដីធម្មជាតិចំនួន ៨២.៤៥០ ហិកតា ក្នុងនោះផ្ទៃដីកសិកម្មស្មើចំនួន ៧៥,១%។

សរក គ- មហការ ជរញយាងខលាងកលាការធវើបរវតតកមមរចនាសមពនធដណាដាដះ hinh anh 1គំរូដាំត្រសក់ផ្អែមតាមបច្ចេកវិទ្យាខ្ពស់នៅទីរួមស្រុក ក្វាង ភូ ស្រុក គឺ - មហ្ការ៍

អាស្រ័យដោយចេះទាញយកផលប្រកបដោយប្រសិទ្ធភាពពីប្រៀបខ្លាំងនៃដីធ្លីនោះ បងប្អូនបណ្តាជនជាតិនៅទីនេះបានអភិវឌ្ឍដំណាំហូប ផ្លែគ្រប់ប្រភេទចំនួន ៩៩៨ ហិកតា ផ្ទៃដីដាំពោត ៩៨% ផ្ទៃដីសាបព្រោះពូជស្រូវថ្មីផ្តល់ទិន្នផលខ្ពស់ ៦៨% ផ្ទៃដីផលិតតាមបែបប្រពលវប្បកម្ម ដាំឆ្លាស់កាហ្វេជាមួយដំណាំម្រេច ដាំដំណាំឈើហូបផ្លែគ្រប់ប្រភេទចំនួន ១.៧១២ ហិកតា ផ្តល់តម្លៃជាមធ្យម ១០០ លានដុងក្នុងមួយហិកតាក្នុង មួយឆ្នាំ។

សរក គ- មហការ ជរញយាងខលាងកលាការធវើបរវតតកមមរចនាសមពនធដណាដាដះ hinh anh 2មានផ្ទៃដីសាបព្រោះស្រូវ ៦៨% នៅស្រុក គឺ - មហ្ការ៍ ប្រើប្រាស់ពូជថ្មីផ្តល់ទិន្នផលខ្ពស់

អាស្រ័យហេតុដូច្នេះហើយ បានជាអត្រាគ្រួសារមានចំណូលធូរធារ មានបាននៅ គឺ - មហ្ការ៍កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួនគ្រួសារក្រីក្រនិងរស់នៅជិតខ្សែបន្ទាត់នៃ ភាពក្រីក្រកំពុងថយចុះបន្តិចម្ដងៗ ។ នាពេលបច្ចុប្បន្ននេះ ទូទាំងស្រុកមានប្រជាជន ចំនួន ៩.៩៨៧គ្រួសារសម្រេចបានកិត្តិនាមបង្កបង្កើនផលអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់។

សរក គ- មហការ ជរញយាងខលាងកលាការធវើបរវតតកមមរចនាសមពនធដណាដាដះ hinh anh 3ប្រជាកសិករនៅឃុំ ក្វាងហៀប ស្រុក គឺ - មហ្ការ៍ ចែក រំលែកអំពីប្រសិទ្ធភាពនៃគំរូដាំដំណាំកាហ្វេឆ្លាស់ជាមួយដំណាំម្រេចនិងដំណាំឈើហូបផ្លែ

យោងតាមលោក អ៊ី វែមហ្វ៊ិង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក គឺ - មហ្ការ៍ ដំណើរការនៃការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះនៅលើភូមិ សាស្ត្រស្រុកមានការប្រែមុខ មាត់ថ្មីជាច្រើនហើយ។ បងប្អូនបណ្តាជនជាតិចេះប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្កបង្កើនផល បង្កើតបាន គំរូដោយមានប្រសិទ្ធភាពផ្សេងៗ ដែលផ្តល់តម្លៃសេដ្ឋកិច្ចខ្ពស់ រួមចំណែកលុបបំបាត់ភាព អត់ឃ្លាន កាត់បន្ថយភាពក្រីក្រ បង្កើតការងារធ្វើជូនពលករជាច្រើននៅជនបទ៕

អត្ថបទនិងរូបថត៖ ហ្វាយធូ

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ សឺន ហេង


សំណើ

លោក ហ៊ុន យុទ្ធគុណ អគ្គនាយករងនៃ AKP៖ ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការងាររៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ របស់វៀតណាម
គណៈប្រតិភូទីភ្នាក់ងារសារព័ត៌មានកម្ពុជាធ្វើទស្សនកិច្ចស្វែងយល់នៅទីភ្នាក់ងារសារព័ត៌មាន​វៀតណាម
អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជាផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន វៀតណាម
អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ
ពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ - ១៩
ការគ្រប់គ្រងលេខកូដនៅតំបន់ដាំដំណាំស្រកានាគ