ស្រុក ដានភឿង ឆ្ពោះទៅរកស្រុកជនបទថ្មី កម្រិតលើកកម្ពស់ដំបូងគេបង្អស់របស់រដ្ឋធានី

កសិដ្ឋានដាំផ្កា ដានហ្វាយ គឺជាទម្រង់រូបភាពមួយក្នុងចំណោមទម្រង់រូបភាពគំរូៗ ក្នុងការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្មកសិកម្មនៅទីរួមស្រុក ភុង ស្រុក ដានភឿង (ហាណូយ) កសិដ្ឋានដាំផ្កា ដានហ្វាយ គឺជាទម្រង់រូបភាពមួយក្នុងចំណោមទម្រង់រូបភាពគំរូៗ ក្នុងការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្មកសិកម្មនៅទីរួមស្រុក ភុង ស្រុក ដានភឿង (ហាណូយ)

ដានភឿង ជាស្រុកជនបទថ្មីដំបូងគេបង្អស់នៃរដ្ឋធានី ហាណូយ និងកំពុងតែខិតខំប្រឹងប្រែងដើម្បីក្លាយទៅជាស្រុកសម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់ដំបូងគេបង្អស់របស់ទីក្រុង។ 

សរក ដានភឿង ឆពោះទៅរកសរកជនបទថម កមរតលើកកមពសដបងគេបងអសរបសរដឋធាន hinh anh 1ឃុំ សុងភឿង ជាចំណុចភ្លឺមួយក្នុងចំណោមចំណុចភ្លឺក្នុងការងារអភិរក្សនិងពង្រីកសម្រស់ជាប្រពៃណីនៅលើដែនដី ដានភឿង ប្រកបដោយវីរភាព

រហូតមកទល់សព្វថ្ងៃនេះ ស្រុក ដានភឿង មានឃុំចំនួន ១៣/១៥ បានសម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់ហើយ។

សរក ដានភឿង ឆពោះទៅរកសរកជនបទថម កមរតលើកកមពសដបងគេបងអសរបសរដឋធាន hinh anh 2កសិដ្ឋានដាំផ្កា ដានហ្វាយ គឺជាទម្រង់រូបភាពមួយក្នុងចំណោមទម្រង់រូបភាពគំរូៗ ក្នុងការ អនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្មកសិកម្មនៅទីរួមស្រុក ភុង ស្រុក ដានភឿង (ហាណូយ)

យោងតាមផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍន៍របស់ទីក្រុង ហាណូយ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥ ស្រុក ដានភឿង នឹងក្លាយទៅជាខណ្ឌ។ 

សរក ដានភឿង ឆពោះទៅរកសរកជនបទថម កមរតលើកកមពសដបងគេបងអសរបសរដឋធាន hinh anh 3សាលាមត្តេយ្យ តឹនហូយ ជាចំណុចភ្លឺរបស់ផ្នែកអប់រំនិងបណ្តុះបណ្តាលស្រុក ដានភឿង ក៏ដូចជាផ្នែកអប់រំនិងបណ្តុះបណ្តាលរបស់រដ្ឋធានី ហាណូយ

អាស្រ័យហេតុដូច្នោះស្រុក ដានភឿង បានចាប់ផ្តើមដំណើរការកសាងជនបទថ្មីកម្រិតលើកកម្ពស់ដោយភ្ជាប់ជាមួយនិងរាល់លក្ខណៈវិនិច្ឆ័យដើម្បីក្លាយទៅជាខណ្ឌដោយ ផ្តោតការយកចិត្តទុកដាក់ទៅលើការរៀបចំប្លង់គោលហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យសំណង់...។

សរក ដានភឿង ឆពោះទៅរកសរកជនបទថម កមរតលើកកមពសដបងគេបងអសរបសរដឋធាន hinh anh 4ដានភឿង បានផ្ដើមដំណើរការកសាងជនបទថ្មីកម្រិតលើកកម្ពស់ដោយភ្ជាប់ជាមួយនឹងរាល់លក្ខណៈវិនិច្ឆ័យដើម្បីក្លាយទៅជាខណ្ឌ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការរៀបចំប្លង់គោល ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យសំណង់

ដោយឆ្ពោះទៅរកស្រុកជនបទ ថ្មីកម្រិតលើកកម្ពស់ដំបូងគេបង្អស់របស់ទីក្រុង ហាណូយ ស្រុក ដានភឿង នឹងអភិវឌ្ឍប្រកបដោយចីរភាពព្រមៗ គ្នាលើគ្រប់វិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ សុខាភិបាល បរិស្ថាននិងការពារជាតិ សន្តិសុខ។ ព្រមទាំង ថែរក្សានិងពង្រីករាល់សម្រស់ជាប្រពៃណី ធ្វើពិពិធកម្មទេសចរណ៍គ្រប់ប្រភេទបង្កើតគោលដៅទេសចរណ៍ គួបផ្សំជាមួយនឹងការផ្សព្វផ្សាយផលិតផលនៃមូលដ្ឋាន...៕

អត្ថបទ៖ ធៀនតឹម រូបថត៖ ហ្វាងហា - វូស៊ិញ


សំណើ