ស្រុក ត្រាមតូវ ផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះយ៉ាងសកម្ម

មាមីងបងប្អូនជនជាតិ ម៉ុង នៅឃុំ សាហូ ស្រុក ត្រាមតូវ (ខេត្ត អៀនបាយ) ប្រមូលផលមើមយ៉ិនសិន ហ្វាង Sinco មាមីងបងប្អូនជនជាតិ ម៉ុង នៅឃុំ សាហូ ស្រុក ត្រាមតូវ (ខេត្ត អៀនបាយ) ប្រមូលផលមើមយ៉ិនសិន ហ្វាង Sinco

ឆ្នាំ ២០២០ ស្រុក ត្រាមតូវ (ខេត្ត អៀនបាយ) បានផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះយ៉ាងសកម្ម អភិវឌ្ឍសេដ្ឋកិច្ចកសិកម្មតាមទិសដៅពាណិជ្ជកម្មរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិផងធ្វើអោយផ្លាស់ប្តូរមុខមាត់ជនបទ តំបន់ភ្នំផង។

សរក តរាមតវ ផលាសបតររចនាសមពនធដណាដាដះយាងសកមម hinh anh 1បងប្អូនជនជាតិ ម៉ុង នៅស្រុក ត្រាមតូវ (ខេត្ត អៀនបាយ) ក្លាហានហ៊ានផ្លាស់ផ្ទៃដីធ្វើស្រែចម្ការ ដាំដំឡូងមីមិនសូវមានប្រសិទ្ធភាពងាកមកដាំពោតលើកូនភ្នំវិញ

ដោយមានការជួយឧបត្ថម្ភពីសំណាក់អាជ្ញាធរ បងប្អូនជនជាតិ ក្លាហានហ៊ានផ្លាស់ប្តូរផ្ទៃដីធ្វើស្រែចម្ការ ដំឡូងមីមិនសូវមានប្រសិទ្ធភាពងាកមកដាំពោតលើកូនភ្នំវិញ ពង្រីកទូលាយផៃ្ទដីធ្វើស្រែពីមួយរដូវឡើងពីររដូវនាំយកពូជស្រូវ ពោតផ្សេងៗ ដែលមានទិន្នផលខ្ពស់ គុណភាពមកបង្កបង្កើនផល បង្កើតតំបន់បង្កបង្កើនផលពោត ស្រូវតាមលក្ខណៈពាណិជ្ជកម្មមួយចំនួននៅបណ្ដាឃុំ៖ តាស៊ីឡាង ត្រាមតូវ សាហូ ប៉ាហ៊ូ ហាតលឺវ...។

សរក តរាមតវ ផលាសបតររចនាសមពនធដណាដាដះយាងសកមម hinh anh 2មាមីងបងប្អូនជនជាតិ ម៉ុង នៅឃុំ សាហូ ស្រុក ត្រាមតូវ (ខេត្ត អៀនបាយ) ប្រមូលផលមើមយ៉ិនសិន ហ្វាង Sinco

អាស្រ័យដោយសកម្មក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ បរិមាណផលស្បៀងរបស់ស្រុកក្នុងឆ្នាំកន្លងទៅសម្រេចបានជាង ១៤.៦១៩ តោនកើនឡើង ៥១០ តោនបើប្រៀបធៀបនឹងឆ្នាំ ២០១៩។

សរក តរាមតវ ផលាសបតររចនាសមពនធដណាដាដះយាងសកមម hinh anh 3ស្រុក ត្រាមតូវ (ខេត្ត អៀនបាយ) លើកគោលការណ៍បើកទូលាយផ្ទៃដីធ្វើស្រែពី ១ រដូវឡើង ២ រដូវ

យោងតាមលោក ង្វៀនថាញ់ហ៊ឹង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ត្រាម តូវ៖ "នៅពេលខាងមុខ ស្រុកនឹងបន្តការអនុវត្តបណ្តាគម្រោងអភិវឌ្ឍន៍សេដ្ឋ កិច្ចកសិកម្ម ចលនាបងប្អូនជនជាតិអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសក្នុងការបង្កបង្កើនផល រួមចំណែកលើកកម្ពស់តម្លៃផលិតផល បង្កើនប្រាក់ចំណូលនិង កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព"

អត្ថបទនិងរូបថត៖ ស៊ុងអាហុង - ទ្រុងគៀន


សំណើ