ស្រុក មីស្វៀន សម្រេចគោលដៅជនបទថ្មី

ស្រុក មីស្វៀន សម្រេចគោលដៅជនបទថ្មី

ខេត្ត សុកត្រាំង ទើបតែបានរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្តទទួលស្គាល់ស្រុក មីស្វៀន សម្រេចស្តង់ដារជនបទថ្មី ជាស្រុកដំបូងបង្អស់នៃមូលដ្ឋានដែលមានឃុំ ១០០% សម្រេចបាន ១៩/១៩ លក្ខណៈវិនិច្ឆ័យ។

សរក មសវៀន សមរេចគោលដៅជនបទថម hinh anh 1ការប្រមូលផលស្រូវដោយម៉ាស៊ីនច្រូតបោកចម្រុះនៅស្រុក មីស្វៀន (ខេត្ត សុកត្រាំង)

សមិទ្ធិផលនោះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់បក្ខភាគ អាជ្ញាធរ អង្គការមហាជនទាំងឡាយ ក៏ដូចជាការស្រុះចិត្តស្រុះគំនិតគាំទ្ររបស់ប្រជាជននៅមូលដ្ឋានមួយដែលមានបងប្អូនជនជាតិរស់នៅច្រើនកុះករ...។

សរក មសវៀន សមរេចគោលដៅជនបទថម hinh anh 2ថ្នាក់ដឹកនាំមជ្ឈិមអញ្ជើញទស្សនាទម្រង់រូបភាពដាំផ្កាលើភ្លឺស្រែនៅស្រុក មីស្វៀន (ខេត្ត សុកត្រាំង)

ឆ្លងតាមរយៈកម្មវិធីកសាងជនបទថ្មី ស្រុក មីស្វៀន កៀរគរបានថវិកាជាង ៥.៩៦០ ពាន់លានដុងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ក្នុងនោះ ថវិកាកៀរគរក្នុងប្រជាជនឡើងដល់ ៧២៤ ពាន់លានដុងស្មើនឹងអត្រា ១២%។

សរក មសវៀន សមរេចគោលដៅជនបទថម hinh anh 3ទម្រង់រូបភាពចិញ្ចឹមបង្គានាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅឃុំ ង៉ុកតូ ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)

សកម្មភាពផលិតកសិកម្មនៅលើភូមិសាស្រ្តស្រុកកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ លេចឡើងនូវទម្រង់រូបភាពផលិតកម្ម តំណភ្ជាប់ អនុវត្ដភាពជឿន លឿននៃវិទ្យាសាស្ត្រ - បច្ចេកទេសពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាច្រើន។

សរក មសវៀន សមរេចគោលដៅជនបទថម hinh anh 4របរចិញ្ចឹមគោយកទឹកដោះរួមចំណែកដល់ការបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលជូនមាមីងបងប្អូនជនជាតិ ខ្មែរ នៅស្រុក មីស្វៀន (ខេត្ត សុកត្រាំង)

អាស្រ័យហេតុដូច្នេះហើយ តម្លៃផលិតកម្មនៅលើផ្ទៃដីកសិកម្មមួយហិកតាការដាំដុះនិងវារីវប្បកម្មពីកម្រិត ៨៣ លានដុង (ឆ្នាំ ២០១១) មកទល់បច្ចុប្បន្ននេះ សម្រេចបាន ១៦៩ លានដុង។

សរក មសវៀន សមរេចគោលដៅជនបទថម hinh anh 5ពីកម្មវិធីកសាងជនបទថ្មី ផ្លូវថ្នល់ ច្រកផ្លូវចូលស្រុកភូមិទាំងមូលកាន់តែមាំទាំធំទូលាយនិងស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ

ដូច្នោះហើយ ចំណូលមធ្យមលើមនុស្សម្នាក់កើនឡើងពី ២២ លានដុង (២០១១) ឡើងដល់ ៤៨ លានដុងនាពេលបច្ចុប្បន្ននេះ កាត់បន្ថយអត្រាគ្រួសារក្រីក្រពី ២៧,៦% នៅត្រឹមតែ ១,៩% ប៉ុណ្ណោះ។

សរក មសវៀន សមរេចគោលដៅជនបទថម hinh anh 6ផ្លូវគមនាគមន៍ជនបទត្រូវបានចាក់កៅស៊ូឆ្លើយតបនឹងតម្រូវការធ្វើដំណើរទៅមករបស់ប្រជាជននៅឃុំ ង៉ុកតូ ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក ង្វៀនភូត្រុង ធ្លាប់បានអញ្ជើញមកឃុំ ង៉ុកតូ ស្រុក មីស្វៀន (ខេត្ត សុកត្រាំង) និងមានចំណាប់អារម្មណ៍ពិសេសចំពោះទម្រង់រូបភាពផលិតកម្មចីរភាពជាច្រើនដូចជា "ស្រូវក្រអូប បង្គាស្អាត" "បង្គាឱបដើមស្រូវ" នៅទីនេះ...។

សរក មសវៀន សមរេចគោលដៅជនបទថម hinh anh 7ម៉ោងរៀនផាត់ពណ៌របស់ប្អូនៗ សិស្សសាលាមតេយ្យ ថាមដូន ស្ថិតនៅឃុំ ថាមដូន ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)

ពីចលនាប្រជាជនទាំងមូលចូលរួមក្នុងការកសាងជនបទថ្មី ការយល់ដឹងរបស់ប្រជាជនត្រូវបានលើកកម្ពស់ មិនត្រឹមតែនៅក្នុងឃុំ ង៉ុកតូ ប៉ុណ្ណោះទេ ថែមទាំងបានបំផុសចលនា រីកសាយអនុវត្តយ៉ាងប្តូរផ្តាច់លើទូទាំងស្រុកផងដែរ។

សរក មសវៀន សមរេចគោលដៅជនបទថម hinh anh 8ការពិនិត្យជំងឺអោយកូនក្មួយបងប្អូនជនជាតិ ខ្មែរ នៅមណ្ឌលសុខភាពឃុំ ថាមដូន ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)

តាមរយៈនោះ រួមចំណែកក្នុងការបង្កនូវការងាររកស៊ីចិញ្ចឹមជីវិតលើកកម្ពស់ជីវភាពបងប្អូនជនជាតិ៕

ទ្រុងហៀវ - សឺនយ៉ាង


សំណើ