ស្រុក លុកង៉ាន ដាស់ទេសចរណ៍បៃតងងើបពីដំណេក

លុកង៉ាន ជាស្រុកតំបន់ភ្នំមួយសម្បូរសក្តានុភាពអភិវឌ្ឍទេសចរណ៍បៃតង (ទេសចរណ៍អេកូឡូស៊ី - សម្រាកលម្ហែកាយនិងទេសចរណ៍សហគមន៍) របស់ខេត្ត បាក់យ៉ាង។

នៅទីនេះមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតដោយមានគោលដៅទេសចរណ៍ដ៏ទាក់ទាញដូចជាបឹង កឹមសឺន បឹង ឃួនថឹន វត្ត អាមវ៉ាយ ហើយក៏ជាដែនដីសម្បូរអត្តសញ្ញាណវប្បធម៌ផងដែរ។

សរក លកងាន ដាសទេសចរណបៃតងងើបពដណេក hinh anh 1ឈានចូលរដូវកាលប្រមូលផលគូលែន ក្រូចពោធិ៍សាត់ ក្រូចថ្លុងរៀងរាល់ឆ្នាំ ស្រុក លុកង៉ាន (ខេត្ត បាក់យ៉ាង) ទាក់ទាញភ្ញៀវទេសចររាប់សែនលើកនាក់អញ្ជើញមកទស្សនា ទេសចរឆ្លងកាត់បទពិសោធន៍

ស្រុកក៏មានតំបន់ដីដាំដំណាំហូបផ្លែធំជាងគេបំផុតនៅភូមិភាគខាងជើង មានផ្ទៃដីជាង ១៥.០០០ ហិកតា មានឧត្តមភាពយ៉ាងខ្លាំងដើម្បីអភិវឌ្ឍទេសចរណ៍ចម្ការដំណាំហូបផ្លែ ជាពិសេសគឺក្នុងរដូវគូលែន កូ្រចពោធិ៍សាត់ កូ្រចថ្លុង។

សរក លកងាន ដាសទេសចរណបៃតងងើបពដណេក hinh anh 2តំបន់បឹង កឹមសឺន គឺជាបរិយាកាសទេសចរណ៍សំខាន់មួយក្នុងចំណោមបរិយាកាសទេសចរណ៍សំខាន់ចំនួនពីរក្នុងគម្រោងមេអភិវឌ្ឍអេកូទេសចរណ៍សហគមន៍ដំណាក់កាល ២០២១ - ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០ របស់ស្រុក លុកង៉ាន (ខេត្ត បាក់យ៉ាង)

រយៈពេលកន្លងទៅមិនយូរប៉ុន្មាន រាប់សិបគួ្រសារក្នុងស្រុកតូ្រវបានគណៈកម្មាធិការប្រជាជនស្រុក លុកង៉ាន ជ្រើសរើសដើម្បីដាក់បញ្ចូលក្នុងធួរដំណើរទេសចរណ៍កសិដ្ឋានដាំដំណាំគួបផ្សំជាមួយនឹងការគន់មើលទេសភាពបឹង កឹមសឺន បឹង ឃួនថឹន អញ្ជើញទស្សនាភូមិមី ធូយឿង បង្កើតស្លាកស្នាមពោរពេញដោយលក្ខណៈអំពីដែនដីនិងអ្នកស្រុក លុកង៉ាន។

សរក លកងាន ដាសទេសចរណបៃតងងើបពដណេក hinh anh 3មណ្ឌលទេសចរណ៍បឹង ឃួនថឹន មើលពីអាកាស

ដើម្បីដាស់សក្ដានុភាពទេសចរណ៍បៃតងងើបពីដំណេក ស្រុក លុកង៉ាន បានកសាង គម្រោងមេអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីសហគមន៍ដំណាក់កាល ២០២១ - ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០ ចំណុចស្នូលគឺកសាងបរិយាកាសទេសចរណ៍សំខាន់ ចំនួនពីរគឺតំបន់បឹង កឹមសឺន និងតំបន់ដំណាំហូបផ្លែ ព្រមទាំងអភិរក្ស ថែរក្សាវប្បធម៌ ប្រពៃណីរបស់ជនជាតិ នុង នៅភូមិបុរាណ បាក់ហ្វា ឃុំ តឹនសឺន៕

រូបថត៖ យ៉ញ់ឡាម - ថាញ់ដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់


សំណើ