ស្រុក វុឹនហូ អភិរក្សមុខរបរដេរ ប៉ាក់ សម្លៀកបំពាក់ជនជាតិ ម៉ុង

បងប្អូនជនជាតិ ម៉ុង នៅស្រុក វុឹនហូ (ខេត្ត សឺនឡា) តែងតែផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអភិរក្សនិងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណី ក្នុងចំណោមនោះ មានមុខរបរដេរ ប៉ាក់សម្លៀកបំពាក់សំពត់សង្កិមជនជាតិ បងប្អូនជនជាតិ ម៉ុង នៅស្រុក វុឹនហូ (ខេត្ត សឺនឡា) តែងតែផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអភិរក្សនិងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណី ក្នុងចំណោមនោះ មានមុខរបរដេរ ប៉ាក់សម្លៀកបំពាក់សំពត់សង្កិមជនជាតិ

ជាដែនដីមានវប្បធម៌ចម្រុះពណ៌ ក្នុងរយៈពេលកន្លងទៅ ការអភិរក្សនិងពង្រីកតម្លៃប្រពៃណីផ្សេងៗ រួមទាំង មុខរបរដេរ ប៉ាក់សម្លៀកបំពាក់តែងតែត្រូវបានស្រុក វុឹនហូ (ខេត្ត សឺនឡា) យកចិត្តទុកដាក់ជាពិសេស។

សរក វនហ អភរកសមខរបរដេរ បាក សមលៀកបពាកជនជាត មង hinh anh 1បងប្អូនជនជាតិ ម៉ុង នៅស្រុក វុឹនហូ (ខេត្ត សឺនឡា) តែងតែផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអភិរក្សនិងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណី ក្នុងចំណោមនោះ មានមុខរបរដេរ ប៉ាក់សម្លៀកបំពាក់សំពត់សង្កិមជនជាតិ

ឃុំ ឡុងលួង មានប្រជាជន ៨៣,៦ ភាគរយជាជនជាតិ ម៉ុង។ នារីជនជាតិ ម៉ុង នៅទីនេះនៅតែរក្សាបានទំនៀមទម្លាប់នៃការដេរ ប៉ាក់និងប្រើសម្លៀកបំពាក់ប្រពៃណីក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

នាពេលជិតដល់ថ្ងៃចូលឆ្នាំថ្មីនារីជនជាតិ ម៉ុង ផ្តោតការយកចិត្តទុកដាក់ទៅលើការ ដេរប៉ាក់សម្លៀកបំពាក់សម្រាប់ខ្លួន ក្រុមគ្រួសារឬសម្រាប់លក់ឱ្យភ្ញៀវទេសចរ។

សរក វនហ អភរកសមខរបរដេរ បាក សមលៀកបពាកជនជាត មង hinh anh 2កាលពីដើម សម្លៀកបំពាក់របស់ជនជាតិ ម៉ុង ត្រូវបានធ្វើពីក្រណាត់លីនិន។ នាពេលបច្ចុប្បន្ននេះមុខរបរដាំធ្មៃ Linum Usitatissimum ត្បាញសំពត់កំពុងត្រូវសាបសូន្យដណ្ដើរៗ បានជាបងប្អូនជនជាតិ ម៉ុង ប្រើក្រណាត់ឧស្សាហកម្មក៏ប៉ុន្តែរបៀបបង្កើតក្បូរក្បាច់រចនា ដេរប៉ាក់និងតុបតែងក្បាច់នៅតែតាមបែបប្រពៃណីដដែល

បងស្រី ត្រាងធីយួ នៅភូមិ ប៉ាខា មានប្រសាសន៍អោយដឹងថា៖ "ក្រុមគ្រួសារខ្ញុំមានប្រពៃណីប្រកបមុខរបរដេរ ប៉ាក់។ ក្នុងឱកាសបុណ្យឯករាជជាតិ បុណ្យប្រពៃណី ជួនកាលមានថ្ងៃខ្ញុំលក់សម្លៀកបំពាក់បានជិត ១០០ សម្រាប់ក្នុងតម្លៃពី ១ រហូតដល់ ២ លានដុងក្នុងមួយសម្រាប់។ ខ្ញុំគ្រោងនឹងបង្កើតក្រុមនារីដេរ ប៉ាក់ ដោយមានសមាជិកាពី ១៥ ទៅ ២០ នាក់ដើម្បីបង្កើតការងារធ្វើសម្រាប់ បងប្អូននារីក្នុងភូមិ។"

យោងតាមលោកស្រី ង្វៀនធីលឺ ប្រធានការិយាល័យវប្បធម៌និងព័ត៌មានស្រុក វុឹនហូ បងប្អូនជនជាតិ ម៉ុង មានប្រមាណជា ៣០ ភាគរយនៃចំនួនប្រជាជនក្នុងស្រុក។

សរក វនហ អភរកសមខរបរដេរ បាក សមលៀកបពាកជនជាត មង hinh anh 3ក្រុមគ្រួសាររបស់បងស្រី ត្រាងធីយួ នៅភូមិ ប៉ាខា ឃុំ ឡុងលួង ស្រុក វុឹនហូ (ខេត្ត សឺនឡា) បានប្រកបមុខរបរដេរ ប៉ាក់សម្លៀកបំពាក់ជនជាតិក្នុងរយៈកាលជាច្រើនឆ្នាំមកហើយ

ដូច្នេះហើយ ការថែរក្សានិងពង្រីកតម្លៃវប្បធម៌ជនជាតិនឹងបើកឱកាសអភិវឌ្ឍន៍ថ្មីសម្រាប់ស្រុក។ ស្រុក វុឹនហូ កំពុងចាត់តាំងបណ្ដាសកម្មភាពឃោសនា ផ្សព្វផ្សាយ ជំរុញវិស័យទេសចរណ៍យ៉ាងសកម្មក្នុងគោលបំណង ពាំនាំសម្លៀកបំពាក់ របស់ជនជាតិ ម៉ុង ឱ្យក្លាយទៅជាផលិតផលទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងការអភិរក្សសម្រស់វប្បធម៌ទាំងឡាយនៃបងប្អូនជនជាតិ៕

អត្ថបទនិងរូបថត៖  ក្វាងគ្វៀត
បញ្ចូលអត្ថបទដោយ៖  ជ័យពិសិដ្ឋ


សំណើ