ស្រុក ស៊ន់ឡុក ជំរុញយ៉ាងខ្លាំងក្លាការវិនិយោគចូលក្នុងតំបន់បងប្អូនជនជាតិ

តាំងពីពេលមានសហគ្រាសមកដាក់ទុនវិនិយោគ កូនក្មួយបងប្អូនជនជាតិនៅឃុំ ស៊ន់ហ៊ឹង ស្រុក ស៊ុនឡុក (ខេត្ត ដុងណាយ) មានការងារធ្វើនិងចំណូលស្ថិរភាពក្នុងមនុស្សម្នាក់ពី ៦ ដល់ ៨ លានដុងក្នុងមួយខែ តាំងពីពេលមានសហគ្រាសមកដាក់ទុនវិនិយោគ កូនក្មួយបងប្អូនជនជាតិនៅឃុំ ស៊ន់ហ៊ឹង ស្រុក ស៊ុនឡុក (ខេត្ត ដុងណាយ) មានការងារធ្វើនិងចំណូលស្ថិរភាពក្នុងមនុស្សម្នាក់ពី ៦ ដល់ ៨ លានដុងក្នុងមួយខែ

ស្រុកតំបន់ភ្នំ ស៊ន់ឡុក (ខេត្ត ដុងណាយ) បច្ចុប្បន្នមានជនជាតិភាគតិចចំនួន ២៤ ក្រុមដោយមានប្រជាជនជាង ២ ម៉ឺននាក់ស្មើនឹងអត្រា ៨% នៃចំនួនប្រជាជនក្នុងទូទាំងស្រុក ភាគច្រើនប្រមូលផ្តុំនៅភូមិចំនួន ២៣ និគមបងប្អូនជនជាតិចំនួន ៦។

សរក សនឡក ជរញយាងខលាងកលាការវនយោគចលកនងតបនបងបអនជនជាត hinh anh 1ក្រុមហ៊ុនកាត់ដេរ ដុងស៊ន់ឡុក នៅឃុំ ស៊ន់ហ៊ឹង ស្រុក ស៊ន់ឡុក (ខេត្ត ដុងណាយ) មានពលករជាជនជាតិភាគតិចជាង ៤៥ ភាគរយនៅភូមិសាស្ត្រចូលរួមពលកម្មផលិតកម្ម

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ស្រុកបានអនុវត្តល្អនូវគោលនយោបាយជនជាតិទាំងឡាយ ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការទាក់ទាញវិនិយោគ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅនៃបងប្អូនជនជាតិ...

សរក សនឡក ជរញយាងខលាងកលាការវនយោគចលកនងតបនបងបអនជនជាត hinh anh 2បច្ចុប្បន្ននេះ ផ្លូវចូលទៅកាន់ភូមិ ចាម ទាំងឡាយនៅស្រុក ស៊ន់ឡុក (ខេត្ត ដុងណាយ) ត្រូវបានចាក់កៅស៊ូយ៉ាងសមរម្យ ធំទូលាយ ស្រស់ស្អាតហើយ ឆ្លើយតបទៅនឹងតម្រូវការចរាចរនិងការដឹកជញ្ជូនទំនិញរបស់សហគ្រាសក៏ដូចជាប្រជាជនរស់នៅលើភូមិសាស្ត្រ

ដើម្បីលើកកម្ពស់ជីវភាពរស់នៅនៃបងប្អូនជនជាតិ លោកស្រី ហ៊្វិញធីឡាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ស៊ន់ឡុក មានប្រសាសន៍ឲ្យដឹងថា៖ "ស្រុកមានគោលនយោបាយបើកចំហជាច្រើន បង្កលក្ខណៈងាយស្រួលដល់សហគ្រាសទាំងឡាយអញ្ជើញមកដាក់ទុនវិនិយោគ។ មកទល់ពេលនេះ នៅលើភូមិសាស្ត្រស្រុកមានតំបន់ឧស្សាហកម្មចំនួន ១ សហគ្រាសកាត់ដេរចំនួន ៤ និងសហគ្រាសផ្សេងៗ ទៀតចំនួន ២៩ បង្កើតការងារធ្វើដោយស្ថិរភាពជូនប្រជាជនជាង ៣ ម៉ឺននាក់ ក្នុងចំណោមនោះ ភាគច្រើនជាកូនក្មួយបងប្អូនជនជាតិភាគតិច។ ទន្ទឹមនឹងនោះ ស្រុកថែមទាំងបានដំណើរការផ្សព្វផ្សាយអនុវត្តរាល់គោលនយោបាយ ជួយឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច សុខុមាលភាពសង្គមតំបន់បងប្អូនជនជាតិដូចជាកសាងផ្លូវគមនាគមន៍ ភ្លើងអគ្គិសនី សាលារៀន មណ្ឌលសុខភាព…"

សរក សនឡក ជរញយាងខលាងកលាការវនយោគចលកនងតបនបងបអនជនជាត hinh anh 3តាំងពីពេលមានសហគ្រាសមកដាក់ទុនវិនិយោគ កូនក្មួយបងប្អូនជនជាតិនៅឃុំ ស៊ន់ហ៊ឹង ស្រុក ស៊ុនឡុក (ខេត្ត ដុងណាយ) មានការងារធ្វើនិងចំណូលស្ថិរភាពក្នុងមនុស្សម្នាក់ពី ៦ ដល់ ៨ លានដុងក្នុងមួយខែ

ជាភូមិសាស្ត្រមានបងប្អូនជនជាតិ ចាម ស្ទៀង រស់នៅច្រើន ដើម្បីទាក់ទាញវិនិយោ គិន អាជ្ញាធរឃុំ ស៊ន់ហ៊ឹង បានបង្កលក្ខណៈងាយស្រួលអំពីទីតាំង មូលដ្ឋានច្បាប់ បែប បទរដ្ឋបាល...។

អាស្រ័យហេតុដូច្នេះ មានសហគ្រាសចំនួន ២ បានបណ្ដាក់ទុនវិនិយោគចូលក្នុងឃុំ ស៊ន់ហ៊ឹង ឆ្លងតាមរយៈនោះ បានបង្កើតការងារធ្វើអោយប្រជាជនជាច្រើនក្នុងស្រុក។

សរក សនឡក ជរញយាងខលាងកលាការវនយោគចលកនងតបនបងបអនជនជាត hinh anh 4ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ស្រុក ស៊ន់ឡុក (ខេត្ត ដុងណាយ) មានគោលនយោបាយបើកចំហជាច្រើន បង្កលក្ខណៈងាយស្រួលដល់សហគ្រាសទាំងឡាយដែលអញ្ជើញមកបណ្ដាក់ទុនវិនិយោគ។ ក្នុងរូបថត៖ ទិដ្ឋភាពរួមនៃតំបន់ឧស្សាហកម្ម ស៊ន់ឡុក

លោក អាមីណែ ប្រធានគណៈកម្មការប្រជាជនភូមិលេខ ៤ ឃុំ ស៊ន់ហ៊ឹង មានប្រសាសន៍ឲ្យដឹងថា៖ "កាលពីមុននេះ បងប្អូនជនជាតិភាគច្រើនគឺ ធ្វើស្រែ បរបាញ់ចាប រកទឹកឃ្មុំ ចិញ្ចឹមជីវិតឲ្យរួចខ្លួនបាន តែមួយថ្ងៃៗ។ តាំងពីពេលមានអាជីវកម្មអញ្ជើញមកបណ្ដាក់ទុន វិនិយោគ បងប្អូនជនជាតិមានការងារធ្វើនិងចំណូលទៀងទាត់ស្ថិរភាពក្នុងមនុស្សម្នាក់ពី ៦ ដល់ ៨ លានដុងក្នុងមួយខែ។ បច្ចុប្បន្ននេះ ក្នុងទូទាំងភូមិមានមនុស្សជាង ៧០០ នាក់កំពុងធ្វើការនៅតាមសហគ្រាសនៅលើភូមិសាស្ត្រ"

សរក សនឡក ជរញយាងខលាងកលាការវនយោគចលកនងតបនបងបអនជនជាត hinh anh 5ដោយមានរមណីយដ្ឋានស្រស់បំព្រងជាច្រើនកន្លែង ស្រុក ស៊ន់ឡុក (ខេត្ត ដុងណាយ) បានអំពាវនាវសហគ្រាសទាំងឡាយមកបណ្ដាក់ទុនវិនិយោគក្នុងវិស័យទេសចរណ៍។ ក្នុងរូបថត៖ ផ្លូវឡើងទៅកាន់វត្ត លិញសឺន នៅភ្នំ យ៉ាឡាវ ចំណុចទេសចរណ៍ខាងព្រលឹងវិញ្ញាណមួយស្ថិតលើភូមិសាស្ត្រស្រុក

ដោយមានរមណីយដ្ឋានស្រស់បំព្រងជាច្រើនកន្លែង ស្រុក ស៊ន់ឡុក ថែមទាំងបានអំពាវនាវវិនិយោគិនទាំងឡាយក្នុងនិងក្រៅប្រទេសដែលមានបទពិសោធន៍និងហិរញ្ញវត្ថុអញ្ជើញមកវិនិយោគលើវិស័យអេកូទេសចរណ៍សម្រាកលំហែកាយ។

ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនទាំងនោះ ស្រុក ស៊ន់ឡុក បានអនុម័តប្លង់គោលលើគម្រោងទេសចរណ៍បឹង នូយឡែ ស្ថិតនៅអនុសង្កាត់លេខ ៧ ទីរួមស្រុក យ៉ារ៉ៃ ដោយមានទ្រង់ទ្រាយ ១១២ ហិកតា ទុនវិនិយោគគ្រោងទុកសរុបចំនួន ១.២០០ ពាន់លានដុង គម្រោងទេសចរណ៍បឹង យ៉ាអ៊ូយ នៅឃុំ ស៊ន់តឹម មានទ្រង់ទ្រាយប្រមាណជា ៤៧ ហិកតា ទុនវិនិយោគសរុបចំនួន ៨០០ ពាន់លានដុងគម្រោងជ្រោះទឹកធ្លាក់ ថាកត្រើយ នៅឃុំ ស៊ន់បាក់ ទ្រង់ទ្រាយប្រមាណជា ៥០ ហិកតា…។

សរក សនឡក ជរញយាងខលាងកលាការវនយោគចលកនងតបនបងបអនជនជាត hinh anh 6ប្រព័ន្ធកន្ត្រកខ្សែកាបភ្នំ ជឿចាង បានដាក់ឲ្យដំណើរការ បម្រើភ្ញៀវទេសចរអញ្ជើញទស្សនាមណ្ឌលទេសចរណ៍ខាងព្រលឹងវិញ្ញាណភ្នំ ជឿចាង នៅស្រុក ស៊ន់ឡុក (ខេត្ត ដុងណាយ)

នៅពេលដាក់ឲ្យដំណើរការ គម្រោងទាំងនោះនឹងបង្កកម្លាំងចលករសម្រាប់ផ្នែកពាណិជ្ជកម្ម សេវាកម្ម ភូមិរបរនៅលើភូមិសាស្ត្របានរីក ចម្រើន រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនិងចំណូលថវិការដ្ឋផង បង្កើតការងារធ្វើបន្ថែម លើកកម្ពស់ប្រាក់ចំណូលជូនប្រជាជនជាពិសេសគឺកូនក្មួយបងប្អូនជនជាតិភាគតិចរស់នៅលើភូមិ សាស្ត្រទៀតផង៕

អត្ថបទនិងរូបថត៖ ឡេស៊ន់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែឧសភាដោយ៖  ជ័យពិសិដ្ឋ


សំណើ