ស្រុក ហាក្វាង ខិតខំប្រឹងប្រែងលុបបំបាត់អនក្ខរកម្មជូនបងប្អូនជនជាតិ

ស្រុក ហាក្វាង ខិតខំប្រឹងប្រែងលុបបំបាត់អនក្ខរកម្មជូនបងប្អូនជនជាតិ

អញ្ជើញមកដល់ភូមិ កុកកួយ ឃុំ ដាថុង ស្រុក ហាក្វាង (ខេត្ត កាវបាំង) បានឃើញផ្ទាល់ភ្នែកទិដ្ឋភាពលោកគ្រូ អ្នកគ្រូទាំងឡាយកាន់ដៃសិក្ខាកាមចង្អុលបង្ហាញតាំងពីអក្សរមួយតួៗ នៅថ្នាក់រៀនលុបបំបាត់(ភាពមិនចេះអក្សរ) អនក្ខរកម្មដែលចាត់តាំងឡើងដោយសមាគមនារីស្រុក ហាក្វាង ទើបយល់ឃើញបាននូវក្ដីស្រឡាញ់ជក់ចិត្តក្ដីអំណត់ ព្យាយាមនឹងវិជ្ជាជីវៈរបស់បណ្ដាអ្នក "បណ្តុះ" អក្សរនៅភូមិនិគមតំបន់ខ្ពស់។

សរក ហាកវាង ខតខបរងបរែងលបបបាតអនកខរកមមជនបងបអនជនជាត hinh anh 1ស្រុក ហាក្វាង តែងតែកែលម្អការងារគ្រប់គ្រងថ្នាក់រៀនអក្ខរកម្ម លើកកម្ពស់គុណភាពកងជួរកម្មាភិបាល គ្រូបង្រៀនចូលរួមក្នុងការងារលុបបំបាត់អនក្ខរកម្ម

រូបភាពសិក្ខាកាមវ័យចំណាស់ទាំងឡាយ មាត់ប្រកបអក្សរអេអា... ដៃផ្ចិត ផ្ចង់សរសេរអក្សរមួយតួៗ ធ្វើឱ្យមនុស្សមិនតិចទេរំភើបក្នុងចិត្ត។

ជាស្រុកតំបន់ភ្នំ លក្ខខណ្ឌសេដ្ឋកិច្ច - សង្គមនៅមានការលំបាកលំបិនច្រើន បងប្អូនជនជាតិនៅ ហាក្វាង មិនតិចទេគឺតាំងពីតូចមិនបានចូលសាលារៀនឬក៏រៀនបានតែពាក់កណ្ដាលទី។

សរក ហាកវាង ខតខបរងបរែងលបបបាតអនកខរកមមជនបងបអនជនជាត hinh anh 2ចំនួនអ្នកចេះអក្សរប្រមាណ ៨០% បន្តចូលរួមក្នុងការរៀនសូត្រពីចំណេះដឹងផ្សេងៗ ជាច្រើនទៀតដើម្បីពង្រឹងលទ្ធផលនៃការចេះអក្សរឱ្យបានរឹងមាំ

ដើម្បីដោះស្រាយនូវតថភាពនេះ ស្រុក ហាក្វាង បានប្រមូលផ្ដុំប្រព័ន្ធនយោបាយទាំងមូលចូលរួមក្នុងការឃោសនា ចលនាបងប្អូនជនជាតិឱ្យចូលថ្នាក់រៀន ពង្រឹងសកម្មភាពនៃមជ្ឈមណ្ឌលសិក្សាសហគមន៍ ដើម្បីចាត់តាំងបើកថ្នាក់រៀនលុបបំបាត់អនក្ខរកម្ម។

សរក ហាកវាង ខតខបរងបរែងលបបបាតអនកខរកមមជនបងបអនជនជាត hinh anh 3ពិធីបិទវគ្គថ្នាក់រៀនអក្ខរកម្មនៅភូមិ កុកកួយ ឃុំ ដាថុង ចាត់តាំងឡើងដោយសមាគមនារីស្រុក ហាក្វាង

ក្នុងអំឡុងពេល ៩ ខែដើមឆ្នាំ ២០២០ ស្រុក ហាក្វាង បានចាត់តាំងបើក ៤ ថ្នាក់បំបាត់អនក្ខរកម្មជូនដល់អ្នកដែលមានកម្រិតអាយុពី ១៥ ដល់ ៦០ ឆ្នាំចំនួន ១០២ នាក់ បង្កើនអត្រាអក្ខរកម្ម (ភាពចេះអក្សរ) ឡើងជាង ៩៤% ២១/២១ ឃុំ ទីរួមស្រុកសម្រេចស្តង់ដារលុបបំបាត់អនក្ខរកម្ម ដំណាក់កាល ២០១៤ - ២០២០៕

អត្ថបទនិងរូបថត៖ ហ្វាងហា


សំណើ