ស្រុក ឡឹមប៊ិញ គោលដៅទេសចរណ៍សហគមន៍ដ៏ទាក់ទាញ

ស្រុក ឡឹមប៊ិញ គោលដៅទេសចរណ៍សហគមន៍ដ៏ទាក់ទាញ

ឆ្លៀតប្រើប្រាស់ទេសភាពធម្មជាតិស្រស់ស្អាតក៏ដូចជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាល ក្រុមគ្រួសារបងប្អូនជនជាតិ តៃ យ៉ាវ... ជាច្រើននៅស្រុក ឡឹម ប៊ិញ (ខេត្ត ទ្វៀនក្វាង) បានអភិវឌ្ឍទម្រង់រូបភាពទេសចរណ៍ សហគមន៍ (homestay) ទាក់ ទាញភ្ញៀវទេសចរក្នុងស្រុកនិងបរទេសយ៉ាងច្រើនកុះករអញ្ជើញមកទស្សនា លេងកម្សាន្ត សម្រាកលំហែកាយ។

សរក ឡមបញ គោលដៅទេសចរណសហគមនដទាកទាញ hinh anh 1សម្រស់ដ៏ស្រស់ស្អាតនៃ កុកវ៉ាយ ចំណុចលេចធ្លោនៃទេសចរណ៍នៅលើដងទន្លេ ហ្កឹម

អញ្ជើញមកកាន់ស្រុក ឡឹមប៊ិញ ភ្ញៀវទេសចរអាចនឹងអញ្ជើញទស្សនាភូមិនិគម ជាមួយនឹងនាមដ្ឋានទេសចរណ៍ដ៏ល្បីឈ្មោះជាច្រើនដូចជាបឹងវារីអគ្គីសនី ឡឹមប៊ិញ ជ្រោះទឹកធ្លាក់ ឃួយញី ភ្នំ កុកវ៉ាយ ទីសក្ការៈបូជា បាក់តា ភូមិសិប្បកម្មប្រពៃណីទាំងឡាយរបស់ជនជាតិ ម៉ុង ជនជាតិ តៃ ប្រកបរបរប៉ាក់ តម្បាញ...។

សរក ឡមបញ គោលដៅទេសចរណសហគមនដទាកទាញ hinh anh 2កសិផលផ្សេងៗ នៃស្រុក ឡឹមប៊ិញ (ខេត្ត ទ្វៀនក្វាង) ត្រូវបានឧទ្ទេសនាមដល់ភ្ញៀវទេសចរ
សរក ឡមបញ គោលដៅទេសចរណសហគមនដទាកទាញ hinh anh 3បន្ទប់សម្រាកស្អាតបាត ស្រឡះស្រឡំនិងមានផាសុកភាព ស្ថិតនៅកណ្តាលលំហបរិយាកាសបៃតងដ៏ល្វឹងល្វើយនៃព្រៃភ្នំជាមួយសម្លេងទឹកជ្រោះហូរធ្លាក់ បក្សាបក្សីស្រែកច្រៀងរណ្ដំហើយអ័ព្ទធ្លាក់គ្របជុំជិតនារាល់ពេលព្រឹកព្រលឹម

ដើម្បីទេសចរណ៍សហគមន៍មានការអភិវឌ្ឍ នាពេលខាងមុខនេះស្រុក ឡឹម ប៊ិញ នឹងជំរុញខ្លាំងក្លាលើវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមមណ្ឌលទេសចរណ៍ដែលមានសក្តានុភាព ព្រមទាំងដំណើរការសាងសង់ទម្រង់រូបភាពភូមិវប្បធម៌បណ្តាជនជាតិនៅតាមឃុំមួយចំនួនលើភូមិសាស្ត្រស្រុក។

សរក ឡមបញ គោលដៅទេសចរណសហគមនដទាកទាញ hinh anh 4ទូកម៉ាស៊ីនជូនភ្ញៀវទេសចរទៅទស្សនាអាងបឹងវារីអគ្គិសនីនៅលើទន្លេ ហ្កឹម

ស្រុក ឡឹមប៊ិញ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ នឹងទទួលភ្ញៀវទេសចរជាង ១៦១.០០០ លើកនាក់អញ្ជើញមកទស្សនាទេសចរ៕

អត្ថបទនិងរូបថត៖ ហ្វាងតឹម - អានថាញ់ដាត


សំណើ