ស្លាកស្នាមអនុស្សាវរីយ៍ពីវិស័យសេដ្ឋកិច្ចសមូហភាពនៅខេត្ត និញធន់

សហករណ៍ទាំងឡាយដែលកំពុងដំណើរការនៅលើភូមិសាស្រ្តខេត្ត និញធន់ បានត្រៀមលក្ខណៈជាមុនក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងផលិតកម្មតាមគំរូវាលស្រែទ្រង់ទ្រាយធំ ពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សហករណ៍ទាំងឡាយដែលកំពុងដំណើរការនៅលើភូមិសាស្រ្តខេត្ត និញធន់ បានត្រៀមលក្ខណៈជាមុនក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងផលិតកម្មតាមគំរូវាលស្រែទ្រង់ទ្រាយធំ ពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

ដើម្បីលើកបង្កើនប្រសិទ្ធភាព ពាំនាំសេដ្ឋកិច្ចសមូហភាពអោយក្លាយទៅជាសមាសភាពសេដ្ឋកិច្ចដ៏មានសារៈសំខាន់យ៉ាងពិតប្រាកដ រួមវិភាគទានគួរអោយកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ខេត្ត និញធន់ បានដាក់ចេញដំណោះស្រាយជាច្រើន ខិតខំប្រឹងប្រែងសម្រេចគោលដៅដល់ឆ្នាំ ២០២៥ នឹងអភិវឌ្ឍក្រុមសហការចំនួនពី ១០០ ដល់ ១២០ សហករណ៍ចំនួនពី ៥០ ដល់ ៦០ បន្ថែមទៀត អត្រានៃសហករណ៍សម្រេចបានល្អបង្គួរឡើងទៅ ស្មើនឹង ៥០ ភាគរយ ពាំនាំអោយវិស័យសេដ្ឋកិច្ចសមូហភាពស្មើនឹងចំនួនពី ១០ ដល់ ១១ ភាគរយនៃ GRDP របស់ខេត្ត។ល។

សលាកសនាមអនសសាវរយពវសយសេដឋកចចសមហភាពនៅខេតត នញធន hinh anh 1នាពេលបច្ចុប្បន្ននេះ ខេត្ត និញធន់ មាន សហករណ៍ជាង ៩០ ភាគច្រើនប្រតិបត្តិការ ក្នុងវិស័យកសិកម្ម

យោងតាមតួលេខរបស់សហព័ន្ធសហករណ៍ ខេត្ត និញធន់ នាពេលបច្ចុប្បន្ននេះ នៅលើភូមិសាស្រ្តខេត្តមានសហករណ៍ជាង ៩០ ភាគច្រើន ប្រតិបត្តិការក្នុងវិស័យកសិកម្មដោយមានសហករណ៍ចំនួន ៧១ ស្មើនឹង ៧៦,៣ ភាគរយ វិស័យផលិតកម្មហត្ថកម្ម ខ្នាតតូចដោយមានសហករណ៍ចំនួន ៧ ស្មើនឹង ៧,៥ ភាគរយ វិស័យធ្វើអាជីវកម្មសេវាកម្ម ចម្រុះមានសហករណ៍ចំនួន ៧ ស្មើនឹង ៧,៥ ភាគរយ វិស័យដឹកជញ្ជូនមានសហករណ៍ចំនួន ៥ ស្មើនឹង ៥,៤ ភាគរយនិងមូលនិធិឥណទានប្រជាជនកំពុងដំណើរការចំនួន ៣ ស្មើនឹង ៣,២ ភាគរយ។

សលាកសនាមអនសសាវរយពវសយសេដឋកចចសមហភាពនៅខេតត នញធន hinh anh 2សហករណ៍ទាំងឡាយដែលកំពុងដំណើរការនៅលើភូមិសាស្រ្តខេត្ត និញធន់ បានត្រៀមលក្ខណៈជាមុនក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងផលិតកម្មតាមគំរូវាលស្រែទ្រង់ទ្រាយធំ ពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

អត្ថបទ៖ កុងធឺ រូបថត៖ កុងធឺ - ង្វៀនថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖  សិរីសួស្តី


សំណើ