ស្លាកស្នាមអនុស្សាវរីយ៍ពីវិស័យសេដ្ឋកិច្ចសមូហភាពនៅខេត្ត និញធន់

ភូមិសិប្បកម្មកុលាលភាជន៍ បាវទ្រុក ស្ថិតលើភូមិសាស្ត្រទីរួមស្រុក ភឿកយឹន ស្រុក និញភឿក (ខេត្ត និញធន់) មានប្រជាជនជាង ៥០០ ក្រុមគ្រួសារ គឺមាន ជាង ៨០%  នៃចំនួនគ្រួសារផ្សារភ្ជាប់ជាមួយមុខរបរនេះទៅហើយ។ ភូមិមានសហករណ៍ចំនួន ១ សហគ្រាសចំនួន ៣ ក្រុមសហការចំនួន ៤ ហើយមានសិប្បក ភូមិសិប្បកម្មកុលាលភាជន៍ បាវទ្រុក ស្ថិតលើភូមិសាស្ត្រទីរួមស្រុក ភឿកយឹន ស្រុក និញភឿក (ខេត្ត និញធន់) មានប្រជាជនជាង ៥០០ ក្រុមគ្រួសារ គឺមាន ជាង ៨០%  នៃចំនួនគ្រួសារផ្សារភ្ជាប់ជាមួយមុខរបរនេះទៅហើយ។ ភូមិមានសហករណ៍ចំនួន ១ សហគ្រាសចំនួន ៣ ក្រុមសហការចំនួន ៤ ហើយមានសិប្បក

ដើម្បីលើកបង្កើនប្រសិទ្ធភាព ពាំនាំសេដ្ឋកិច្ចសមូហភាពអោយក្លាយទៅជាសមាសភាពសេដ្ឋកិច្ចដ៏មានសារៈសំខាន់យ៉ាងពិតប្រាកដ រួមវិភាគទានគួរអោយកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ខេត្ត និញធន់ បានដាក់ចេញដំណោះស្រាយជាច្រើន ខិតខំប្រឹងប្រែងសម្រេចគោលដៅដល់ឆ្នាំ ២០២៥ នឹងអភិវឌ្ឍក្រុមសហការចំនួនពី ១០០ ដល់ ១២០ សហករណ៍ចំនួនពី ៥០ ដល់ ៦០ បន្ថែមទៀត អត្រានៃសហករណ៍សម្រេចបានល្អបង្គួរឡើងទៅ ស្មើនឹង ៥០ ភាគរយ ពាំនាំឲ្យវិស័យសេដ្ឋកិច្ចសមូហភាពស្មើនឹងចំនួនពី ១០ ដល់ ១១ ភាគរយនៃ GRDP របស់ខេត្ត។ល។

យោងតាមតួលេខរបស់សហព័ន្ធសហករណ៍ខេត្ត និញធន់ នាពេលបច្ចុប្បន្ននេះ នៅលើភូមិសាស្រ្តខេត្តមានសហករណ៍ជាង ៩០ ភាគច្រើន ប្រតិបត្តិការក្នុងវិស័យកសិកម្មដោយមានសហករណ៍ចំនួន ៧១ ស្មើនឹង ៧៦,៣ ភាគរយ វិស័យផលិតកម្មហត្ថកម្មខ្នាតតូចដោយមានសហករណ៍ចំនួន ៧ ស្មើនឹង ៧,៥ ភាគរយ វិស័យធ្វើអាជីវកម្មសេវាកម្មចម្រុះមានសហករណ៍ចំនួន ៧ ស្មើនឹង ៧,៥ ភាគរយ វិស័យដឹកជញ្ជូនមានសហករណ៍ចំនួន ៥ ស្មើនឹង ៥,៤ ភាគរយ និងមូលនិធិឥណទានប្រជាជនកំពុងដំណើរការចំនួន ៣ ស្មើនឹង ៣,២ ភាគរយ។

សលាកសនាមអនសសាវរយពវសយសេដឋកចចសមហភាពនៅខេតត នញធន hinh anh 1នាពេលបច្ចុប្បន្ននេះ ខេត្ត និញធន់ មានសហករណ៍ជាង ៩០ ភាគច្រើនប្រតិបត្តិការក្នុងវិស័យកសិកម្ម

ទោះបីនៅតែប្រឈមមុខជាមួយនឹងការលំបាកលំបិន បញ្ហាប្រឈមជាច្រើនក៏ដោយជាពិសេស គឺការជះឥទ្ធិពលដ៏ធ្ងន់ធ្ងរនៃជំងឺរាតត្បាតសកល កូវីដ - ១៩ ក៏ប៉ុន្តែ សកម្មភាពសេដ្ឋកិច្ចសមូហភាពនៃខេត្ត និញធន់ ក្នុងឆ្នាំ ២០២១ បានបន្តរក្សាស្ថិរភាព ហើយមានជំហានអភិវឌ្ឍទ្រង់ទ្រាយផលិតកម្មត្រូវបានបើកទូលាយ។ គំរូសហករណ៍បែបថ្មីមួយចំនួនដែលដំណើរការដោយមានប្រសិទ្ធភាពត្រូវបានពង្រីកទូលំទូលាយ ការចងសម្ពន្ធគ្នារវាងសហករណ៍ទាំងឡាយជាមួយអង្គការសេដ្ឋកិច្ចផ្សេងៗ ទៀតមានការអភិវឌ្ឍជាជំហានដំបូងហើយ។ 

សលាកសនាមអនសសាវរយពវសយសេដឋកចចសមហភាពនៅខេតត នញធន hinh anh 2ទោះបីជាត្រូវប្រឈមមុខជាមួយនឹងការលំបាកលំបិន បញ្ហាប្រឈមជាច្រើនក៏ដោយ ជាពិសេសគឺការជះឥទ្ធិពលដ៏ធ្ងន់ធ្ងរនៃជំងឺរាតត្បាតសកលកូវីដ - ១៩ ប៉ុន្តែគំរូ សហករណ៍បែបថ្មីមួយចំនួនរបស់ខេត្ត និញធន់ នៅតែដំណើរការប្រកបដោយប្រសិទ្ធភាពនិងត្រូវបានពង្រីកទូលំទូលាយ

ក្នុងឆ្នាំ ២០២១ ខេត្ត និញធន់ មានសហករណ៍បង្កើតថ្មីចំនួន ៦។ សហករណ៍ទាំងឡាយបានអនុវត្តបច្ចេកវិទ្យាក្នុងការផលិតកម្មតាមគំរូវាលស្រែទ្រង់ ទ្រាយធំគំរូស្រោចស្រពទឹកសន្សំសំចៃ គំរូដាំបន្លែ ត្រសក់ផ្អែមក្នុងផ្ទះសំណាញ់។ល។ ពាំនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ មានសហករណ៍រាប់សិបកន្លែងបានកកើតគំរូចងសម្ពន្ធគ្នាក្នុងផលិតកម្មតាមខ្សែចង្វាក់តម្លៃកសិកម្ម រួមចំណែកលើកបង្កើនប្រាក់ចំណូលជូនគ្រួសារជាសមាជិកដែលបានចូលរួម។

សលាកសនាមអនសសាវរយពវសយសេដឋកចចសមហភាពនៅខេតត នញធន hinh anh 3ការដាំទំពាំងបារាំងបៃតងតាមគំរូវាលស្រែទ្រង់ទ្រាយធំជួយបងប្អូនជនជាតិ ចាម នៅឃុំ អានហាយ ស្រុក និញភឿក (ខេត្ត និញធន់) លើកបង្កើនប្រសិទ្ធភាពផលិតកម្ម

ដល់ពាក់កណ្តាលខែ ធ្នូ ឆ្នាំ ២០២១ ផលចំណូលជាមធ្យមរបស់បណ្តាសហករណ៍ដែលកំពុងដំណើរការនៅលើភូមិសាស្ត្រខេត្ត និញធន់ សម្រេចបានចំនួន ២,២៥ ពាន់លានដុងក្នុងសហករណ៍មួយក្នុងចំណោមនោះ ប្រាក់ចំណូលប៉ាន់ប្រមាណជាមធ្យមក្នុងសហករណ៍មួយសម្រេចបានចំនួន ២២០ លានដុងក្នុងមួយឆ្នាំ ប្រាក់ចំណូលប៉ាន់ប្រមាណជាមធ្យមរបស់ពលករដែលធ្វើការជាប្រចាំក្នុងសហករណ៍ សម្រេចបានចំនួន ៤០ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។ ចំនួនក្រុមសហការកំពុងដំណើរការ សរុបគឺ ៩៩០ ក្រុម ផលចំណូលប៉ាន់ប្រមាណជាមធ្យមសម្រេចបានចំនួន ២៣០ លានដុងក្នុងមួយឆ្នាំ ប្រាក់ចំណេញប៉ាន់ប្រមាណជាមធ្យមសម្រេចបានចំនួន ៥៨ លានដុងក្នុងមួយឆ្នាំ។ 

សលាកសនាមអនសសាវរយពវសយសេដឋកចចសមហភាពនៅខេតត នញធន hinh anh 4ភូមិសិប្បកម្មកុលាលភាជន៍ បាវទ្រុក ស្ថិតលើភូមិសាស្ត្រទីរួមស្រុក ភឿកយឹន ស្រុក និញភឿក (ខេត្ត និញធន់) មានប្រជាជនជាង ៥០០ ក្រុមគ្រួសារ គឺមាន ជាង ៨០%  នៃចំនួនគ្រួសារផ្សារភ្ជាប់ជាមួយមុខរបរនេះទៅហើយ។ ភូមិមានសហករណ៍ចំនួន ១ សហគ្រាសចំនួន ៣ ក្រុមសហការចំនួន ៤ ហើយមានសិប្បកម្ម ផលិតកម្ម ធ្វើអាជីវកម្មកុលាលភាជន៍ចំនួន ១២ បង្កើតការងារធ្វើជាប់ជាប្រចាំជូនពលករជាង ៦០០ នាក់ដោយមានប្រាក់ចំណូលជាមធ្យមពី ៣ ដល់ ៥ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយខែ

លោក ឡេ ហ្វៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និញធន់ បានឱ្យដឹងថា៖ ក្នុងប៉ុន្មានឆ្នាំថ្មីៗ កន្លងទៅនេះ ខេត្ត និញធន់ បានចេញបញ្ជាចង្អុលបង្ហាញនិងណែនាំអោយរៀបចំដាក់ដំណើរការអនុវត្តភារកិច្ច ដំណោះស្រាយទាំងឡាយដោយ ព្រមៗ គ្នាជាបង្គួរអំពីការបន្តធ្វើនវានុវត្តន៍ អភិវឌ្ឍសេដ្ឋកិច្ចសមូហភាពសហករណ៍តាមច្បាប់ស្តីពីសហករណ៍ យោងតាមសារាចរ លេខ 12/CT-TTg ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចេញលិខិតសម្រាប់ដឹកនាំ ចង្អុលបង្ហាញ និងណែនាំអោយបង្កើនពង្រឹងការងារអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពនៅលើភូមិសាស្រ្តខេត្ត។

សលាកសនាមអនសសាវរយពវសយសេដឋកចចសមហភាពនៅខេតត នញធន hinh anh 5សហករណ៍ទាំងឡាយដែលកំពុងដំណើរការនៅលើភូមិសាស្រ្តខេត្ត និញធន់ បានត្រៀមលក្ខណៈជាមុនក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងផលិតកម្មតាមគំរូវាលស្រែទ្រង់ទ្រាយធំ ពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់
សលាកសនាមអនសសាវរយពវសយសេដឋកចចសមហភាពនៅខេតត នញធន hinh anh 6គិតដល់ពាក់កណ្តាលខែ ធ្នូ ឆ្នាំ ២០២១ ផលចំណូលប៉ាន់ប្រមាណជាមធ្យមរបស់សហករណ៍ទាំងឡាយនៅខេត្ត និញធន់ សម្រេចបានចំនួន ២,២៥ ពាន់លានដុងក្នុងសហករណ៍មួយក្នុងចំណោមនោះ ប្រាក់ចំណូលប៉ាន់ប្រមាណជាមធ្យមរបស់ពលករដែលធ្វើការប្រចាំក្នុងសហករណ៍សម្រេចបានចំនួន ៤០ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ

នាពេលខាងមុខនេះ ខេត្តនឹងផ្តោតការយកចិត្តទុកដាក់ទៅលើការរៀបចំដាក់ដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាគោលនយោបាយរបស់មជ្ឈិម មូលដ្ឋានក្នុងគោលបំណងជួយឧបត្ថម្ភឱ្យសហករណ៍ភ្ជាប់ខ្លួនជាមួយនឹងប្រភព ធនធានអំពីដីធ្លី ឥណទាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលធនធានមនុស្ស ផ្ទេរនិងណែនាំវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ជំរុញពាណិជ្ជកម្ម កសាងពាណិជ្ជសញ្ញា ផ្សព្វផ្សាយផលិតផល... ជួយឱ្យសហករណ៍ទាំងឡាយត្រៀមលក្ខណៈជាមុន សម្រាប់ឈោងឈានឡើង ពង្រឹងអង្គការចាត់តាំង លើកបង្កើនសមត្ថភាពប្រតិបត្តិការដើម្បីដំណើរការដោយមានប្រសិទ្ធភាព៕ 

អត្ថបទ៖ កុងធឺ រូបថត៖ កុងធឺ - ង្វៀនថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖ អៀងថាន់


សំណើ