សិល្បៈរបាំ ស្វែ នៃជនជាតិ ថាយ -បេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ

ស្វែ រង្វង់ ជាឈុតសម្តែងរួមគ្នាដែលអ្នករាំ ស្វែ បង្កើតជារង្វង់មូលក្នុងភាពចុះសម្រុងរវាងអ្នករាល់គ្នាទាំងអស់ នេះក៏ជាចង្វាក់របាំស្វែ ពេញនិយមជាងគេបំផុត ស្វែ រង្វង់ ជាឈុតសម្តែងរួមគ្នាដែលអ្នករាំ ស្វែ បង្កើតជារង្វង់មូលក្នុងភាពចុះសម្រុងរវាងអ្នករាល់គ្នាទាំងអស់ នេះក៏ជាចង្វាក់របាំស្វែ ពេញនិយមជាងគេបំផុត

ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី ១៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញា ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីដែលប្រព្រឹត្តឡើងនៅទីក្រុង ប៉ារីស (បារាំង) កាល ពីពេលថ្មីៗ កន្លងទៅនេះ សំណុំឯកសារសិល្បៈរបាំ ស្វែ នៃជនជាតិ ថាយ ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ យូណេស្កូ (UNESCO) ដាក់បញ្ចូលឈ្មោះជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ…។

សលបៈរបា សវែ នៃជនជាត ថាយ -បេតកភណឌវបបធមអរបតណាងនៃមនសសជាត hinh anh 1ស្វែ រង្វង់ ជាឈុតសម្តែងរួមគ្នាដែលអ្នករាំ ស្វែ បង្កើតជារង្វង់មូលក្នុងភាពចុះសម្រុងរវាងអ្នករាល់គ្នាទាំងអស់ នេះក៏ជាចង្វាក់របាំស្វែ ពេញនិយមជាងគេបំផុត

សិល្បៈរបាំ ស្វែ នៃជនជាតិ ថាយ គឺជាប្រភេទចង្វាក់របាំប្រពៃណីដ៏វិសេសវិសាល មានតួនាទីដ៏សំខាន់ក្នុងជីវភាពរស់នៅរបស់សហគមន៍ជនជាតិ ថាយ ដែលរស់នៅលើភូមិសាស្ត្រនៃខេត្តទាំង ៤ ក្នុងតំបន់ តីបាក់ នៃ ប្រទេស វៀតណាម។ គំរូតួយាង៉ គឺនៅតាមបណ្ដាសុ្រក ផុងថូ ខេត្ត ឡាយចូវ សុ្រក មឿងឡាយ ខេត្ត ដៀនបៀន ស្រុក គ្វិញញ៉ាយ ខេត្ត សឺនឡា ទីរួមខេត្ត ងៀឡូ ខេត្ត អៀន បាយ។

សលបៈរបា សវែ នៃជនជាត ថាយ -បេតកភណឌវបបធមអរបតណាងនៃមនសសជាត hinh anh 2របាំ ស្វែ មានបីប្រភេទសំខាន់គឺស្វែពិធីកិច្ច ស្វែ សម្តែងនិង ស្វែ រង្វង់

យោងតាមសាស្រ្តាចារ្យរង បណ្ឌិត ង្វៀន ធីហៀន អតីត អនុប្រធានវិទ្យាស្ថានវប្បធម៌សិល្បៈជាតិ វៀតណាម បានឲ្យដឹងថា ជាទូទៅ ស្វែ មានបី ប្រភេទសំខាន់ៗ គឺ៖ សែ្វ ពិធីកិច្ច សែ្វ សម្តែងនិង សែ្វ រង្វង់។ បណ្ដាចងា្វក់របាំ សែ្វ ពិធីកិច្ចនិង សែ្វ សមែ្តងចើ្រនតែគួបផ្សំជាមួយឧបករណ៍ ព្រោះហេតុដូច្នោះហើយ តូ្រវបានហៅតាមឈ្មោះ ឧបករណ៍នីមួយៗ ដូចជា សែ្វ កន្សែង សែ្វ ដួន សែ្វ ផិ្លត សែ្វគោះអង្រែ ស្វែ ភ្លេង ស្វែ ដំបង សែ ផ្កា។ល។

សលបៈរបា សវែ នៃជនជាត ថាយ -បេតកភណឌវបបធមអរបតណាងនៃមនសសជាត hinh anh 3ចង្វាក់របាំ ស្វែ ផ្លិតគួបផ្សំជាមួយលោតគោះអង្រែ

ស្វែ រង្វង់ជាឈុតសម្តែងរួមគា្នដែលអ្នករាំ ស្វែ បង្កើតជារង្វង់មូលក្នុងភាពចុះសម្រុងរវាងអ្នករាល់គ្នា ហើយនេះក៏ជាចង្វាក់របាំ ស្វែ ដែលពេញនិយមជាគេបំផុត។

តួលេខសិ្ថតិអោយឃើញថា ជនជាតិ ថាយ មានចងា្វក់របាំ ស្វែ រហូតទៅដល់ជាង ៣០ ប៉ុន្តែទាំងអស់សុទ្ធតែមានកំណើតពីចង្វាក់របាំ ស្វែ បុរាណចំនួន ៦ (ចង្វាក់របាំ ស្វែ មូលដ្ឋានចំនួន ៦)។ នោះគឺជាចង្វាក់ របាំ ស្វែ "ខាំខាន់ មើយឡៅ" (លើកកន្សែងអញ្ជើញស្រា) "ផាស៊ី" (ចង្វាក់បួន) "ដូនហូន" ( ទៅមុខថយក្រោយ) "ញោម ខាន់" (បោះកន្សែង) "អមឡម តូបមឺ" (រង្វង់មូលទះដៃ)និងចងា្វក់ "ខាំខែន"( កាន់ដៃ)។

សលបៈរបា សវែ នៃជនជាត ថាយ -បេតកភណឌវបបធមអរបតណាងនៃមនសសជាត hinh anh 4ក្នុងរយៈ ពេលកន្លងទៅ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍នៃមូលដ្ឋានទាំងឡាយដែលមាន សិល្បៈរបាំ ស្វែ សុទ្ធតែរៀបចំការរាំ ស្វែ នៅក្នុងបណ្តាព្រឹត្តិការណ៍វប្បធម៌ ពិធីបុណ្យប្រពៃណីរបស់មូលដ្ឋាន

ចងា្វក់រាំ ស្វែ ជួយអោយមនុស្សបំភេច្ល ភាពនឿយហត់ទាំងឡាយនៃជីវភាពរស់នៅប្រចាំថ្ងៃ រួចហើយបន្ទាប់ពីកម្មវិធី សែ្វ បញ្ចប់វិលត្រលប់មកជាមួយ នឹងជីវភាពរស់នៅប្រចាំថៃ្ងជាធម្មតាវិញមនុស្សម្នាឃើញថាស្រលាញ់ ពលកម្ម ស្រលាញ់ជីវិតជាងមុន។ ចូលរួមក្នុងការរាំ ស្វែគូស្រករកម្លោះ ក្រមុំក៏បានស្និទ្ធសា្នលនឹងគ្នាជាង មានឱកាសដើម្បីបងា្ហញពីមនោសញេត្ច នារបស់ខ្លួន....។

សលបៈរបា សវែ នៃជនជាត ថាយ -បេតកភណឌវបបធមអរបតណាងនៃមនសសជាត hinh anh 5ការរាំ ស្វែ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិរបស់ប្រជាជននៅភូមិ ប៉ាត ឃុំ ចៀងង៉ឹន ទីក្រុង សឺនឡា (ខេត្ត សឺនឡា)

ជាមួយនឹងតម្លៃខាងសា្មរតីទាំងឡាយដែលមិនអាចបដិសេធបានឆ្លងកាត់អំឡុងកាល រហូតមកទល់សព្វថៃ្ងនេះ សិល្បៈរបាំ ស្វែ នៃជនជាតិ ថាយ នៅ តែកំពុងត្រូវបានរក្សាបន្តនិងអភិវឌ្ឍន៍ មិនត្រឹមតែនៅក្នុងសហគមន៍ជនជាតិថាយ ប៉ុណ្ណោះទេ ថែមទាំងមានជីវិតប្រកបដោយកម្លាំងក្លៀវក្លានិង សាយភាយទូលំទូលាយដល់ជនជាតិជាច្រើនផ្សេងៗ ទៀត នៅតាមខេត្ត ក្រុងក្នុងទូទាំងប្រទេស។

ជាចងា្វក់របាំប្រជាបិ្រយមួយ របាំ សែ្វ នៃជនជាតិ ថាយ តូ្រវបានយកចិត្តទុកដាក់និងអភិវឌ្ឍទៅជាប្រភេទមានលក្ខណៈសមែ្ដង។ ឆ្នាំ ២០១៩ ខេត្ត អៀនបាយ មានក្រុមរបាំ ស្វែ ប្រមាណ ១៨០ ក្រុម ខេត្ត ដៀន បៀន មានចំនួន ១.២៧៣ ក្រុម ខេត្ត ឡាយចូវ មានជាង ១០០ ក្រុមនិង ខេត្ត សឺនឡា មានប្រមាណ ១.៧០០ ក្រុម បង្កើតបានជាកងកម្លាំងមួយដ៏ច្រើនសន្ធឹកសន្ធាប់កុ្នងការសម្តែង ផ្ទេរ បន្តនិងប្រជុំជីវភាពខាងវប្បធម៌។

សលបៈរបា សវែ នៃជនជាត ថាយ -បេតកភណឌវបបធមអរបតណាងនៃមនសសជាត hinh anh 6ជនជាតិ ថាយ សម្តែងសិល្បៈរបាំ ស្វែ កន្សែង

ការណ៍ដែល យូណេស្កូ ដាក់បញ្ចូលឈ្មោះសំណុំឯកសារសិល្បៈរបាំ ស្វែ នៃជនជាតិ ថាយ ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិបានបញ្ជាក់ពីការវាយតម្លៃខ្ពស់របស់អន្តរជាតិចំពោះបណ្តាតម្លៃវប្បធម៌របស់ វៀតណាមបង្កើនពង្រឹងភាពវត្តមានរបស់ វៀតណាម នៅលើផែនទីវប្បធម៌អរូបីរបស់ពិភពលោក ព្រមទាំងរួមចំណែកក្នុងការផ្សព្វផ្សាយឃោសនាអោយបណ្តា គោលដៅអភិវឌ្ឍន៍ អភិរក្សនិងពង្រីករាល់តម្លៃបេតិកភណ្ឌដែល យូណេស្កូកំពុងជំរុញ៕

ផលិតដោយ៖ ក្វាងហាយ - មិញយ្វៀន - ថាញ់មៀន

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង


សំណើ