សិស្សានុសិស្សជាកូនក្មួយបងប្អូនជនជាតិចូលសាលារៀនវិញ

សិស្សានុសិស្សជាកូនក្មួយបងប្អូនជនជាតិចូលសាលារៀនវិញ

ក្រោយរយៈពេល ៣ ខែផ្អាកការសិក្សាដើម្បីបង្ការ ការពារការឆ្លងរាលដាលនៃជំងឺ កូវីដ - ១៩ ចាប់ពីដើមខែ ឧសភា ឆ្នាំ ២០២០ កូនក្មួយនៃបងប្អូនជនជាតិ ភាគតិចក្នុងទូទាំងប្រទេសបានកណ្ឌៀតសៀវភៅទៅកាន់សាលារៀនឡើងវិញហើយ។

សសសានសសសជាកនកមយបងបអនជនជាតចលសាលារៀនវញ hinh anh 1កម្មាភិបាល យុទ្ធជនការពារព្រំដែននិងគ្រូបង្រៀននៅសាលាបឋមសិក្សា ញ៉ឹម ឃុំ ក្វាងញ៉ឹម ស្រុក អាលឿយ (ធឿធៀន - ហ្វេ) អញ្ជើញចុះទៅភូមិនីមួយៗ ដើម្បីចលនាសិស្សានុសិស្សជាកូនក្មួយនៃបងប្អូនជនជាតិអោយទៅរៀនឡើងវិញក្រោយអំឡុងពេលផ្អាកការសិក្សាដោយសារតែរងការប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវីដ - ១៩
សសសានសសសជាកនកមយបងបអនជនជាតចលសាលារៀនវញ hinh anh 2សិស្សានុសិស្សថ្នាក់ទី ១ សាលាបឋមសិក្សាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃ - បឋមសិក្សា ខូវវ៉ាយ ឃុំ ខូវវ៉ាយ ស្រុក ម៉ែវវ៉ាក (ខេត្ត ហាយ៉ាង) ក្នុងថ្ងៃចូលរៀនដំបូងបន្ទាប់ពីផ្អាកការសិក្សាអស់រយៈពេលដ៏វែងដើម្បីបង្ការប្រយុទ្ធការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩

ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្ស គណៈកម្មាធិការប្រជាជននិងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត ក្រុងនានាបានចង្អុលបង្ហាញនិងណែនាំគ្រឺះស្ថានអប់រំទាំងឡាយ បង្កើនរាល់វិធានការបង្ការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩។

សសសានសសសជាកនកមយបងបអនជនជាតចលសាលារៀនវញ hinh anh 3សិស្សានុសិស្សជាកូនក្មួយនៃបងប្អូនជនជាតិនៅលើភូមិសាស្ត្រខេត្ត អៀនបាយ លាងដៃសម្លាប់មេរោគដោយមិនបាច់ក្រើនរំលឹកមុនពេលចូលថ្នាក់រៀន

សសសានសសសជាកនកមយបងបអនជនជាតចលសាលារៀនវញ hinh anh 4ម៉ោងរៀនព័ត៌មានវិទ្យានៃសិស្សានុសិស្សបឋមសិក្សា ង្វៀនឌិញចៀវ ស្ថិតនៅសង្កាត់លេខ ៨ ទីក្រុង កាម៉ៅ (ខេត្ត កាម៉ៅ)

សាលារៀនទាំងអស់បានប្រមូលផ្ដុំគ្រូបង្រៀន បុគ្គលិកធ្វើអនាម័យសាលារៀន បន្ទប់រៀន ដុសជូតតុកៅអី របស់ប្រើប្រាស់របស់សិស្សសាលា បំពេញបន្ថែមប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត សាប៊ូ ទឹកសម្លាប់មេរោគដើម្បីងាយស្រួលដល់ការលាងដៃមុនពេលចូលថ្នាក់រៀន។ សាលារៀនទាំងអស់អនុវត្តការវាស់សីតុណ្ហភាពរាងកាយសិស្សានុសិស្សមុនពេលចូលថ្នាក់រៀន រៀបចំចាត់ចែងតុ កៅអីនិងកន្លែងអង្គុយរបស់សិស្សានុសិស្សម្នាក់ៗ តាមគម្លាតសុវត្ថិភាពនៃការកំណត់...៕


សំណើ