សហករណ៍រួមដំណើរជាមួយកសិករ ខ្មែរ

ជាសហករណ៍មួយក្នុងចំណោមសហករណ៍តួយ៉ាងរបស់ស្រុក កូវង៉ាង សហករណ៍កសិកម្ម ង៉ុកថាច់ ឃុំ ញីត្រឿង បច្ចុប្បន្នមានសមាជិកចំនួន ៤០  (ជាង ៩០ ភាគរយជាបងប្អូនជននជាតិ ខ្មែរ) ជំនាញខាងផ្គត់ផ្គង់ជី ថ្នាំការពាររុក្ខជាតិនិងពូជដំណាំ។

យោងតាមបង ថាច់ យឿន នាយកសហករណ៍កសិកម្ម ង៉ុកថាច់៖ "ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៩ ដំបូងឡើយមានសមាជិកចំនួន ១០ ប៉ុន្តែអាស្រ័យរបៀបធ្វើច្នៃប្រឌិត ចេះជំរុញការចងសម្ពន្ធ សហការក្នុង ផលិតកម្មនិងលក់ផលិតផលបានជាកសិករចូលរួមសហករណ៍កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្នសហករណ៍មានផ្ទៃដីផលិតសរុបប្រហែល ១០០ ហិកតា ជំនាញខាងធ្វើស្រែ ដាំពោតពូជនិងបន្លែបង្ការគ្រប់ប្រភេទ"។

សហករណរមដណើរជាមយកសករ ខមែរ hinh anh 1បងប្អូនជនជាតិ ខ្មែរ ប្រមូលផលល្ពៅនៅភូមិ ហ្វៀនឌឹក ឃុំ ឡុងសឺន ស្រុក កូវ៉ង៉ាង

ចូលរួមសហករណ៍កសិកម្ម ង៉ុកថាច់ កសិករត្រូវបានឧបត្ថម្ភពូជដំណាំ ជី ណែនាំបច្ចេកទេស ធានាការម៉ៅប្រមូលទិញផលិតផលជាមួយនឹងតម្លៃខ្ពស់ជាងទីផ្សារពី ២០ ទៅ ៣០ ភាគរយ។ល។ អាស្រ័យដូច្នេះ ចំណាយក្នុងផលិតកម្មថយចុះ ប្រាក់ចំណេញកើនឡើងគួរឱ្យកត់សម្គាល់។ ជាមធ្យម ក្នុងមួយហិកតាស្រូវផ្តល់ប្រាក់ចំណូលប្រហែល ២០ លានដុងក្នុងមួយរដូវកាល បន្លែបង្ការពី ៣០ ទៅ ៣៥ លានដុងក្នុងមួយរដូវកាល ខ្ពស់ជាងពី ៥ ទៅ ១០ លានដុងក្នុងមួយរដូវកាលបើប្រៀបធៀបជាមួយនឹងពេលមិនទាន់ចូលរួមសហករណ៍។

សហករណរមដណើរជាមយកសករ ខមែរ hinh anh 2លោក ថាច់ យឿន នាយកសហករណ៍កសិកម្ម ង៉ុកថាច់ (ខាងឆ្វេង) ណែនាំសមាជិកនៃសហករណ៍ពីរបៀបធ្វើស្រែសរីរាង្គគុណភាពខ្ពស់
សហករណរមដណើរជាមយកសករ ខមែរ hinh anh 3ចូលរួមគំរូសហករណ៍ គ្រួសាររបស់បងស្រី ថាច់ ធីធុយត្រាង ជនជាតិ ខ្មែរ នៅភូមិ សុកជួ ឃុំ ធន់ហ្វា ស្រុក កូវង៉ាង បានកម្ចីប្រាក់អនុគ្រោះចំនួន ១០ លានដុង វិនិយោគលើការចិញ្ចឹមគោបន្តពូជ

សហករណ៍កសិកម្ម ង៉ុកថាច់ នៅមានចែកប្រាក់ចំណេញ ១២,៥ ភាគរយក្នុងមួយឆ្នាំឱ្យរាល់សមាជិកតាមអត្រាបណ្តាក់ទុនចូល ព្រមទាំងដោះស្រាយការងារធ្វើសម្រាប់ពលករដោយមានកម្រិតប្រាក់ចំណូលពី ២០០.០០០ ទៅ ៤០០.០០០ ដុងក្នុងមួយថ្ងៃ។

សហករណរមដណើរជាមយកសករ ខមែរ hinh anh 4ត្រូវបានឧបត្ថម្ភបច្ចេកទេស ពូជដំណាំ ជី លក់ផលិតផលជាដើម ក្រុមគ្រួសារកសិករជាច្រើននៅឃុំ ឡុងសឺន ស្រុក កូវង៉ាង ទទួលបានប្រាក់ចំណេញក្នុងមួយរដូវកាលពី ៤០ ទៅ ១០០ លានដុងក្នុងមួយហិកតា

ឆ្លៀតប្រើប្រាស់ឧត្តមភាពពីដីផ្នូកខ្សាច់ ដីស្រែទួលខ្ពស់ កសិករជាច្រើននៅឃុំ ឡុងសឺន ហ៊ានចូលរួមគំរូសហករណ៍ ជំរុញការដាំបន្លែបង្ការគ្រប់ប្រភេទដូចជា៖ ម្ទេសខ្មាំង ឃ្លោក ត្រឡាច ឪឡឹកជាដើម។ ត្រូវបានឧបត្ថម្ភបច្ចេកទេស ពូជដំណាំ ជី លក់ផលិតផល។ល។ ក្រុមគ្រួសារជាច្រើនទទួលបានប្រាក់ចំណេញក្នុងមួយរដូវកាលពី ៤០ ទៅ ១០០ លានដុងក្នុងមួយហិកតា។ ជីវភាពកែលម្អ បងប្អូនជនជាតិចូលរួមយ៉ាងសកម្មក្នុងការកសាងជនបទថ្មីនៅមូលដ្ឋាន រួមចំណែកជាមួយឃុំ ឡុងសឺន សម្រេចស្តង់ដារជនបទថ្មីនៅពាក់កណ្តាលឆ្នាំ ២០២២។

សហករណរមដណើរជាមយកសករ ខមែរ hinh anh 5ការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គម សាខាស្រុក កូវង៉ាង អនុវត្តយ៉ាងល្អប្រសើរការងារឱ្យកម្ចីប្រាក់សម្រាប់ក្រុមគ្រួសារក្រីក្រជិតខ្សែបន្ទាត់ភាពក្រីក្រជាបងប្អូនជនជាតិភាគតិចដើម្បីកែលម្អ លើកកម្ពស់ជីវភាព
សហករណរមដណើរជាមយកសករ ខមែរ hinh anh 6អាស្រ័យចូលរួមគំរូសហករណ៍កសិផលរបស់កសិករ ខ្មែរ នៅស្រុក កូវង៉ាង (ខេត្ត ត្រាវិញ) ផលិតត្រូវបានលើកកម្ពស់តម្លៃ នាំមកប្រសិទ្ធភាពសេដ្ឋកិច្ច

លោក ង្វៀន វ៉ាន់ង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុក កូវង៉ាង បានឲ្យដឹងថា៖ បច្ចុប្បន្ន ស្រុក កូវង៉ាង មានសហករណ៍ចំនួន ២៦ ក្នុងនោះមានសហករណ៍ជាច្រើន ផលិត ធ្វើអាជីវកម្មប្រសិទ្ធភាព ជួយលើកកម្ពស់តម្លៃកសិផលផង បង្កើតការងារធ្វើជូនពលករជនបទផង។ បច្ចុប្បន្នប្រាក់ចំណូលមធ្យមក្នុងមួយឆ្នាំរបស់ស្រុកសម្រេច ៦៤,២៦ លានដុងក្នុងមនុស្សម្នាក់ កើនឡើង ៥១,៥៥ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំបើប្រៀបធៀបនឹងចុងឆ្នាំ ២០១០។ ស្រុក កូវង៉ាង ក៏ទើបតែត្រូវបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់ជាស្រុកសម្រេចស្តង់ដារស្រុកជនបទថ្មី៕

អត្ថបទ៖ ថាញ់ហ្វា រូបថត៖ ថាញ់ហ្វា - ភុកថាញ់ - ត្រឹនវៀត
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់


សំណើ