ឆ្លងកាត់បទពិសោធន៍ចូលរួមពិធីកក់សក់របស់ជនជាតិ ថៃ ស

ថ្មីៗ នះ បក្ខនារីនៃពិធីប្រឡងបវរកញ្ញាទេសចរណ៍ពិភពលោកឆ្នាំ ២០២២ បានមានវត្តមាននៅសុ្រក គ្វិញញ៉ាយ (ខេត្ត សឺនឡា) ឆ្លងកាត់ការពិសោធចូលរួមពិធីកក់សក់ និងលេងល្បែងប្រជាបិ្រយរបស់ជនជាតិ ថៃ ស។ ជនជាតិ ថៃ ស មានទស្សនទានថា មុនពេលឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីតូ្រវកក់សក់ដើម្បីឱ្យភាពវេទនាតោកយ៉ាក ជំងឺតម្កាត់ អពមង្គលទាំងពួងនៃឆ្នាំចាស់រសាត់ទៅតាមទឹក។ ទន្ទឹមនឹងនោះ បួងសួងសុំអោយឆ្នាំថ្មីមានសុខភាពល្អ សុភមង្គល...

ជនជាតិ កឺទូ រក្សាសម្រស់សំពត់សង្កិម

នៅតាមភូមិនានារបស់បងប្អូនជនជាតិ កឺទូ នៅឃុំ ហ្វាបាក់ ស្រុក ហ្វាវ៉ាង (ទីក្រុង ដាណាំង) របរត្បាញសំពត់សង្កិមប្រពៃណីត្រូវបាត់បង់ច្រើនឆ្នាំមកហើយ។ ឆ្នាំ ២០១៨ ក្រុមតម្បាញសំពត់សង្កិមឃុំ ហ្វាបាក់ រួមមានស្ត្រីជនជាតិ កឺទូ ចំនួន ២០ នាក់ត្រូវបានបង្កើតឡើងជាមួយនឹងបំណងប្រាថ្នាចង់ស្តាររបរតម្បាញប្រពៃណីរបស់បុព្វបុរសឡើងវិញ។

"ខាវគុត" ក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ថៃខ្មៅ នៅតំបន់ តីបាក់

"ខាវគុត" ជានិមិត្តសញ្ញាដែលគេរចនាត្រង់កំពូលហោជាងសងខាងនៃផ្ទះសង់ផុតពីដីរបស់ជនជាតិ ថៃខ្មៅ។ នេះជាចំណុចពិសេសដាច់ដោយឡែកបំផុតសម្រាប់សម្គាល់ផ្ទះសង់ផុតពីដីរបស់ជនជាតិ ថៃខ្មៅ នឹង ផ្ទះសង់ផុតពីដីរបស់ជនជាតិ ថៃ - ស និងជនជាតិផ្សេងៗ នៅតំបន់ខ្ពស់ តីបាក់។


អឺងកងចង្វាក់ស្គរ ហ៊ី្គណាំង

ចំពោះជនជាតិ ចាម ព្រមជាមួយនឹងស្រឡៃ សារ៉ាណាយ និងស្គរ ប៉ារ៉ានឹង ស្គរ ហ៊ី្គណាំង គឺជាឧបករណ៍ភ្លេងមួយក្នុងចំណោមឧបករណ៍ភ្លេងទាំងបីដែលមិនអាចខ្វះបានក្នុងជីវភាពវប្បធម៌ស្មារតី។ ពេលសំឡេងស្គរ ហ៊ី្គណាំង លាន់ឮឡើង នោះគឺជាសំឡេងលាន់ឮដ៏ពិសិដ្ឋ បន្លឺឡើងជាសញ្ញានៃរដូវបុណ្យទានជិតមកដល់ គ្រប់ៗ គ្នាសប្បាយចិត្តសោមនស្សរីករាយ សម្របខ្លួនចូលទៅក្នុងពិធីបុណ្យទានរបស់សហគមន៍ជាមួយគ្នា។


បុណ្យចូលឆ្នាំថ្មីជនជាតិ ម៉ុង នៅលើខ្ពង់រាបខេត្ត ដាក់ឡាក់

ជារៀងរាល់ឆ្នាំ អោយតែដល់ប្រហែលថ្ងៃទី ២៥ ខែទី ១២ (ថ្ងៃទី ២៥ ខែទី ១២ ចន្ទគតិ) ជនជាតិ ម៉ុង នៅស្រុក ក្រុងបុង (ខេត្ត ដាក់ឡាក់) ក៏ផ្អាកការងារស្រែចម្ការជាបណ្ដោះអាសន្នវិញសម្រាកត្រៀមរៀបចំទទួលបុណ្យចូលឆ្នាំថ្មី។ ជនជាតិ ម៉ុង តែងតែទទួលស្វាគមន៍ចូលឆ្នាំថ្មីរហូតដល់ដាច់ថ្ងៃពេញបូណ៌មីនៃខែទី ១ (ថ្ងៃទី ១៥ ខែទី ១ ចន្ទគតិ)។


កម្មវិធីសិល្បៈបើកសប្តាហ៍ "មហាសាមគ្គីបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌ វៀតណាម" និងមហោស្រពសម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីបណ្តាជនជាតិភាគតិច វៀតណាម

កម្មវិធីសិល្បៈបើកសប្តាហ៍ "មហាសាមគ្គីបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌ វៀតណាម និងមហោស្រពសម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីបណ្តាជនជាតិភាគតិច វៀតណាម នៅតំបន់ភាគខាងជើង លើកទីមួយ ឆ្នាំ ២០២២ ត្រូវបានប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី ១៨ ខែ វិច្ឆិកា នៅឆាកបណ្តែតទឹកភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិ វៀតណាម (ដុងម៉ូ សឺនតី ហាណូយ)។


លី ហ៊ើស៊ុយ- សិប្បកររក្សាព្រលឹងនៃវប្បធម៌ជនជាតិ ហាញី

នៅភូមិ ចន់ថែន ឃុំ អ៊ីទី ស្រុក បាតសាត (ខេត្ត ឡាវកាយ) សិប្បករ លី ហ៊ើស៊ុយ មិនត្រឹមតែជាគ្រូជំនាញខាងរបរតម្បាញស្ពកធ្វើពីផ្តៅឫស្សីនិងតម្បាញឧបករណ៍ផ្សេងៗ ប៉ុណ្ណោះទេថែមទាំងជាអ្នកយល់ដឹងអំពីទំនៀមទម្លាប់ កាន់ខ្ជាប់ឃ្លាំងរឿងព្រេង ទេវកថា រឿងបុរាណរបស់ជនជាតិ ហាញី ផងដែរ។


បងប្អូនជនជាតិ ចាម ខេត្ត និញធន់ ទទួលស្វាគមន៍ពិធីបុណ្យ កាតេ ឆ្នាំ ២០២២ យ៉ាងឱឡារិក

នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២២ នៅកេរដំណែលជាតិពិសេសនៃប្រាសាទ ប៉ូក្លងហ្គារ៉ាយ នៅទីក្រុង ផានរ៉ាង - ថាបចាម (ខេត្ត និញធន់) បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាបានប្រារព្ធពិធីបុណ្យ កាតេ ឆ្នាំ ២០២២។


នំ បាញ់យ៉ី - មុខអាហារប្រពៃណីរបស់ជនជាតិ យ៉ាវ

នំ បាញ់យ៉ី គឺជាប្រភេទនំមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ជនជាតិ យ៉ាវ នៅភូមិ គៅកាវ ឃុំ បាច់សា ស្រុក ហាមអៀន (ខេត្ត ទ្វៀនក្វាង) ជាពិសេសគឺក្នុងឱកាសមង្គលការ បុណ្យសព ថ្ងៃបុណ្យទាន ថ្ងៃបុណ្យចូលឆ្នាំថ្មីជាដើម។


ពិធីប្រណាំងគោតាមប្រពៃណីរបស់ជនជាតិ ខ្មែរ នៅស្រុក ទ្រីតូន

ថ្មីៗ នេះនៅមណ្ឌលទេសចរណ៍ តាប៉ា -ស្វាយចេក ឃុំ នូយតូ ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) បានប្រព្រឹត្តឡើងពិធីប្រណាំងគោតាមប្រពៃណីស្រុក ទ្រីតូន ឆ្នាំ ២០២២។ ចូលរួមប្រណាំងក្នុងពិធីមានគោ ២៥ នឹមមកពីបណ្តាឃុំ ទីរួមស្រុក មានបងប្អូនជនជាតិ ខ្មែរ រស់នៅ។


ពិធីប្រលងបុកម្សៅធ្វើនំ បាញ់យ៉ី របស់បងប្អូនជនជាតិ ម៉ុង

ពិធីប្រលងបុកម្សៅធ្វើនំ បាញ់យ៉ី របស់បងប្អូនជនជាតិ ម៉ុង គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងឡាយពោរពេញទៅដោយលក្ខណៈចម្រុះពណ៌តំបន់ភ្នំ តីបាក់។


យុវជន ឡូឡូ "រក្សាភ្នក់ភ្លើង" របរប្រពៃណី

ជក់ចិត្តដិតអារម្មណ៍វប្បធម៌ប្រពៃណីនិងគោលបំណងចង់ថែរក្សាអត្តសញ្ញាណជនជាតិ បង ឡ មីតាម ជនជាតិ ឡូឡូ នៅភូមិ ឌាន់កេត ឃុំ ស៊ុងឡា ស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) បានឈានមុខបង្កើតក្រុមសហការកាត់ដេរសម្លៀកបំពាក់សង្កិមជនជាតិ ឡូឡូ លើដែនដីស្រុកកំណើត។


អ្នកជក់ចិត្តថែរក្សាវប្បធម៌ជនជាតិ បូអ៊ី

ចំពោះប្រជាជននៅភូមិ ឡាវហូវ ឃុំ ថាញ់ប៊ិញ ស្រុក មឿងឃឿង (ខេត្ត ឡាវកាយ) លោកស្រី ឡូ ឡាយស៊ឺវ ត្រូវបានប្រសិទ្ធនាមថាជា "ឃ្លាំងនៃវប្បធម៌រស់" របស់ជនជាតិ បូអ៊ី។ ជាង ២៥ ឆ្នាំកន្លងទៅ លោកស្រី ស៊ឺវ បានចំណាយពេលយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើមដើម្បីធ្វើសមុច្ច័យបណ្តាលំនាំបទប្រជាប្រិយប្រពៃណី បង្ហាត់បង្រៀនឱ្យជំនាន់ក្មេងៗ រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ...


កញ្ញាដ៏ស្រស់ស្អាតជនជាតិ តៃ គ្រងមកុដបវរកញ្ញាបណ្តាជនជាតិ វៀតណាម ឆ្នាំ ២០២២

នារាត្រីថ្ងៃទី ១៦ ខែ កក្កដា រាត្រីផ្តាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញាបណ្តាជនជាតិ វៀតណាម ត្រូវបានប្រារព្ធឡើងនៅទីក្រុង ធូឌឹក (នៅក្នុងទីក្រុង ហូ ជីមិញ)។ រាត្រីនៃការប្រកួតបានប្រមូលផ្តុំបេក្ខនារីចំនួន ៣០ រូប ពាំនាំមកនូវភាពស្រស់ស្អាត អត្តសញ្ញាណរបស់បណ្តាជនជាតិ វៀតណាម តាមរយៈរូបភាព "បុប្ផាទាំងឡាយនាពេលអរុណរះ"។


ស្ពក ញាំស្លឹក- ភាពល្អឥតខ្ចោះនៃភោជនាហាររបស់ជនជាតិ មឿង

ស្ពក ញាំស្លឹក គឺជាភោជនាហារប្រពៃណីរបស់ជនជាតិ មឿង។ ស្ពក ញាំស្លឹក មិនត្រឹមតែជាមុខម្ហូបប៉ុណ្ណោះទេ ថែមទាំងជាលក្ខណៈវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ មឿង ទៀតផង។ កាលពីមុននេះ ស្ពក ញាំស្លឹក តែងតែបានជនជាតិ មឿង កែច្នៃជារឿយៗ ក្នុងឱកាសពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មី ពិធីមង្គលការ ឡើងគេហដ្ឋានថ្មី...


នារីជនជាតិ មឿង ម្នាក់ធ្វើឲ្យល្បីរន្ទឺមជ្ឈដ្ឋានប្រណាំងកង់ វៀតណាម

នៅឯទីលានប្រកួត ស៊ីហ្គេម លើកទី ៣១ ដែលរៀបចំឡើងនៅ វៀតណាម នោះ នាង ឌិញ ធីញឺគ្វិញ ជនជាតិ មឿង នៅឃុំ ឡូសឺន ស្រុក តឹនឡាក (ខេត្ត ហ្វាប៊ិញ) សាងស្នាដៃដ៏ឆ្នើមដោយបានការពារជោគជ័យមេដាយមាសលើវិញ្ញាសាកីឡាអូឡាំពិកប្រណាំងកង់ភ្នំឆ្លងកាត់ឧបសគ្គសម្រាប់នារី ពាំនាំមកនូវភាពប្រសើរថ្លៃថ្លាជូនជាតិមាតុភូមិ។


ចម្រុះពណ៌នៃបុណ្យកឋិនរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ

ក្នុងអំឡុងពេលពីពាក់កណ្តាលខែ អស្សុជ ដល់ថ្ងៃ ១៥ កើត ខែ កត្តិក (តាមប្រតិទិន ខ្មែរ) ជនជាតិ ខ្មែរ ណាមបូ តែងតែប្រារព្ធពិធីបុណ្យកឋិន ដើម្បីបួងសួងសុំសុខភាពល្អ សេចក្តីសុខនិងប្រការដ៏ល្អប្រសើរទាំងឡាយ។


ជនជាតិ ខ្មែរ ណាមបូ រីករាយពិធីបុណ្យចូលឆ្នាំថ្មី

បុណ្យចូលឆ្នាំថ្មីប្រពៃណីគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យសំខាន់បំផុតទាំង ៣ ក្នុងមួយឆ្នាំៗ របស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។


ទីក្រុង ហាណូយ អភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់ជនជាតិនិងតំបន់ភ្នំ

យោងតាមលោក ង្វៀន តឹតវិញ ប្រធានគណៈកម្មការជនជាតិទីក្រុង ហា ណូយ នាពេលបច្ចុប្បន្ននេះ ទីក្រុង ហាណូយ មានបងប្អូនជនជាតិភាគតិចប្រមាណ ៥៥.០០០ នាក់ដែលរស់នៅប្រមូលផ្តុំនៅឃុំចំនួន ១៤ លើភូមិសាស្ត្រ ស្រុកចំនួន ៥ គឺ៖ បាវី ថាច់ថឹត ក្វឹកអ្វាយ មីឌឹក ជឿងមី។ រហូតមកទល់ពេលនេះ មាន ១០០ ភាគរយនៃឃុំតំបន់ជនជាតិនិងតំបន់ភ្នំលើភូមិសាស្ត្រ ហាណូយ បានបញ្ចប់កម្មវិធីកសាងជនបទថ្មីជាស្ថាពរហើយ។


ពិធីសាបព្រោះគ្រាប់ពូជរបស់ជនជាតិ តាអូយ

ដោយមានទស្សនទានថាព្រះអាទិទេព (យ៉ាង) តែងតែស្ថិតនៅចម្ការ ជ្រោះជ្រលងដងអូរ បានជាមុនពេលចាប់ផ្តើមដាំដុះរដូវកាលថ្មី បងប្អូនជនជាតិតាអូយ តែងតែប្រារព្ធពិធីសាបព្រោះគ្រាប់ពូជតាមទម្លាប់មិនដែលអាក់ខានក្នុងគោលបំណងបួងសួងដល់អារក្សភ្នំ អារក្សទន្លេគង្គា អារក្សស្រូវ ថែរក្សាគាំពារផ្តល់អោយអាកាសធាតុ រដូវកាលអំណោយ ផលល្អ។


អ្នកគ្រូឱសថបុរាណជនជាតិ យ៉ាវ ម្នាក់ជាមួយនិងមុខរបរឱសថដែលបន្តវេនក្នុងត្រកូល

ក្រោយរយៈពេលជាច្រើនឆ្នាំផ្សារភ្ជាប់ជាមួយនឹងមុខរបរផ្សំថ្នាំព្យាបាលជំងឺ លោកស្រី ភុង ធីណូយ ជនជាតិ យ៉ាវ ក្វឹនចែត នៅសង្កាត់ ថុងញ៉ឹត ទីក្រុង ហ្វាប៊ិញ (ខេត្ត ហ្វាប៊ិញ) បានជួយព្យាបាលអ្នកជំងឺរាប់ពាន់នាក់ឱ្យ ជាសះស្បើយ ក្នុងចំណោមនោះមានបងប្អូនជនជាតិភាគតិច ជាច្រើននាក់។


នំ បាកដូវ របស់ជនជាតិ សានយីវ

ឱ្យតែដល់ពេលមានបុណ្យទាន បុណ្យចូលឆ្នាំថ្មី មង្គលការជាដើម បងប្អូនជនជាតិ សានយីវ នៅខេត្ត ក្វាងនិញ តែងតែធ្វើប្រភេទនំដ៏ល្អឯកមួយតាមទម្លាប់មិនដែនអាក់ខាន នោះគឺនំ បាកដូវ។