ហាងកាត់សក់ កែសម្ផស្ស សួនច្បារនិងវិថីថ្មើរជើងទាំងឡាយនៅទីក្រុង ហូជីមិញ ត្រូវផ្អាកដំណើការជាបណ្តោះអាសន្ន

ហាងកែសម្ផស្សមួយនៅខណ្ឌលេខ ៣ បានផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្នតាមសារាចររបស់គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ ហាងកែសម្ផស្សមួយនៅខណ្ឌលេខ ៣ បានផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្នតាមសារាចររបស់គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ

អនុវត្តសារាចររបស់គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ ក្នុងគោលបំណងបង្កើនវិធានការណ៍បង្ការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ - ១៩ នៅលើភូមិសាស្ត្រ ភោជនីយដ្ឋានទាំងឡាយត្រូវតែផ្អាកដំណើការជាបណ្តោះអាសន្ន មិនអនុញ្ញាតអោយមូលដ្ឋានស្នាក់អាស្រ័យដែលធ្វើអាជីវកម្មក្រោមទម្រង់រូបភាព homestay ទទួលភ្ញៀវថ្មី… ចាប់ពីម៉ោង ០ អធ្រាត្រនៃថ្ងៃទី ២៨ ខែ ឧសភា ខាងមុខ។

ហាងកាតសក កែសមផសស សនចបារនងវថថមើរជើងទាងឡាយនៅទករង ហជមញ តរវផអាកដណើការជាបណតោះអាសនន hinh anh 1

ហាងកែសម្ផស្សមួយនៅខណ្ឌលេខ ៣ បានផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្នតាមសារាចររបស់គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ

រួមជាមួយនឹងសេវាកម្មទាំង ២ ប្រភេទខាងលើ រាល់សកម្មភាពស្ប៉ា ទីតាំងសម្អាង (កាត់ អ៊ុតសក់បុរស ស្ត្រី ធ្វើក្រចក) គ្លីនិកនិងមន្ទីរពេទ្យឯកទេសកែសម្ផស្ស ចំណុចទេសចរណ៍ ទស្សនាកេរតំណែល សារមន្ទីរ បណ្ណាល័យ សកម្មភាពនៅវិថីថ្មើរជើង ផ្សាររាត្រី សួនច្បារសាធារណៈ មូលដ្ឋានធ្វើអាជីវកម្មហាត់ប្រាណកីឡាកណ្ដាលវាលដែលប្រមូលផ្តុំមនុស្សជាង ១០ នាក់ទាំងអស់ក៏ត្រូវតែផ្អាកដំណើការជាបណ្តោះអាសន្នផងដែរ...៕

ហាងកាតសក កែសមផសស សនចបារនងវថថមើរជើងទាងឡាយនៅទករង ហជមញ តរវផអាកដណើការជាបណតោះអាសនន hinh anh 2

មណ្ឌលឧទ្យានវប្បធម៌ (ខណ្ឌ ភូញន់) ត្រូវបានដាក់រនាំងចងបន្តឹងខ្សែ ផ្អាកសកម្មភាពជាបណ្តោះ អាសន្នហើយ

ហាងកាតសក កែសមផសស សនចបារនងវថថមើរជើងទាងឡាយនៅទករង ហជមញ តរវផអាកដណើការជាបណតោះអាសនន hinh anh 3

ហាងកាត់សក់មួយកន្លែងនៅខណ្ឌលេខ ៨ បានផ្អាកដំណើរការជាបណ្តោះអាសន្នតាមសារាចររបស់គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ

ដំណឹងនិងរូបថត៖  ធូហឿង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយជ័យពិសិដ្ឋ - បឹងបួ - អ៊ានថាញ់


សំណើ