ហាណូយ កសាងជនបទថ្មីនៅតំបន់ជនជាតិនិងតំបន់ភ្នំ

បងប្អូនជនជាតិជាច្រើនក្រុមគ្រួសារនៅឃុំ បាវី ស្រុក បាវី (ទីក្រុង ហាណូយ)​ បានបង្កើតចម្ការដាំរុក្ខជាតិសម្រាប់ធ្វើឱសថតាមបែបបុរាណ ជួយអភិរក្សប្រភេទឱសថដ៏មានតម្លៃផ្សេងៗ ផង ត្រៀមប្រភពរុក្ខជាតិឱសថជាមុនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផង បងប្អូនជនជាតិជាច្រើនក្រុមគ្រួសារនៅឃុំ បាវី ស្រុក បាវី (ទីក្រុង ហាណូយ)​ បានបង្កើតចម្ការដាំរុក្ខជាតិសម្រាប់ធ្វើឱសថតាមបែបបុរាណ ជួយអភិរក្សប្រភេទឱសថដ៏មានតម្លៃផ្សេងៗ ផង ត្រៀមប្រភពរុក្ខជាតិឱសថជាមុនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផង

បច្ចុប្បន្ន ទីក្រុង ហាណូយ មានប្រជាជនជាបងប្អូនជនជាតិភាគតិចជិត ១០៨.០០០ នាក់រស់នៅប្រមូលផ្តុំជាសហគមន៍នៅឃុំទាំង ១៤ ចំណុះស្រុកចំនួន ៥ គឺ៖ បាវី ថាច់ថឹត ក្វឹកអ្វាយ មីឌឹក និង ជឿងមី។

ហាណយ កសាងជនបទថមនៅតបនជនជាតនងតបនភន hinh anh 1បងប្អូនជនជាតិជាច្រើនក្រុមគ្រួសារនៅឃុំ បាវី ស្រុក បាវី (ទីក្រុង ហាណូយ) បានបង្កើតចម្ការដាំរុក្ខជាតិសម្រាប់ធ្វើឱសថតាមបែបបុរាណ ជួយអភិរក្សប្រភេទឱសថដ៏មានតម្លៃផ្សេងៗ ផង ត្រៀមប្រភពរុក្ខជាតិឱសថជាមុនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផង

ក្នុងប៉ុន្មានឆ្នាំថ្មីៗ កន្លងទៅនេះ ទីក្រុងបានចំណាយប្រភពធនធានមិនតិចឡើយសម្រាប់អនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី ក្នុងនោះជានិច្ចកាលតែងតែផ្ដល់អាទិភាពក្នុងការចាត់ចែងបែងចែកប្រភពដើមទុនអោយបណ្ដាគម្រោងអភិវឌ្ឍតំបន់ជនជាតិនិងតំបន់ភ្នំ។

គិតពីឆ្នាំ ២០១៣ រហូតមកទល់ពេលនេះ ក្រុង ហាណូយ បានវិនិយោគទឹកប្រាក់ជាង ២.០០០ ពាន់លានដុងអោយឃុំទាំង ១៤ នៅតំបន់ជនជាតិនិងតំបន់ភ្នំ។

ហាណយ កសាងជនបទថមនៅតបនជនជាតនងតបនភន hinh anh 2ការបង្កបង្កើនផលបន្លែបង្ការសរីរាង្គនៅលើភូមិសាស្ត្របណ្ដាឃុំតំបន់ជនជាតិនិងតំបន់ភ្នំនៃទីក្រុង ហាណូយ បាននិងកំពុងពង្រីកប្រសិទ្ធភាពយ៉ាងច្បាស់ក្រឡែត ជួយបងប្អូនជនជាតិបង្កើនប្រាក់ចំណូល

គម្រោងទាំងនោះសុទ្ធតែឆ្ពោះទៅរកគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សម្រេចរួចរាល់លក្ខណៈវិនិច្ឆ័យកសាងជនបទថ្មី ជាពិសេសគឺប្រភេទសំណង់ផ្សេងៗ ដូចជា៖ ផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត សុខាភិបាលអប់រំ ។ល។

ដោយមានរបៀបធ្វើការរៀបរយត្រឹមត្រូវតាមក្បួនខ្នាត មានឃុំចំនួន ១៤ ក្នុងចំណោមឃុំទាំង ១៤ នៅតំបន់ជនជាតិនិងតំបន់ភ្នំលើភូមិសាស្ត្រទីក្រុង ហាណូយ តែងតែសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់សម្រេចប្រមាណជា ៣៥ លានដុងក្នុងមួយឆ្នាំ។ 

ជាពិសេស ក្រុង ហាណូយ មានឃុំចំនួន ៩ ក្នុងចំណោមឃុំទាំង ១៤ នៅតំបន់ជនជាតិនិងតំបន់ភ្នំបានសម្រេចជាស្ថាពរនូវគោលដៅកសាងជនបទថ្មីហើយ។

ហាណយ កសាងជនបទថមនៅតបនជនជាតនងតបនភន hinh anh 3មុខមាត់ជនបទថ្មីនៅស្រុក សុកសឺន (ទីក្រុង ហាណូយ)

លោក លេហុងសឺន អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ ឱ្យដឹងថា៖ ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ក្រុង ហាណូយ ខិតខំប្រឹងប្រែងឱ្យបាន ១០០% នៃចំនួនឃុំនៅតំបន់ជនជាតិនិងតំបន់ភ្នំនឹងសម្រេចជាស្ថាពរនូវគោលដៅកសាងជាជនបទថ្មី ក្នុងចំណោមនោះមានយ៉ាងហោចណាស់ឃុំចំនួន ៣ នឹងសម្រេចស្តង់ដារជនបទថ្មីលើកកម្ពស់។

ហាណយ កសាងជនបទថមនៅតបនជនជាតនងតបនភន hinh anh 4ផ្នែកកសិកម្ម ហាណូយ បានដាក់ដំណើរការទម្រង់រូបភាពចិញ្ចឹមសត្វពពែបន្តពូជនៅបណ្តាឃុំតំបន់ភ្នំលើភូមិសាស្ត្រ ស្រុក ថាច់ថឹត មីឌឹក ក្នុងគោលបំណងប្រែក្លាយគោលដៅឧបត្ថម្ភមកជាសកម្មភាពជាក់ស្តែងជួយអោយបងប្អូនជនជាតិរក្សាលំនឹងជីវភាពរស់នៅពីមួយជំហានទៅមួយជំហាន

ដើម្បីសម្រេចរួចរាល់គោលដៅដែលបានលើកឡើងនោះ ទីក្រុង ហាណូយ នឹងគួបផ្សំបូកបញ្ចូលកម្មវិធីគម្រោងផ្សេងៗ ប្រយោជន៍គឺលើកកម្ពស់ប្រសិទ្ធភាពនៃការវិនិយោគ ហើយផ្ដោតគោលដៅអាទិភាពនៃការវិនិយោគទៅលើចំណុចស្នូល ចំណុចដៅ...៕

អត្ថបទ៖ ទ្រុងស៊ន់ 
រូបថត៖ ទ្រុងស៊ន់ - ង៉ុកគី
បញ្ចូលអត្ថបទដោយ៖ យ័ញលើយ


សំណើ