បច្ចុប្បន្នទីក្រុង ហាណូយ មានប្រជាជនជាង ១០ លាននាក់កំពង់រស់នៅប្រកបការងារនិងសិក្សារៀនសូត្រ ម៉្លោះហើយតម្រូវការពីបរិមាណកសិផល អាហារប្រចាំថ្ងៃគឺខ្ពស់ខ្លាំង។

ដើម្បីស្វែងរកប្រភពកសិផល អាហារស្អាតអោយអ្នកប្រើប្រាស់ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទទីក្រុង ហាណូយ បានសហការជាមួយ ២១ ខេត្ត ក្រុងស្ថិតក្នុងគណៈកម្មការសម្របសម្រួលខ្សែសង្វាក់ផ្គត់ផ្គង់បន្លែ សាច់សុវត្ថិភាពឲ្យទីក្រុង ហា ណូយ នាំកសិផល អាហារសុវត្ថិភាពចូលទីក្រុងឆ្លងតាមរយៈបណ្ដាផ្សារណាត់ សន្និសីទចុះកិច្ចសន្យា។

នាយករងនាយកទទួលបន្ទុកសាខានាយកដ្ឋានគ្រប់គ្រងគុណភាពកសិផល រុក្ខផលនិងជលផល ហាណូយ លោកស្រី ង្វៀនធីធូហាំង បានអោយដឹងថា៖ ក្រៅពីបណ្ដា អាជីវកម្មស្ថិតក្នុងគណៈកម្មការសម្របសម្រួលខ្សែសង្វាក់ផ្គត់ផ្គង់ បន្លែ សាច់សុវត្ថិភាពអោយទីក្រុង ហាណូយ បច្ចុប្បន្ននេះនៅមានមជ្ឈដ្ឋានសហគ្រាសផ្គត់ផ្គង់នៃមូលដ្ឋានទាំងឡាយជាង ២០០ អង្គភាពបានដំណើរការ តំណភ្ជាប់ផលិតផលលក់ចេញទៅតាមបណ្តាញចែកចាយនៅលើភូមិសាស្រ្ត ហាណូយ។

ពីឥឡូវដល់ដំណាច់ឆ្នាំ សាខានាយកដ្ឋាន គ្រប់គ្រងគុណភាពកសិផល រុក្ខផលនិងជលផល ហាណូយ បន្តរៀបចំសន្និសីទ ផ្សារណាត់ផ្សេងៗ ទៀតដើម្បីទំនាក់ទំនងតភ្ជាប់បណ្ដាអាជីវកម្មប្រមូលទិញផលិតផលទាំងស្រុង។

ទីក្រុង ហាណូយ រំពឹងថាមូលដ្ឋាននានានៅពេលនាំយកផលិតផលចូលរួមក្នុងផ្សារណាត់ត្រូវជ្រើសរើសអាជីវកម្មដែលមានមុខទំនិញសមស្រប ពិសេសដោយ ឡែកប្រចាំតំបន់ ប្រចាំភូមិភាគដើម្បីលើកកម្ពស់លក្ខណៈប្រកួតប្រជែង៕
ង្វៀនទ្វៀន