ហាណូយ ឈានទៅរកខឿនកសិកម្មសរីរាង្គមួយ

ហាណូយ ឈានទៅរកខឿនកសិកម្មសរីរាង្គមួយ

ទីក្រុង ហាណូយ គឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានអភិវឌ្ឍកសិកម្មសរីរាង្គយ៉ាងខ្លាំងក្លាដោយមានផ្ទៃដីសរុបប្រមាណជា ១០០ ហិកតាប្រមូលផ្តុំភាគច្រើននៅបណ្តាស្រុក៖ សុកសឺន ថាច់ថឹត បាវី។

ហាណយ ឈានទៅរកខឿនកសកមមសររាងគមយ hinh anh 1ដើម្បីនាំផលិតផលកសិកម្មសរីរាង្គទាំងនេះដល់អតិថិជន គ្រប់ដំណាក់កាលផលិតចាប់តាំងពីការជម្រះស្មៅ កម្ចាត់ដង្កូវ ថែទាំដាក់ជីសុទ្ធតែជាលក្ខណៈធម្មជាតិទាំងស្រុង

នេះគឺជាទិសដៅសមស្របនឹងនិន្នាការអភិវឌ្ឍន៍នៃកសិកម្មសម័យទំនើប។ ដើម្បីអភិវឌ្ឍកសិកម្មសរីរាង្គ ហាណូយ បានមានផែនការលើកកម្ពស់សមត្ថភាពបញ្ជាក់ផលិតផលកសិកម្មសរីរាង្គដំណាក់កាល ២០១៩ - ២០២០។

ហាណយ ឈានទៅរកខឿនកសកមមសររាងគមយ hinh anh 2កសិដ្ឋាន ហ្វាវៀន នៅឃុំ អៀនប៊ិញ ស្រុក ថាច់ថឹត (ហាណូយ) គឺជាទម្រង់រូបភាពគំរូអំពីកសិកម្មសរីរាង្គដែលដំណើរការដោយខ្សែចង្វាក់ផលិតកម្មពេញលេញទាំងការចិញ្ចឹមសត្វទាំងការដាំដុះដោយមានផ្ទៃដីទំហំ ៦០ ហិកតា

យោងតាមផែនការ ហាណូយ កសាងពី ៥ ទៅ ១០ ទម្រង់រូបភាពផលិតកម្មកសិកម្មសរីរាង្គដោយ មានបែបផែនបច្ចេកទេសជឿនលឿន មានការត្រួតពិនិត្យហ្មត់ចត់និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទដ្ឋានទាំងឡាយ។

ហាណយ ឈានទៅរកខឿនកសកមមសររាងគមយ hinh anh 3ផលិតកម្មកសិកម្មសរីរាង្គគឺជាទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលវិស័យកសិកម្ម ហាណូយ កំពុងអនុវត្តដើម្បីបង្កើតជាកសិផលស្អាត សុវត្ថិភាពហើយរួមចំណែកដល់ការការពារបរិស្ថានទៀតដែរ

១០០% នៃចំនួនក្រុមគ្រួសារប្រជាជនក្នុងតំបន់គម្រោងប្លង់មេផលិតកសិកម្មសរីរាង្គនៃទីក្រុងបានហ្វឹកហ្វឺនអំពីបច្ចេកទេស បំណិនការយល់ដឹងអំពីបទដ្ឋាន លក្ខណៈ វិនិច្ឆ័យកសិកម្មសរីរាង្គ...។

ហាណយ ឈានទៅរកខឿនកសកមមសររាងគមយ hinh anh 4ការចិញ្ចឹមជន្លេនក្រហមសម្រាប់ធ្វើជាចំណីសម្បូរជីវជាតិដល់បសុសត្វបក្សីស្រុក លាមករបស់ជន្លេនក្រហមត្រូវបានគេចាត់ទុកជាប្រភពជីស្អាតធ្វើជីសម្រាប់បំប៉នអោយដំណាំល្អខ្លាំងណាស់

ទន្ទឹមនឹងការផ្សព្វផ្សាយនូវគោលនយោបាយ ហាណូយ នៅទាំងជំរុញខ្លាំងក្លាការឃោសនាលើកកម្ពស់ការយល់ដឹងដល់អាជីវកម្ម ប្រជាជនអំពីការផលិត កសិកម្មសរីរាង្គ។ ព្រមទាំងមានយន្តការលើកទឹកចិត្តដល់រាល់ហាងលក់ទំនិញផ្សារទំនើបប្រមូលទិញផលិតផល ធានាការលក់ចេញអោយកសិកម្មសរីរាង្គ៕

ចូវយ៉ាង


សំណើ

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ
ខេត្ត កៀនយ៉ាង រឹតបន្ដឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ
មន្ទីរពេទ្យកុមារ ២ (ទីក្រុង ហូជីមិញ) ជូនអំណោយក្នុងឳកាសទិវាកុមារអន្តរជាតិ
ទីក្រុង ហូជីមិញ ​អនុវត្ត​គម្លាត​​សុវត្ថិភាព​សង្គម​ដើម្បីបង្កើនការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាលលោក ទ្រឿងហ្វាប៊ិញ អញ្ជើញត្រួតពិនិត្យការងារបង្ការការឆ្លងរាលដាលជំងឺនៅទីក្រុង ហូជីមិញ
កងទ័ពការពារព្រំដែនខេត្ត កៀនយ៉ាង ជាមួយនឹងស្មារតី "ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ"