ហាណូយ ថ្ងៃចូលឆ្នាំថ្មី

នាអំឡុងថ្ងៃជិតចូលឆ្នាំថ្មី ភូមិ ញ៉ឹតតឹន សព្វថ្ងៃគឺសង្កាត់ ញ៉ឹតតឹន ខណ្ឌ តីហូ (ហាណូយ) កាន់តែកុះករអ៊ូអរ មនុស្សម្នានាំគ្នាទៅគន់មើលផ្កា ថតរូប ទិញផ្កាម៉ាក់ខៃមកដាក់តាំងនៅថ្ងៃចូលឆ្នាំថ្មី នាអំឡុងថ្ងៃជិតចូលឆ្នាំថ្មី ភូមិ ញ៉ឹតតឹន សព្វថ្ងៃគឺសង្កាត់ ញ៉ឹតតឹន ខណ្ឌ តីហូ (ហាណូយ) កាន់តែកុះករអ៊ូអរ មនុស្សម្នានាំគ្នាទៅគន់មើលផ្កា ថតរូប ទិញផ្កាម៉ាក់ខៃមកដាក់តាំងនៅថ្ងៃចូលឆ្នាំថ្មី

ហាណូយ ជារដ្ឋធានីនៃទូទាំងប្រទេស ជាទីក្រុងមួយដ៏ផុលផុសនិងមមាញឹកជានិច្ច។

ហាណយ ថងៃចលឆនាថម hinh anh 1ចូលឆ្នាំថ្មីក្នុងមួយឆ្នាំៗ មានតែម្ដង ប្រាក់សន្សំសំចៃទុកពេញមួយឆ្នាំក៏រង់ចាំតែឱកាសនេះដើម្បីចាយអោយអស់ចិត្ត។ ទម្លាប់ទិញដូរពេលចូលឆ្នាំថ្មីរបស់អ្នក ហាណូយ ពីមុនរហូតមកទល់ពេលនេះគឺដូច្នេះឯង ខុសគ្នានៅត្រង់ថាមុខទំនិញទាំងឡាយពីមួយឆ្នាំទៅមួយឆ្នាំកាន់តែសម្បូរបែបជាង ដងវិថីនានាអ៊ូអរគគ្រឹកគគ្រេងជាង

ក៏ប៉ុន្តែ បន្ទាប់ពីពេលបាញ់កាំជ្រួចភ្លឺចិញ្ចាចផ្ទៃមេឃកំណត់សម្គាល់ថាកាលៈទេសៈ ឈានចូលឆ្នាំថ្មី ហាណូយ បែរជាគ្របដណ្តប់នូវសម្រស់ដ៏ក្សេមក្សាន្ត សែនមនោរម្យ។ ព្រឹកថ្ងៃទីមួយនៃឆ្នាំថ្មី ដងវិថីនានាក្នុងទីក្រុងស្ងាត់ជ្រងំ។ រហូតជិតដល់ថ្ងៃត្រង់ទើបចាប់ផ្តើមឃើញមានយានយន្តនៅលើដងផ្លូវ។

ហាណយ ថងៃចលឆនាថម hinh anh 2អ្នក ហាណូយ ទទួលពេលាឆ្លងឆ្នាំថ្មី មើលបាញ់កាំជ្រួចនៅជុំវិញបឹង ហូហ្កឿម

នៅពេលនេះ អ្នក ហាណូយ បានចាប់ផ្តើមចេញពីផ្ទះដើម្បីទៅជូនពរឆ្នាំថ្មី ធ្វើដំណើរលេងកម្សាន្តនានិទាឃរដូវ។ ចូលឆ្នាំថ្មីនៅ ហាណូយ ឥឡូវនេះខុសប្លែកពីដើមច្រើនណាស់! ជីវភាពសេដ្ឋកិច្ចមានការរីកចម្រើន ទម្លាប់ទទួលស្វាគមន៍ចូលឆ្នាំថ្មីក៏ផ្លាស់ប្តូរទៅតាមនោះ។

ហាណយ ថងៃចលឆនាថម hinh anh 3បន្ទាប់ពីកាលៈទេសៈឆ្លងឆ្នាំចាស់ អ្នក ហាណូយ មានទំនៀមទម្លាប់ទៅវត្តអុជធូប ថ្វាយបង្គំព្រះដើម្បីប្រាថ្នាសុំគ្រប់ប្រការដ៏ល្អប្រសើរ សេចក្ដីសុខ សេចក្ដីចម្រើនដល់ក្រុមគ្រួសារនិងញាតិសន្តាន

អ្នក ហាណូយ ភាគច្រើនចំណាយថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃចូលឆ្នាំថ្មីសម្រាប់ការសួរសុខទុក្ខសាច់ញាតិ មិត្តភក្តិ មិត្តរួមការងារធ្វើដំណើរទៅកាន់មណ្ឌលលេងកម្សាន្តផ្សេងៗ ឬធ្វើដំណើរទេសចរនៅក្នុងនិងក្រៅប្រទេស។ ទោះបីជីវភាពរស់នៅក្នុងទីក្រុងមានភាពមមាញឹកប្រញាប់រួសរាន់យ៉ាងណាក៏ ដោយ អ្នក ហាណូយ នៅតែរក្សាជាប់នូវលក្ខណៈដ៏ស្ងប់ស្ងាត់ក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវថ្មី។

ហាណយ ថងៃចលឆនាថម hinh anh 4នាអំឡុងថ្ងៃជិតចូលឆ្នាំថ្មី ភូមិ ញ៉ឹតតឹន សព្វថ្ងៃគឺសង្កាត់ ញ៉ឹតតឹន ខណ្ឌ តីហូ (ហាណូយ) កាន់តែកុះករអ៊ូអរ មនុស្សម្នានាំគ្នាទៅគន់មើលផ្កា ថតរូប ទិញផ្កាម៉ាក់ខៃមកដាក់តាំងនៅថ្ងៃចូលឆ្នាំថ្មី

ទំនៀមទម្លាប់មួយចំនួនដូចជាជូនពរឆ្នាំថ្មីដោយ តិអៀ សែនបាយដល់បុព្វការី ជន នាពេលព្រឹកនៃថ្ងៃទីមួយ សែនជូនដំណើរបុព្វការីជនបញ្ចប់ពិធីចូល ឆ្នាំថ្មី... នៅតែបាន អ្នក ហាណូយ យកចិត្តទុកដាក់ ថែរក្សាទុក៕

អត្ថបទនិងរូបថត៖ វៀតកឿង - ក្វឹកខាញ់ -ញ៉ឹតអាញ់ - ថាញ់ដាត - ទីភ្នាក់ងារព័ត៌មានវៀតណាម


សំណើ