ឡគុយទាវ សៅហ្វាយ

ឡគុយទាវរបស់លោក ហ្វ៊ិញ ហ៊ឺវហ្វាយ (សៅហ្វាយ) នៅសង្កាត់ អានប៊ិញ ខណ្ឌ និញកៀវ ល្បីឈ្មោះតាំងពីយូរយារណាស់មកហើយគឺជាគោលដៅទស្សនាទេសចរណ៍គួបផ្សំភោជនាហារ ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក បរទេសយ៉ាងច្រើនកុះករអញ្ជើញមកភ្លក់រសជាតិពេលមានឱកាសមកកាន់ទីក្រុង កឹនធើ ម្តងៗ។

ឡគយទាវ សៅហវាយ hinh anh 1គុយទាវនៅឡគុយទាវ សៅហ្វាយ

ដោយមានការច្នៃប្រឌិតឥតឈប់ឈរ ដើម្បីធ្វើពិពិធកម្មផលិតផលបម្រើទេសចរណ៍ លោក សៅ ហ្វាយ បានបង្កើតពណ៌អោយគុយទាវដោយគ្រឿងផ្សំ "បន្លែស្រែ អន្លក់ស្រែ"។ សរសៃគុយទាវទាំងឡាយមានពណ៌ទឹកក្រូចពីផ្លែហ្វាក់ខាវ ពណ៌ស្វាយរបស់ស្លឹកកណ្ដៀរ ពណ៌ផ្កាឈូកលាយពណ៌ស្វាយពីមើម ឆៃថាវក្រហម។ល។ មើលទៅគួរឱ្យជក់ចិត្តណាស់។ យោងតាមបទពិសោធន៍ជាង ៤៥ ឆ្នាំក្នុងអាជីព លោក សៅហ្វាយ មានប្រសាសន៍ថា៖ បើចង់បានគុយទាវ ឆ្ងាញ់ត្រូវការជ្រើសរើសអង្ករមានម្សៅច្រើន។

ឡគយទាវ សៅហវាយ hinh anh 2លោក ហ្វ៊ិញ ហ៊ឺវហ្វាយ ជាមួយនំភីហ្សាគុយទាវដ៏ផ្តាច់មុខ

អង្ករត្រូវកិនជាម្សៅ ដាក់ចូលក្នុងពាងអោយរងចុះជាមួយស្លឹកថ្នឹងដើម្បីជ្រើសយកសារធាតុកខ្វក់ចេញចោល។ បន្ទាប់មកម្សៅអង្ករត្រូវបានលាយជាមួយបន្លែមើមឆៃថាវក្រហមតាមរដូវរួចហើយជ្រលក់ពណ៌តាមអត្រាម្សៅអង្ករចំនួន ៨០% មើមផ្លែឈើគឺចំនួន ២០%។ល។ ក្នុងការកែច្នៃគុយទាវទឹកគឺ ទឹកសម្ល ត្រូវតែបានចម្អិនពីទឹកដូងខ្ចីជាមួយសាច់មាន់និងឆ្អឹងខ្មងទើបអោយចេញគុយទាវមួយគោមមានរសជាតិដាច់ដោយឡែក។

ឡគយទាវ សៅហវាយ hinh anh 3ការសម្ងួតសរសៃគុយទាវចម្រុះពណ៌ក្រោមពន្លឺថ្ងៃធម្មជាតិ

នាពេលបច្ចុប្បន្ន ឡគុយទាវ សៅហ្វាយ គឺជាគំរូសម្រាប់ភាពជោគជ័យក្នុងគំរូគួបផ្សំរវាងទេសចរណ៍និងការអភិវឌ្ឍភូមិរបរហត្ថកម្មប្រពៃណី។ គំរូនេះ ពាំនាំមកនូវតម្លៃខាងស្មារតីអោយភ្ញៀវទេសចរក្នុងការរុករកស្វែងយល់វប្បធម៌អន្តោគ្រាមក៏ដូចជាពាំនាំមកនូវប្រាក់ចំណូលជូនប្រជាជននៅមូលដ្ឋាន៕

ផលិតដោយ៖ អាញ់ទ្វៀត
 បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង


សំណើ