ឡុងឌឹក - ឃុំជនបទថ្មីកម្រិតខ្ពស់ដំបូងបង្អស់របស់ខេត្ត ត្រាវិញ

ឡុងឌឹក - ឃុំជនបទថ្មីកម្រិតខ្ពស់ដំបូងបង្អស់របស់ខេត្ត ត្រាវិញ

ក្រោយរយៈពេល ១០ ឆ្នាំកសាងជនបទថ្មី ជាមួយនឹងការរួមកម្លាំង ស្រុះចិត្តស្រុះគំនិតរបស់អាជ្ញាធរនិងប្រជាជន ឃុំ ឡុងឌឹក ទីក្រុង ត្រាវិញ បានក្លាយជាឃុំដំបូងបង្អស់របស់ខេត្ត ត្រាវិញ សម្រេចស្តង់ដារជនបទថ្មីកម្រិតខ្ពស់។

ឡងឌក - ឃជនបទថមកមរតខពសដបងបងអសរបសខេតត តរាវញ hinh anh 1សាងសង់ស្ពានថ្មីភូមិ ហ្វេសាញ់ ចំណុះឃុំ ឡុងឌឹក ទីក្រុង ត្រាវិញ (ខេត្ត ត្រាវិញ) បំពេញតម្រូវការធ្វើដំណើរទៅមក ដឹកជញ្ជូនកសិផលរបស់ប្រជាជន ជាពិសេសក្នុងរដូវភ្លៀងជំនន់

ឃុំ ឡុងឌឹក បច្ចុប្បន្នមានផ្ទៃដីធម្មជាតិជិត ៤.០០០ ហិកតា មានប្រជាជនជាង ១៨.០០០ នាក់។ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឃុំ បានកៀរគរជិត ១.៤៤៨ ពាន់លានដុងដើម្បីសម្រេចជាស្ថាពរនូវហេដ្ឋារចនា សម្ព័ន្ធជនបទដូចជា៖ ផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី ទឹកស្អាត... ព្រមទាំង ផ្តោតជាសំខាន់ទៅលើការជំរុញខ្លាំងក្លាការអភិវឌ្ឍសេដ្ឋកិច្ច ចម្ការសេដ្ឋកិច្ចកសិដ្ឋាន...។

ឡងឌក - ឃជនបទថមកមរតខពសដបងបងអសរបសខេតត តរាវញ hinh anh 2ថ្នាក់ដឹកនាំខេត្ត ត្រាវិញ ប្រគល់សេចក្តីសម្រេចទទួលស្គាល់ឃុំជនបទថ្មីកម្រិតខ្ពស់ជូនឃុំ ឡុងឌឹក ទីក្រុង ត្រាវិញ

អាស្រ័យដូច្នេះ មុខមាត់ជនបទឃុំមានការផ្លាស់ប្តូរយ៉ាងសកម្ម សេដ្ឋកិច្ច - សង្គមកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ សព្វថ្ងៃនេះ ចំណូលមធ្យមលើមនុស្សម្នាក់របស់ឃុំសម្រេចបាន ៥៤,៦ លានដុងក្នុងមួយឆ្នាំ (កើនឡើងជិត ៤០ លានដុងលើមនុស្សម្នាក់ក្នុងមួយឆ្នាំបើប្រៀបធៀបនឹងឆ្នាំ ២០១៣)។

ទូទាំងឃុំនៅមានក្រុមគ្រួសារក្រីក្រតែ ៣៧ ប៉ុណ្ណោះ ស្មើនឹងអត្រា ០,១២% (ចំនួនគ្រួសារក្រីក្រថយចុះ ២៧៥ បើប្រៀបធៀបនឹងឆ្នាំ ២០១៣)…។

ឡងឌក - ឃជនបទថមកមរតខពសដបងបងអសរបសខេតត តរាវញ hinh anh 3ទម្រង់រូបភាពចិញ្ចឹមមាន់ព្រលែងដោយប្រើកម្រាល ជីវសាស្ត្រទ្រាប់បាតទ្រុង (រោយអង្កាម ចំបើងឬកម្ទេច ឈើ) ផ្តល់ប្រសិទ្ធភាពបង្គួរ បច្ចុប្បន្នកំពុងត្រូវបានពង្រីកទូលំទូលាយនៅក្នុងឃុំ

ដើម្បីអនុវត្តល្អផែនការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ឃុំ ឡុង ឌឹក ខិតខំដល់ដំណាច់ឆ្នាំ ២០២០ លើភូមិសាស្ត្រឃុំនឹងលែងមានគ្រួសារក្រីក្រទៀតឡើយ លើកលែងបណ្ដាគ្រួសារក្រីក្រស្ថិតក្នុងក្របខ័ណ្ឌត្រូវឧបត្ថម្ភគាំពារ៕

ថាញ់ហ្វា


សំណើ