អង្ករស្អាត វីធុយ

ផ្តើមពីការអនុវត្តគោលការណ៍ផលិតស្រូវតាមទិសដៅសុវត្ថិភាពអនាម័យភោជនាហារ សហករណ៍ តឹនឡុង នៅឃុំ វិញទឿង ស្រុក វីធុយ (ខេត្ត ហូវយ៉ាង) បានកសាងពាណិជ្ជសញ្ញា "អង្ករស្អាត វីធុយ" ដោយជោគជ័យសម្រេចស្តង់ដារផលិតផល OCOP ផ្កាយ ៤ លំដាប់ថ្នាក់ខេត្ត។

អងករសអាត វធយ hinh anh 1

រដូវប្រមូលផលស្រូវនៅស្រុក វីធុយ (ខេត្ត ហូវយ៉ាង)

បច្ចុប្បន្នសហករណ៍ តឹនឡុង មានសមាជិកចំនួន ១១០ នាក់ បង្កបង្កើនផលលើផ្ទៃដីចំនួន ៥៧០ ហិកតា។ ដើម្បីផលិតផលសម្រេចបានគុណភាពល្អ សហករណ៍ តឹនឡុង បានដាក់ដំណើរការគំរូវាលស្រែមិនប្រើប្រាស់ថ្នាំគីមី ប្រើពូជស្រូវ ST 24, ST 25, OM 18, OM 5451 និងកាត់បន្ថយបរិមាណជីអសរីរាង្គ ៧០ ភាគរយ។

អងករសអាត វធយ hinh anh 2

វាលស្រែទំនិញបង្កើតជាពាណិជ្ជសញ្ញា "អង្ករស្អាត វីធុយ" នៃសហករណ៍ តឹនឡុង នៅឃុំ វិញទឿង ស្រុក វីធុយ (ខេត្ត ហូវយ៉ាង)

ទន្ទឹមនឹងនោះ សហករណ៍ តឹនឡុង ថែមទាំងអនុវត្តបច្ចេកទេសបង្កបង្កើនផលយ៉ាងម៉ឺងម៉ាត់ "បន្ថយ ៣ បង្កើន ៣" (កាត់បន្ថយបរិមាណពូជសាបព្រោះ កាត់បន្ថយបរិមាណថ្នាំកម្ចាត់ដង្កូវ - ជំងឺ កាត់បន្ថយបរិមាណជីអាសូត បង្កើនទិន្នផលស្រូវ បង្កើនគុណភាពស្រូវអង្ករ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច) ជួយឱ្យស្រូវលូតលាស់ល្អ។ បរិមាណផលស្រូវទាំងអស់របស់មាមីងបងប្អូនសមាជិកសហករណ៍សុទ្ធតែត្រូវបានសហករណ៍ តឹនឡុង ម៉ៅប្រមូលទិញដើម្បីកិនស្រូវ វេចខ្ចប់និងយកទៅលក់។

អងករសអាត វធយ hinh anh 3

ផលិតផលអង្ករស្អាត វីធុយ សម្រេចស្តង់ដារ OCOP ផ្កាយ ៤ លំដាប់ថ្នាក់ខេត្ត

ដោយមានគោលដៅផលិតចេញស្រូវ/អង្ករសំដៅទៅលើសុខភាពអតិថិជន បណ្តាសមាជិកនៃសហករណ៍ តឹនឡុង បានឱ្យដឹងថា នឹងបន្តផ្សារភ្ជាប់ជាមួយនឹងដើមស្រូវនិងអនុវត្តភាពជឿនលឿននៃវិទ្យាសាស្ត្រ - បច្ចេកទេសច្រើនជាងនេះទៀតក្នុងគោលបំណងផលិតកម្ម ប្រកបដោយនិរន្តរភាព "អង្ករស្អាត វីធុយ"៕

អត្ថបទនិងរូបថត៖ ហុងថាយ   
បញ្ចូលទិន្នន័យដោយ៖ អៀងថាន់


សំណើ