ខណៈពេលដែលភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិនេះបាននិយាយថា ខ្លួនត្រូវការព័ត៌មានច្រើនបន្ថែមទៀតដើម្បីបញ្ជាក់ច្បាស់អំពីប្រភេទនៃវីរុសដែលបង្កឱ្យមានការឆ្លងមេរោគនេះ វាអាចជាវីរុសជំងឺផ្លូវដង្ហើមប្រភេទថ្មី។
![]() |
អាជ្ញាធរ ហុងកុង វៀតណាម និង ថៃ បង្កើនការត្រួតពិនិត្យសុខភាពភ្ញៀវ ចិន ចំពេលមានព័ត៌មានអំពីការផ្ទុះជម្ងឺអាថ៌កំបាំងនៅក្រុង វូហាន។ ក្នុងរូប៖ មន្ត្រីនៅអាកាសយានដ្ឋាន ថៃ ពិនិត្យមើលឯកសាររបស់អ្នកដំណើរចូល។ ប្រទេស ថៃ បានដាក់អ្នកដំណើរ ចិន មកពីក្រុង វូហាន ចំនួន ៥ នាក់នៅដាច់ពីគេដោយសង្ស័យឆ្លងវីរុសអាថ៌កំបាំង |
អង្គការ WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ព័ត៌មានដំបូងអំពីករណីជំងឺរលាកសួតនៅទីក្រុង វូហាន បានបង្ហាញអំពីវីរុសដែលជាភ្នាក់ងារបង្កជំងឺប្រភេទនេះ គឺជាប្រភេទជំងឺផ្លូវដង្ហើម។
អង្គការនេះក៏បានបន្ថែមថា អាជ្ញាធរ ចិន បានធ្វើការសាកល្បងក្នុងបន្ទប់ពិសោធន៍និងច្រានចោលព័ត៌មានដែលថា ការផ្ទុះជម្ងឺរលាកសួតនេះជាជម្ងឺ SARS ឬ MERS និងជម្ងឺផ្តាសាយបក្សីផងដែរ។
ជម្ងឺរលាកសួតនេះបានចាប់ផ្តើមឡើងកាលពីខែមុននិង ៥៩ ករណីត្រូវបានរាយការណ៍ដោយអាជ្ញាធរចិន គិតត្រឹមថ្ងៃអាទិត្យ។
សូមរំលឹកថា នៅឆ្នាំ ២០០៣ មន្ត្រី ចិន បានបិទបាំងការផ្ទុះជម្ងឺ SARS រាប់សប្តាហ៍មុនពេលទទួលស្គាល់ដោយសារចំនួនមនុស្សស្លាប់កាន់តែច្រើននិងព័ត៌មានកាន់តែលេចឮ។
ជម្ងឺនេះបានឆ្លងរាលដាលយ៉ាងលឿនទៅកាន់ទីក្រុងផ្សេងៗ និងប្រទេសនានានៅឆ្នាំ ២០០៣។ មនុសកសជាង ៨ ពាន់នាក់បានឆ្លង និង ៧៧៥ នាក់បានស្លាប់៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា