អញ្ជើញមកកាន់ដែនដីដែលមានបេតិកភណ្ឌវប្បធម៌ពិភពលោកចំនួនពីរ

ខេត្ត ភូ-ថ ប្រារព្ធឡើងយ៉ាងឱឡារិកពិធីអុជធូបគោរពឧទ្ទិសព្រះវិញ្ញាណក្ខន្ធបណ្តាស្តេចត្រកូល ហ៊ុង រំលឹកនឹកដល់គុណូបការៈបុព្វបុរសដែលបានបង្កបង្កើតទឹកដីប្រទេសជាតិ ខេត្ត ភូ-ថ ប្រារព្ធឡើងយ៉ាងឱឡារិកពិធីអុជធូបគោរពឧទ្ទិសព្រះវិញ្ញាណក្ខន្ធបណ្តាស្តេចត្រកូល ហ៊ុង រំលឹកនឹកដល់គុណូបការៈបុព្វបុរសដែលបានបង្កបង្កើតទឹកដីប្រទេសជាតិ

ពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង - ពិធីបុណ្យ ឌេន ហ៊ុង នៅថ្ងៃទី ១០ ខែ ៣ តាមចន្ទគតិ ជារៀងរាល់ឆ្នាំគឺជាថ្ងៃបុណ្យដ៏មហោឡារិកនៃប្រទេសជាតិ ជាឱកាសដើម្បីជនជាតិ វៀតណាម រំលឹកនឹកដល់និងសម្តែងការដឹងគុណនៃការបង្កើតទឹកដីប្រទេសជាតិរបស់ស្តេចត្រកូល ហ៊ុង ទាំងឡាយ។

ឆ្នាំ ២០២២ ពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ត្រូវបានខេត្ត ភូ-ថ ប្រារព្ធឡើងយ៉ាងឱឡារិក គោរពស្មោះសរក្រោមប្រធានបទ "ប្រភពដើមដ៏ពិសិដ្ឋ ដែនដីបុព្វបុរសស្តេច ត្រកូល ហ៊ុង។

អញជើញមកកានដែនដដែលមានបេតកភណឌវបបធមពភពលោកចននពរ hinh anh 1ខេត្ត ភូ-ថ ប្រារព្ធឡើងយ៉ាងឱឡារិកពិធីអុជធូបគោរពឧទ្ទិសព្រះវិញ្ញាណក្ខន្ធបណ្តាស្តេចត្រកូល ហ៊ុង រំលឹកនឹកដល់
គុណូបការៈបុព្វបុរសដែលបានបង្កបង្កើតទឹកដីប្រទេសជាតិ

ក្នុងអំឡុងថ្ងៃប្រព្រឹត្តឡើងពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ខេត្តប្រារព្ធពិធីកិច្ចប្រពៃណីជាច្រើនដូចជា៖ ពិធីអុជធូបគោរពឧទ្ទិសព្រះវិញ្ញាណក្ខន្ធបណ្តាស្តេចត្រកូល ហ៊ុង ពិធីរំលឹកគុណូបការៈ ព្រះបុព្វបុរសជាតិ ឡាកឡុងក្វឹន និងពិធីអុជធូបគោរពឧទ្ទិសព្រះវិញ្ញាណក្ខន្ធព្រះបុព្វមាតាជាតិ ឪគើ។

អញជើញមកកានដែនដដែលមានបេតកភណឌវបបធមពភពលោកចននពរ hinh anh 2ក្រោយពេលចម្រៀង ស៊ាន់ ត្រូវបានលើកតម្កើងជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិលំនាំ បទចម្រៀង ស៊ាន់ ទាំងឡាយបានក្លាយជាផ្នែកមួយមិនអាចខ្វះបានក្នុងឱកាសពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ម្តងៗ

សកម្មភាពផ្នែកលេងកម្សាន្តទាំងឡាយផ្សារភ្ជាប់ជាមួយនឹងបេតិកភណ្ឌវប្បធម៌ពិភពលោកចំនួនពីរគឺ "ជំនឿគោរពបូជាស្តេចត្រកូល ហ៊ុង" និង "ចម្រៀង ស៊ាន់ ភូ-ថ"។

អញជើញមកកានដែនដដែលមានបេតកភណឌវបបធមពភពលោកចននពរ hinh anh 3ពិធីប្រឡងវេច ចម្អិននំ បាញ់ជឹង (នំអន្សមជ្រុង) បុកម្សៅធ្វើនំ បាញ់យ៉ី ដោយមានការចូលរួមរបស់សិប្បករសិប្បការិនីទាំងឡាយមកពីស្រុក ទីក្រុង ទីរួមស្រុកក្នុងខេត្ត ភូ - ថ រួមជាមួយនឹងប្រជាជនច្រើនកុះករអញ្ជើញចូលរួមនិងគាំទ្រអោយក្រុមប្រឡងទាំងឡាយ

ពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំនេះ ខេត្ត ភូ-ថ ប្រារព្ធពិធីរំលឹកអនុស្សាវរីយ៍ខួប ១០ ឆ្នាំនៃថ្ងៃដែលអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ យូណេស្កូ (UNESCO) ទទួលស្គាល់ "ជំនឿគោរពបូជាស្តេចត្រកូល ហ៊ុង នៅខេត្ត ភូ-ថ" ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ៕

អត្ថបទ៖ ឡឹម ដាវអាន រូបថត៖ ថុងញឹត - ទ្រុងកៀន - មិញក្វៀត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖  ចន្ថា


សំណើ