អតីតយុទ្ធជនមួយរូបជួយឧបត្ថម្ភបងប្អូនជនជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់លំបាកលំបិន

អាស្រ័យដោយចេះអនុវត្តវិទ្យាសាស្រ្ត - បច្ចេកទេសក្នុងការបង្កបង្កើនផល បានជាទម្រង់រូបភាពចម្ការ - ស្រះ - ទ្រុងក្រោលរបស់គ្រួសារលោក ផាមវ៉ាន់សី តែងតែផ្តល់ទិន្នផលខ្ពស់ជាប់ជាប្រចាំ
អាស្រ័យដោយចេះអនុវត្តវិទ្យាសាស្រ្ត - បច្ចេកទេសក្នុងការបង្កបង្កើនផល បានជាទម្រង់រូបភាពចម្ការ - ស្រះ - ទ្រុងក្រោលរបស់គ្រួសារលោក ផាមវ៉ាន់សី តែងតែផ្តល់ទិន្នផលខ្ពស់ជាប់ជាប្រចាំ

លោក ផាមវ៉ាន់សី អាយុ ៦៤ ឆ្នាំ អនុប្រធានសមាគមអតីតយុទ្ធជនឃុំ ដាក់ រ៉ុង ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) គឺជាគំរូដ៏ឆ្នើមមួយរូបក្នុងចំណោមគំរូដ៏ឆ្នើម នានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដោយទម្រង់រូបភាពចម្ការ - ស្រះ - ទ្រុងក្រោល (ដាំដំណាំ - ចិញ្ចឹមត្រី - ចិញ្ចឹមសត្វ) នៅមូលដ្ឋាន។

អតតយទធជនមយរបជយឧបតថមភបងបអនជនជាតកនងការអភវឌឍសេដឋកចចនៅតបនលបាកលបន hinh anh 1អាស្រ័យដោយចេះអនុវត្តវិទ្យាសាស្រ្ត - បច្ចេកទេសក្នុងការបង្កបង្កើនផល បានជាទម្រង់រូបភាពចម្ការ - ស្រះ - ទ្រុងក្រោលរបស់គ្រួសារលោក ផាមវ៉ាន់សី តែងតែផ្តល់ទិន្នផលខ្ពស់ជាប់ជាប្រចាំ

ទម្រង់រូបភាពចម្ការ - ស្រះ - ទ្រុងក្រោលរបស់លោក សី ត្រូវបានកសាងឡើងដោយផ្ដើមពីគំនិតចងសម្ព័ន្ធគ្នា ជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីបង្កើតខ្សែសង្វាក់ពេញលេញមួយក្នុងការបង្កបង្កើនផល។

សព្វថ្ងៃនេះ ក្រុមគ្រួសារលោក សី មានផ្ទៃស្រះទំហំ ៤.០០០ ម៉ែត្រការ៉េ សម្រាប់ យកទឹកស្រោចស្រពចម្ការទំហំ ១០ ហិកតាដែលដាំឆ្លាស់ដំណាំកាហ្វេជាមួយ នឹងដំណាំ macadamia ផង ហើយសម្រាប់ចិញ្ចឹមសត្វ លែងកូនត្រីចិញ្ចឹមផង។

គ្រួសារលោក សី ថែមទាំងបានចិញ្ចឹមគោចំនួន ១០ ក្បាល ជ្រូកចំនួន ៥០ ក្បាល ទាកាប៉ា មាន់ ទាជាង ២០០ ក្បាលទៀតផង។

មិនត្រឹមតែគិតគូរសម្រាប់ក្រុមគ្រួសារ ខ្លួនប៉ុណ្ណោះទេ លោក សី ថែមទាំងបានជំនួយជីលាមកសត្វពុកផុយចំនួន ៨០០ ការុង ពូជដំណាំកាហ្វេចំនួន ៥០០ ដើម កូនមាន់ចំនួន ១០០ ក្បាលព្រមជាមួយពូជដំណាំហូបផ្លែជាច្រើនប្រភេទផ្សេងៗ ទៀតអោយបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ចំនួន ២០ គ្រួសារ ព្រមទាំងបានបង្កើតការងារធ្វើជាប់ជាប្រចាំអោយសមាជិកចំនួន ៤ នាក់នៃសមាគមអតីតយុទ្ធជននៅឃុំ ដាក់រ៉ុង ហើយផ្ដល់ការងារប្រមូលផលដំណាំកាហ្វេ macadamia អោយអ្នកធ្វើការស៊ីឈ្នួលតាមរដូវកាលចំនួន ៥០ នាក់។

លោក ដូខាក់វូ អនុប្រធានសមាគមអតីតយុទ្ធជនស្រុក ក្បាង មានប្រសាសន៍អោយដឹងថា៖ "លោក សី គឺជាកម្មាភិបាលសមាគមដ៏គំរូៗ ម្នាក់ ត្រូវបានប្រជាជនទុកចិត្ត ស្រឡាញ់រាប់អាន កោតសរសើរ។ លោក សី ក៏ជាកត្តាសកម្មក្នុងការងារជួយឧបត្ថម្ភបងប្អូនជនជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ច"

អតតយទធជនមយរបជយឧបតថមភបងបអនជនជាតកនងការអភវឌឍសេដឋកចចនៅតបនលបាកលបន hinh anh 2មានក្រុមប្រតិភូអតីតយុទ្ធជនជាច្រើនក្នុងតំបន់បានអញ្ជើញមកទស្សនា ស្វែងយល់រៀនសូត្រពីទម្រង់រូបភាពចម្ការ - ស្រះ - ទ្រុងក្រោលរបស់គ្រួសារលោក ផាមវ៉ាន់សី

ដោយមានការចូលរួមចំណែកសម្រាប់មូលដ្ឋាន លោក សី ទទួលបានប័ណ្ណសរសើរ លិខិតសរសើរជាច្រើនពីសំណាក់សមាគមគ្រប់លំដាប់ថ្នាក់នៃខេត្ត យ៉ាឡាយ៕

អត្ថបទនិងរូបថត៖ ហុងដៀប
បញ្ចូលអត្ថបទដោយ៖ យ័ញលើយ


សំណើ