ក្ដីសុបិនជួយអោយប្អូនៗ សិស្សានុសិស្សជនជាតិភាគតិចនៅតំបន់ភ្នំបើកទូលាយការយល់ដឹងអំពីពិភពលោក អ្នកគ្រូ ហាអាញ់ភឿង ជនជាតិ មឿង គ្រូបង្រៀននៅសាលាមធ្យមសិក្សាចំណេះទូទៅ ហឿងកឹន ស្រុក ថាញ់សឺន (ខេត្ត ភូ - ថ) បានកសាងទម្រង់រូបភាពថ្នាក់រៀនឆ្លងព្រំដែន។

អ្នកគ្រូ ហាអាញ់ភឿង កំពុងតែបណ្តុះអក្សរនៅសាលារៀនមួយស្ថិតនៅស្រុកតំបន់ភ្នំលំបាកលំបិននៃខេត្ត ភូ-ថ
ជាមួយនឹងគំនិតច្នៃប្រឌិតនេះ អ្នកគ្រូ ហា អាញ់ភឿង បានជាប់ឈ្មោះក្នុងបញ្ជីរាយនាម "គ្រូបង្រៀន ៥០ រូបនៃទូទាំងសកលលោក" ដែលជ្រើសរើសដោយអង្គការអប់រំ Varkey Foundation។
នេះគឺជាពានរង្វាន់ប្រចាំឆ្នាំដើម្បីលើកតម្កើងដល់លោកគ្រូ អ្នកគ្រូដែលបានចូលរួមវិភាគទានដ៏ឆ្នើមពិសេសក្នុងបុព្វហេតុអប់រំ។

អ្នកគ្រូ ហា អាញ់ភឿង គឺជាគ្រូបង្រៀនស្នូលខាងមុខវិជ្ជាភាសា អង់គ្លេស ដំណាក់កាលឆ្នាំ ២០២០ - ២០២៥ នៃខេត្ត ភូ - ថ ដែលទទួលបានអាហារូបករណ៍ពេញ លេញពីក្រសួងការបរទេស សហរដ្ឋអាមេរិក SEAYL P សម្រាប់គ្រូបង្រៀនក្នុងឆ្នាំ ២០២០។
ហាអាញ់ភឿង គឺជាគ្រូបង្រៀនជនជាតិភាគតិចដែលមានគំនិតផ្តួចផ្តើមច្នៃប្រឌិតមានលក្ខណៈជារបត់វិជ្ជមានក្នុងការអប់រំដូចជាទម្រង់រូបភាពថ្នាក់រៀនឆ្លងព្រំដែននិងបណ្ដាគម្រោងអន្តរជាតិដើម្បីអោយសិស្សានុសិស្សជនជាតិភាគតិចមានតំណភ្ជាប់នឹងទូទាំងសកលលោក។
បណ្ដាគំនិតផ្តួចផ្តើមបទពិសោធន៍ក្នុងការបង្ហាត់បង្រៀនរបស់អ្នកគ្រូ ហា អាញ់ ភឿង នៅទាំងបានលើកបង្ហាញក្នុងបណ្ដាសិក្ខាសាលាអន្តរជាតិ Viettesol ផងដែរ។

លោកគ្រូ ផា នត្រុងឌឹក នាយកសាលាមធ្យមសិក្សាចំណេះទូទៅ ហឿងកឹន បានអោយដឹងថា៖ អ្នកគ្រូ ហាអាញ់ភឿង គឺជាគ្រូបង្រៀនវ័យក្មេង មួយរូបស្រឡាញ់វិជ្ជាជីវៈនិងពោរពេញទៅដោយគំនិតច្នៃប្រឌិត។
ការដែលអ្នកគ្រូជាប់ឈ្មោះនៅក្នុងក្រុម "គ្រូបង្រៀនទាំង ៥០ រូបនៃទូទាំង សកលលោក" ឆ្នាំ ២០២០ បានរួមចំណែក បញ្ជាក់ពីជំហរនៃផ្នែកអប់រំ និងសមត្ថភាពរបស់គ្រូបង្រៀន វៀតណាម នៅលើឆាកអន្តរជាតិ៕
ឌឹកធិញ - ហាញ់ធុយ