ចំពោះប្រជាជននៅភូមិ ឡាវហូវ ឃុំ ថាញ់ប៊ិញ ស្រុក មឿងឃឿង (ខេត្ត ឡាវកាយ) លោកស្រី ឡូ ឡាយស៊ឺវ ត្រូវបានប្រសិទ្ធនាមថាជា "ឃ្លាំងនៃវប្បធម៌រស់" របស់ជនជាតិ បូអ៊ី។ ជាង ២៥ ឆ្នាំកន្លងទៅ លោកស្រី ស៊ឺវ បានចំណាយពេលយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើមដើម្បីធ្វើសមុច្ច័យបណ្តាលំនាំបទប្រជាប្រិយប្រពៃណី បង្ហាត់បង្រៀនឱ្យជំនាន់ក្មេងៗ រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ...
ឆាប់បានទទួលការសម្របខ្លួនទៅក្នុងបណ្តាលំនាំបទចម្រៀងបំពេរ ចង្វាក់របាំ ចង្វាក់ផ្តោះផ្តងជាគូនឹងគ្នា... របស់ជនជាតិ បូអ៊ី បានជាពេលធំដឹងក្តីឡើង លោកស្រី ឡូ ឡាយស៊ឺវ (កើតឆ្នាំ ១៩៦៣) មានភាពជក់ចិត្តដិតអារម្មណ៍ពិសេស ទៅលើវប្បធម៌ប្រពៃណីរួចទៅហើយ។

លោកស្រី ស៊ឺវ មានប្រសាសន៍ថា៖ "ជនជាតិ បូអ៊ី មានបេតិកភណ្ឌវប្បធម៌ប្រពៃណីដ៏សម្បូរបែប ប៉ុន្តែកំពុងប្រឈម នឹងការបាត់បង់សាបសូន្យជាបណ្តើរៗ ចំពោះការអភិវឌ្ឍនៃជីវភាពរស់នៅ សម័យទំនើប។ ដោយសារភ្ញាក់រលឹកបានប្រការនេះ ជាង ២៥ ឆ្នាំកន្លង ទៅ ខ្ញុំ បានធ្វើសមុច្ច័យបណ្តាបទចម្រៀងប្រជាប្រិយ បូអ៊ី យ៉ាងសកម្មពីចាស់ព្រឹទ្ធាចារ្យ គ្រប់រូបដើម្បីយកមកច្រៀងផង បកប្រែជាភាសា វៀតណាម ទៀតផង"។

លោកស្រី ស៊ឺវ បានចែករំលែកថា៖ "ខ្លួនខ្ញុំផ្ទាល់អាចច្រៀង ចម្រៀងប្រជាប្រិយ បូអ៊ី ពេញនិយមបំផុតដោយខ្លួនឯងបានចំនួន ៦០ បទ ដូចជាច្រៀងភ្នំ ច្រៀង ផ្កា ច្រៀងជាមួយទេពអប្សរ ច្រៀងបើកប្រឡាយ ច្រៀងតបស្នង គុណក្របីទេពច្រៀងផ្តោះផ្តងជាគូនឹងគ្នាទាំង ១២ ខែ... ខ្ញុំក៏បាននិពន្ធបទចម្រៀង ជាច្រើនដែល មានខ្លឹមសារឃោសនា ផ្សព្វផ្សាយគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ លើកតម្កើងស្មារតីសាមគ្គីសហគមន៍ កសាងជនបទថ្មី។
នៅពេលស្រុកភូមិរៀបចំបណ្តាកម្មវិធីសិល្បៈឬទៅផ្លាស់ប្តូរនៅ ស្រុកភូមិ ផ្សេងទៀតម្តងៗ លោកស្រី ស៊ីវ តែងតែរាំ ច្រៀងជូនបងប្អូនជនជាតិស្តាប់ ហើយត្រូវបានអ្នករាល់គ្នាទទួលស្វាគមន៍ ស្រឡាញ់រាប់អាន។ ដើម្បីធ្វើអោយ ឃ្លាំងវប្បធម៌ប្រពៃណីរបស់ជនជាតិសម្បូរបែប លោកស្រី ស៊ឺវ ក៏បាននិពន្ធ ពាក្យពេជ្រថ្មីអោយលំនាំបទចម្រៀងប្រជាប្រិយនិងរៀបរៀង ក្បាច់រាំប្រពៃណី ផ្សេងៗ ទៀតផង។

លោកស្រី ត្រាង មិញហ្វា លេខាគណៈកម្មាធិការបក្សឃុំ ថាញ់ប៊ិញ បាន ឲ្យដឹងថា៖ "សិប្បការិនីប្រជាប្រិយ ឡូ ឡាយស៊ឺវ មានគុណបំណាច់ជាច្រើន ក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ បូអ៊ី រួមចំណែកក្នុងការពាំនាំ លក្ខណៈដ៏វិសេសវិសាលទាំងឡាយរបស់ជនជាតិ បូអ៊ី សម្របខ្លួនទៅក្នុង ចង្វាក់រាំជាមួយជនជាតិផ្សេងៗ បង្កើតជាផ្ទាំងគំនូរវប្បធម៌ចម្រុះពណ៌ក្នុង សហគមន៍ជនជាតិ វៀតណាម"។



ដោយមានការរួមចំណែករបស់សាមីខ្លួន ឆ្នាំ ២០១៣ លោកស្រី ស៊ឺវ ត្រូវ បានរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ជូនប័ណ្ណសរសើរអំពីស្នាដៃ ដ៏ឆ្នើមពិសេសក្នុងចលនា "ប្រជាជនទាំងមូលសាមគ្គីកសាង ជីវភាពវប្បធម៌" ត្រូវបានជូនគ្រឿងឥស្សរិយយសអនុស្សាវរីយ៍ព្រោះបុព្វហេតុអភិវឌ្ឍន៍ បណ្តា ជនជាតិ។
ក៏នៅក្នុងឆ្នាំ ២០១៣ នេះដែរ លោកស្រី ស៊ឺវ មានកិត្តិយសត្រូវបាន សមាគមសិល្បៈប្រជាប្រិយ វៀតណាម ទទួលស្គាល់ថាជាសិប្បការិនីប្រជាប្រិយ។ ឆ្នាំ ២០១៥ លោកស្រី ស៊ូវ ត្រូវបានរដ្ឋជូនកិត្តិនាមសិប្បការិនីឆ្នើម…៕
អត្ថបទ៖ ហ្វាងតឹម
រូបថត៖ ត្រុងជិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង