អ្នកជំនាញ​ អាម៉េរិក​ ណែនាំ​ឱ្យ​បន្ត​ចាក់​វ៉ាក់សាំង J&J

អ្នកជំនាញ​ណែនាំ​ឱ្យ​បន្ត​ចាក់​វ៉ាក់សាំង J&J​ អ្នកជំនាញ​ណែនាំ​ឱ្យ​បន្ត​ចាក់​វ៉ាក់សាំង J&J​

ក្រុមប្រឹក្សាជំនាញមួយបានផ្តល់អនុសាសន៍ដល់អាជ្ញាធរសុខាភិបាល ថា សហរដ្ឋអាម៉េរិក គួរតែបន្តការចាក់វ៉ាក់សាំង កូវីដ-១៩ របស់ក្រុមហ៊ុន Johnson & Johnson បន្ទាប់ពីការផ្អាកមួយរយៈដែលបង្កឡើងដោយការព្រួយបារម្ភអំពីកំណកឈាម។

កាលពាក់កណ្ដាល ខែ មេសា កន្លងទៅ អាជ្ញាធរសុខាភិបាលសហរដ្ឋអាម៉េរិក បានស្នើឱ្យបញ្ឈប់ការចាក់វ៉ាក់សាំងនេះបន្ទាប់ពីមានករណីកំណកឈាមធ្ងន់ធ្ងរជាច្រើនករណី ក្នុងចំណោមប្រជាជន អាម៉េរិក រាប់លាននាក់ដែលបានចាក់វ៉ាក់សាំងនេះ។

អនកជនាញ​ អាមេរក​ ណែនា​ឱយ​បនត​ចាក​វាកសាង J&J hinh anh 1អ្នកជំនាញណែនាំឱ្យបន្តចាក់វ៉ាក់សាំង J&J

ក្រុមប្រឹក្សាជំនាញនេះបានផ្តល់ការគាំទ្រក្នុងសំឡេង ១០ ទល់ ៤ ក្នុងការណែនាំឱ្យដកចេញការផ្អាកនេះ ប៉ុន្តែប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) លោកស្រី រ៉ូសែល វ៉ាឡិនស្គី នឹងធ្វើការសម្រេចចិត្តចុងក្រោយ។

ក្រុមអ្នកជំនាញដែលកោះប្រជុំដោយ CDC បាននិយាយថា វ៉ាក់សាំង កូវីដ-១៩ របស់ Janssen ត្រូវបានណែនាំសម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅក្នុងចំណោមប្រជាជន អាម៉េរិក ក្រោមការផ្តល់សិទ្ធិប្រើប្រាស់ក្នុងគ្រាអាសន្នដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA)

យោងតាមទិន្នន័យដែលបានបង្ហាញ ក្នុងចំណោមស្ត្រីចំនួន ៣,៩ លាននាក់ដែលបានទទួលវ៉ាក់សាំង J&J មាន ១៥ នាក់បានវិវត្តទៅជាកំណក ឈាមធ្ងន់ធ្ងរនិង ៣ នាក់បានស្លាប់។

ភាគច្រើននៃករណីដែលត្រូវបានបញ្ជាក់មាន ១៣ នាក់ក្នុងចំណោម ១៥ នាក់មានអាយុក្រោម ៥០ ឆ្នាំ។ មិនមានករណីរាយការណ៍ក្នុងចំណោមបុរសទេ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា


សំណើ